វាក្យសព្ទអង់គ្លេសថ្នាក់ជាគុណនាមចំនួន ៥ ដែលបញ្ចាក់ពីបរិមាណ
ថ្ងៃនេះយើងនាំគ្នាបង្វែរអារម្មណ៍ងាកមកសិក្សាអំពីវាក្យសព្ទ (Vocabulary) ដែលមានថ្នាក់ជាគុណនាមសម្រាប់រៀបរាប់ពីបរិមាណ (Quantity) ដើម្បីពង្រីកចំណេះដឹងរបស់អ្នកអំពីវាក្យសព្ទឲ្យបានទូលំទូលាយជាងមុន។
១) Negligible = តូចពេករហូតទាល់តែអាចចាត់ទុកថាមិនសំខាន់ ឬមិនមានអ្វីដែលត្រូវផ្ដល់ភាពសំខាន់ទៅលើនោះឡើយ
ឧទាហរណ៍: The chance of the earthquake in this area is negligible according to the weather forecast's report.
«ឱកាសនៃការរញ្ជួយដីក្នុងតំបន់នេះមានទាបពេកដែលមិនមានអ្វីត្រូវផ្ដល់ភាពសំខាន់នោះឡើយ នេះបើយោងទៅតាមរបាយការណ៍របស់ឧតុនិយម។»
គុណនាមដទៃទៀតដែលអាចយកមកប្រើជំនួសគុណនាម Negligible នេះបានមានដូចជា Tiny, Miniscule, Minute និង Little។
២) Meagre = តិចតួច ឬខ្វះខាត
ឧទាហរណ៍: We can't proceed our plan with this meagre budget. «ពួកយើងមិនអាចបន្តផែនការរបស់យើងជាមួយនឹងកញ្ចប់ថវិកាដែលខ្វះខាតបែបនេះនោះទេ។»
ក្រៅពីគុណនាម Meagre យើងអាចប្រើប្រាស់គុណនាមដទៃទៀតដែលមានអត្ថន័យស្រដៀងគ្នាដែរដូចជា Insignificant, Small និង Paltry។
៣) Average = មធ្យម ឬបង្គួរ
ឧទាហរណ៍: We can't accept this result. It's below average. «ពួកយើងមិនអាចទទួលយកលទ្ធផលនេះបានឡើយ។ វានៅក្រោមកម្រិតមធ្យមទៅទៀត។»
៤) Sizeable = ធំឬច្រើនគួរសម
ឧទាហរណ៍: This company has been standing firmly for almost 20 years. Their annual income is sizeable. «ក្រុមហ៊ុននេះបានឈរជើងរឹងមាំជិត២០ឆ្នាំមកហើយ។ ប្រាក់ចំណូលរបស់ពួកគេមានច្រើនគួរសម។»
ក្រៅពីនេះយើងក៏អាចប្រើ Considerable, Reasonable និង Large ដើម្បីរៀបរាប់ពីអត្ថន័យស្រដៀងនឹងគុណនាម Sizeable។
៥) Gigantic = មានទំហំធំឬបរិមាណច្រើនយ៉ាងអស្ចារ្យ
ឧទាហរណ៍: Not until he had been discovered that he made money out of corruption did we know that the wealth that belonged to this politician is gigantic. «រហូតទាល់តែគាត់ត្រូវបានគេរកឃើញថារកលុយចេញមកពីអំពើពុករលួយ ទើបយើងដឹងថាទ្រព្យសម្បត្តិដែលធ្លាប់ជាកម្មសិទ្ធិរបស់អ្នកនយោបាយម្នាក់នេះមានច្រើនយ៉ាងអស្ចារ្យដូច្នេះ។»
ក្រៅពីគុណនាម Gigantic យើងអាចប្រើគុណនាមដូចជា Vast, Huge, Overwhelming, Massive និង Enormous សម្រាប់ជំនួសបាន។
ដោយ៖ ស្រីពៅ