ពាក្យបង្រួញក្នុងភាសាអង់គ្លេសទាំង ៩ឃ្លា ដែលគេចូលចិត្តប្រើប្រាស់ក្នុងការនិយាយ
អ្នកប្រហែលជាធ្លាប់ដឹង ឬឮរួចមកហើយនៅពេលគេនិយាយភាសាអង់គ្លេសបែបកាត់ឬបង្រួមពាក្យ ដែលពេលខ្លះស្ទើស្ដាប់មិនយល់ ដូចជាពាក្យ wanna ឬ gonna ជាដើម។ ពាក្យទម្រង់កាត់បែបនេះជាទូទៅត្រូវគេប្រើប្រាស់ក្នុងការនិយាយ ដោយគេមិនប្រើប្រាស់ក្នុងការសរសេរនោះឡើយ បើទោះបីមានការប្រើប្រាស់ក្នុងការសរសេរក៏សរសេរក្នុងបែបមិនផ្លូវការ ក្នុងការនិយាយគ្នាលែងប៉ុណ្ណោះ។ ការចេះប្រើប្រាស់ពាក្យទាំងនេះក្នុងការនិយាយធ្វើឲ្យការនិយាយរបស់អ្នកឡូយ កាន់តែចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាឃ្លាពាក្យទម្រង់បង្រួញទាំង ៩ ដែលលោកអ្នកអាចស្វែងយល់ ដើម្បីឲ្យដឹងនិងយកទៅប្រើប្រាស់៖
១) ពាក្យ gonna ជាទម្រង់កាត់ពីពាក្យពេញ going to ដែលប្រែជាភាសាខ្មែរថា នឹង
ឧទាហរណ៍៖
I'm gonna watch a DVD. ខ្ញុំនឹងមើលឌីវីឌី។
What's she gonna do now? តើនាងនឹងធ្វើអ្វីឥឡូវនេះ?
២) ពាក្យ wanna មកពីពាក្យពេញ want to ដែលមានអត្ថន័យជាភាសាខ្មែរថា ចង់ មានចំណង់
ឧទាហរណ៍៖
Do you wanna watch too?តើអ្នកចង់មើលដែរឬទេ?
I wanna go. ខ្ញុំចង់ទៅ។
៣) ពាក្យ whatcha មកពីពាក្យពេញ what are you ដែលជាឃ្លាសំនួរដើម្បីសួរពីសកម្មភាពអ្វីមួយ
ឧទាហរណ៍៖
Whatcha doing? តើអ្នកកំពុងធ្វើអ្វី?
Whatch talking about? តើអ្នកកំពុងនិយាយអ្វី?
៤) ពាក្យ dunno មកពីពាក្យពេញ don’t know ដែលមានអត្ថន័យថា មិនដឹង
ឧទាហរណ៍៖ I dunno.ខ្ញុំមិនដឹងទេ។
៥) ពាក្យ gotta មកពីពាក្យពេញ got to (ឬ got a) ដែលមានន័យថា ត្រូវតែ ប្រាកដជា .....
ឧទាហរណ៍៖
I've gotta go now. ខ្ញុំត្រូវចេញទៅឥឡូវនេះ។
You've gotta be kidding me. អ្នកប្រាកដជាលែងសើចជាមួយនឹងខ្ញុំហើយ។
៦) ពាក្យ hafta មកពីពាក្យពេញ have to មានន័យថា ត្រូវតែ
ឧទាហរណ៍៖
Do you hafta go already? តើអ្នកត្រូវទៅហើយឬនៅ?
You don't hafta do that. អ្នកមិនត្រូវធ្វើអ៊ីចឹងទេ។
៧) ពាក្យ gimme មកពីពាក្យពេញ give me មានន័យថា ឲ្យខ្ញុំ
ឧទាហរណ៍៖
Gimme a call tomorrow. តេទូរស័ព្ទមកខ្ញុំថ្ងៃស្អែក។
Gimme that pen back! = ឲ្យប៊ិកនោះមកខ្ញុំមកវិញ។
៨) ពាក្យ lemme មកពីពាក្យពេញ let me មានន័យថា អនុញ្ញាតិឲ្យខ្ញុំ
ឧទាហរណ៍៖
Lemme know what you think.អនុញ្ញាតិឲ្យខ្ញុំដឹងថាអ្នកគិតអ្វី។
Lemme ask you something. អនុញ្ញាតិឲ្យខ្ញុំសួរអ្នករឿងមួយចំនួន។
៩) ពាក្យ Kinda មកពីពាក្យពេញ kind of ដែលមានន័យថា បន្ដិច តិចតួច ស្ដួចស្ដើង
ឧទាហរណ៍៖
I think it’s kinda funny. ខ្ញុំគិតថាវាកំប្លែងបន្តិចដែរ។
It's kind of late to begin. វាដូចជាយឺតបន្ដិចហើយក្នុងការចាប់ផ្ដើម។
ដោយ៖ លង់ វណ្ណៈ