រឿងទាំង​ ៤ចំណុច​នេះ​​ហើយ​ដែល​អ្នកចូលចិត្ត​ធ្វើ ​តែ​វា​ក៏​នាំ​ផល​អាក្រក់​មក​វិញ​នាពេលក្រោយ​



មនុស្ស​ម្នាក់​ៗតែង​មាន​ចំណង់ចំណូល​ចិត្ត​ខុសៗគ្នា ហើយ​ធ្វើ​អ្វី​ក៏​មិន​ដូច​គ្នា​ដែរ។  តែ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថារឿង​ដែល​អ្នក​កំពុង​ធ្វើ​នោះអាច​បង្កើត​ជា​បញ្ហា​ដល់​អ្នក​ឬអត់?ពេល​ខ្លះ​អ្នក​ចង់​ធ្វើ​រឿង​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ​ពិត​មែន​ តែ​ពេល​ណា​មួយ​វា​នឹង​នាំ​ផល​អាក្រក់​មក​អ្នក​វិញ​ក៏ថាបាន។ ដូចនេះ​អ្នក​គួរ​មក​ស្វែង​យល់​ថា​តើ​រឿង​ណា​ខ្លះ​ដែល​អ្នក​ធ្វើ​ហើយ​ ថ្ងៃ​ណា​មួយ​វា​នាំ​ផល​អាក្រក់​មក​អ្នក​វិញ​? 

១) ធ្វើ​ការងារ​ហួស​ហេតុ​ពេក៖ វា​ជា​បញ្ហា​មួយ​ដែល​អ្នក​គួរ​តែ​គិត​ដល់។ សម្រាប់​អ្នក​ដែល​ធ្វើ​ការ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នោះ ត្រូវ​បាន​ស្គាល់​ថាជា​អ្នក​ខិតខំ​ធ្វើ​ការ​ខ្លាំង​បំផុត។ វា​អាច​នាំ​បញ្ហា​ដល់​អ្នក​បាន​ដូច​ជា ការ​តប់​ប្រមល់​ពី​ការងារដោយ​សារ​តែ​ការ​ខិត​ខំ​ពេក​ដល់​ថ្នាក់​ភ្លេច​គិត​ពី​សុខភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​ធ្វើ​ឲ្យ​អ្នក​បែក​បាក់​មិត្តភាព​រវាង​មនុស្ស​ជាទីស្រលាញ់ជុំ​វិញ​ខ្លួនអ្នក​ផង​ដែរ។

២) ការ​កុហក៖ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់ហើយថាការ​កុហក​អ្នក​ដទៃវាមិន​មែន​ជា​រឿង​មួយល្អឬចម្រើនដល់​អ្នក​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ចូលចិត្ត​កុហក វា​បាន​ក្លាយ​ទៅ​​ជា​រឿង​ធម្មតា​មួយទៅ​ហើយសម្រាប់​ពួក​គេព្រោះ​វា​ជា​ទម្លាប់​ទៅ​ហើយ។ ប៉ុន្តែអ្នក​មិន​ដឹង​ឡើយថា​ការ​កុហក នេះ​វា​អាច​ដឹក​នាំ​ជីវិត​អ្នក​ឲ្យ​ធ្លាក់ក្នុង​រណ្ដៅ​យ៉ាង​ណា​ខ្លះ​នោះ​ទេ។

៣) ស្មោះត្រង់ពេក​៖ ជា​ការ​ពិត​ណាស់​ មនុស្ស​មួយ​ចំនួន​តែង​តែ​ប្រកាន់​យក​ភាព​ត្រឹម​ត្រូវ​និង​ភាព​ស្មោះត្រង់​ជាប់​ខ្លួន​ជានិច្ច​។ តែ​សម្រាប់​​ពេល​ខ្លះ​បើ​អ្នក​ស្មោះត្រង់​ខ្លាំង​ពេក​ជាមួយ​មនុស្ស​ដែល​មិនល្អ​ឬ​មនុស្ស​មាន​គំនិត​អាក្រក់​ចំពោះ​អ្នកថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​បក​ក្បាល​មក​ធ្វើ​បាប​អ្នក​វិញ​ក៏​ថា​បាន​។​  

៤) ជួយ​គេ​ច្រើន​ជាង​ខ្លួន​ឯង​៖ ការ​ជួយ​គេ​ក៏​មិន​មែន​ជា​អំពើ​អាក្រក់​អី​ដែរ​។ តែ​ពេល​ខ្លះ​ការ​ជួយ​គេ​គឺ​ត្រូវ​​មើល​ផង​ដែរថា​តើ​មនុស្ស​ប្រភេទ​ដែល​អ្នក កំពុង​ជួយ​គឺ​ជា​មនុស្ស​ប្រភេទ​ណា​? បើ​សិន​​គេ​ជា​មនុស្ស​ដែល​តែង​តែ​ខ្ជិលច្រអូស​ចង់​ស្រួល​មិន​ចេះ​ខិត​ខំ​នោះ អ្នក​​គួរ​មិន​បាច់​ទៅ​ចំណាយ​កម្លាំង​អី​ទៅ​ជួយ​គេ​នោះ​ទេ​៕​

ដោយ​៖​ព្រំ សុវណ្ណកណ្ណិកា

X
5s