អត្ថន័យសំខាន់ៗមួយចំនួនរបស់ពាក្យ Up ដែលអ្នកគួរយល់ដឹង
Up ជាគុណកិរិយាដែលប្រើជាមួយកិរិយាសម្រាប់ផ្ដល់អត្ថន័យជាមូលដ្ឋានថា «ពីទីទាបទៅទីខ្ពស់»។ ប៉ុន្តែ ជាក់ស្ដែងអត្ថន័យរបស់វាមិនមានដែនកំណត់នៅតែត្រឹមនេះនោះទេ។ Up មានអត្ថន័យច្រើនទៀតអាស្រ័យទៅតាមស្ថានភាពខុសៗគ្នា។ ខាងក្រោមនេះគឺជាអត្ថន័យសំខាន់ៗមួយចំនួនរបស់ Up ដែលអ្នកគួរយល់ដឹង:
• កើនឡើង
ឧទាហរណ៍: Anna is a hard-working employee. Her salary deserves to go up.
«អាន់ណាគឺជាបុគ្គលិកដែលខិតខំធ្វើការម្នាក់។ នាងពិតជាស័ក្ដិសមនឹងទទួលបានការដំឡើងប្រាក់ខែ។»
• កើនឡើងក្នុងល្បឿនដ៏លឿន ឬលោតផ្លោះក្នុងសំទុះដ៏លឿន
ឧទាហរណ៍: Our effort has shown a good sign because our sales in this month has leapt up compared to the previous month.
«ការខិតខំប្រឹងប្រែងរបស់យើងបានបង្ហាញសញ្ញាណល្អហើយ ព្រោះការលក់របស់យើងនៅខែនេះបានលោតផ្លោះក្នុងសំទុះដ៏លឿនធៀបនឹងខែមុន។»
ក្រៅពី To leap up អ្នកក៏អាចប្រើ To jump/rocket up នៅក្នុងអត្ថន័យដូចគ្នានេះដែរ។
• ធ្វើអ្វីមួយចប់រួចរាល់
ឧទាហរណ៍:
១) I can't stand the messy and disorder environment so I always clean up my place before starting to do my work.
«ខ្ញុំមិនអាចទ្រាំនឹងបរិយាកាសដែលរញ៉េរញ៉ៃនិងគ្មានសណ្ដាប់ធ្នាប់បាននោះទេ ហេតុនេះហើយខ្ញុំតែងតែសម្អាតកន្លែងរបស់ខ្ញុំឲ្យរួចរាល់មុននឹងចាប់ផ្ដើមធ្វើការងាររបស់ខ្ញុំ។»
២) I'm sorry! I thought that you won't come home tonight that's why I ate up all the food.
«ខ្ញុំសុំទោសផង។ ខ្ញុំគិតថាឯងនឹងមិនមកផ្ទះយប់នេះទេ ដូច្នេះហើយទើបខ្ញុំបានញ៉ាំអាហារទាំងអស់អស់ហើយ។»
៣) Have you bought sugar yet ? It has been used up!
«តើឯងបានទិញស្ករសមកហើយឬនៅ ? វាត្រូវបានប្រើប្រាស់អស់ហើយ!»
• ធ្វើចលនាឆ្ពោះទៅរកអ្វីមួយឬនរណាម្នាក់
ឧទាហរណ៍: This morning I met a stranger who came up to me and asked if I could give him some money.
«ព្រឹកនេះខ្ញុំបានជួបនឹងមនុស្សម្នាក់ដែលមិនធ្លាប់ស្គាល់គ្នា ដែលបានដើរមករកខ្ញុំហើយសួរខ្ញុំថាតើខ្ញុំអាចឲ្យលុយគាត់ខ្លះបានឬអត់។»
• មានបញ្ហាអ្វីមួយស្រាប់តែកើតឡើង
ឧទាហរណ៍: I'm sorry. I can't accompany you today. Something just comes up that I need to go back immediately.
«សុំទោសផង ខ្ញុំមិនអាចកំដរអ្នកថ្ងៃនេះបានទេ។ មានរឿងបន្តិចបន្តួចកើតឡើងដែលត្រូវឲ្យខ្ញុំត្រឡប់ទៅវិញជាប្រញាប់។»
ដោយ៖ ស្រីពៅ