ឃ្លាទាំង ៨ ក្នុងភាសាអង់គ្លេសដែលប្រើប្រាស់ពាក្យ Time ដែលអ្នកសិក្សាត្រូវចេះ
អ្នកណាក៏ដឹងដែរថា Time ជាភាសាខ្មែរមានន័យថា «ពេលវេលា»។ ប៉ុន្តែក្រៅពីអត្ថន័យនេះ តើ Time មានការប្រើប្រាស់ដទៃទៀតដែរឬទេ ? ខាងក្រោមនេះគឺជាការប្រើប្រាស់របស់ Time នៅក្នុងឃ្លាចំនួន៨ដែលចាំបាច់ត្រូវចេះប្រើប្រាស់៖
១) In no time = ក្នុងរយៈពេលដ៏ខ្លី ឬយ៉ាងរហ័ស
ឧទាហរណ៍: It doesn't take long to get from Battambang to Banteay Meanchey, so I'll be there in no time. «ចម្ងាយពីបាត់ដំបងទៅបន្ទាយមានជ័យមិនត្រូវការពេលយូរនោះទេ ដូច្នេះចំណាយពេលតែមួយភ្លែតខ្ញុំនឹងទៅដល់ទីនោះហើយ។»
២) No time to lose = ប្រើប្រាស់នៅក្នុងស្ថានភាពណាដែលអ្នកមិនសល់ពេលច្រើននោះទេ តម្រូវឲ្យអ្នកចេញសកម្មភាពជាបន្ទាន់ភ្លាមៗ
ឧទាហរណ៍: The deadline is coming up this Friday. There's no time to lose. «ពេលវេលាកំណត់គឺនៅថ្ងៃសុក្រនេះហើយ។ ពួកយើងមិនសល់ពេលច្រើនទៀតនោះទេ។»
៣) To run out of time = អស់ពេលហើយ ដល់ពេលកំណត់ហើយ
ឧទាហរណ៍: I couldn't finish the reading part of the exam not because I didn't know how to do it, it's because I ran out of time. «ខ្ញុំមិនបានបញ្ចប់ការប្រឡងផ្នែកអំណានមិនមែនដោយសារតែខ្ញុំមិនចេះធ្វើវានោះទេ តែដោយសារតែខ្ញុំអស់ពេល។»
ក្រៅពី To run out of time ឃ្លាដទៃទៀតដែលគេអាចប្រើជំនួសវាហើយមានអត្ថន័យស្រដៀងគ្នាគឺ To be out of time ឬ Time is up។
៤) To have/take time off = ផ្អាកការងារមួយរយៈដើម្បីធ្វើអ្វីផ្សេងទៀត
ឧទាហរណ៍: I walked through the rain last night and now have a cold. I would like to ask my boss to take some time off from work in order to rest. «ខ្ញុំដើរកាត់ភ្លៀងយប់មិញ ហើយឥឡូវនេះផ្ដាសាយហើយ។ ខ្ញុំចង់សុំច្បាប់ប្រធានរបស់ខ្ញុំផ្អាកការងារមួយរយៈដើម្បីបានសម្រាក។»
៥) For the time being = ក្នុងពេលបច្ចុប្បន្ននេះ ឬក្នុងពេលបណ្ដោះអាសន្ន
ឧទាហរណ៍: For the time being, I want to disconnect from social life and reconnect with myself again. «ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំចង់ផ្ដាច់ចេញពីទំនាក់ទំនងក្នុងសង្គមហើយចង់ងាកមកផ្សារភ្ជាប់ជាមួយខ្លួនឯងជាថ្មីម្ដងទៀត។»
៦) At one's time of life = ក្នុងវ័យឬអាយុបច្ចុប្បន្នរបស់នរណាម្នាក់
ឧទាហរណ៍: Sometimes I feel so pity towards her. At her time of life, while she's going through and fighting with many big obstacles in life, other teens are enjoying life and taking for granted for the fortunes they have. «មានពេលខ្លះខ្ញុំមានអារម្មណ៍ថាអាណិតនាងណាស់។ នៅក្នុងវ័យនេះរបស់នាង ខណៈពេលដែលនាងកំពុងតែឆ្លងកាត់និងប្រយុទ្ធជាមួយនឹងឧបសគ្គធំៗជាច្រើននៅក្នុងជីវិត យុវវ័យដទៃកំពុងតែសប្បាយជាមួយជីវិតរបស់ពួកគេ ហើយថែមទាំងមិនឲ្យតម្លៃទៅលើភ័ព្វសំណាងដែលខ្លួនមានទៀតផង។»
៧) In time = រហ័សមុនបន្តិច ឬច្រៀកពេលមុនបន្តិច
ឧទាហរណ៍: I came home just in time my mom called me. «ខ្ញុំមកដល់ផ្ទះច្រៀកពេលគ្នាបន្តិចមុននឹងម៉ាក់ខ្ញុំខលមករកខ្ញុំ។»
៨) To be high time/To be about time = នៅពេលនរណាម្នាក់ទើបតែធ្វើនូវអ្វីដែលពួកគេគួរធ្វើតាំងពីយូរមកហើយ
ឧទាហរណ៍: It is high time that both the government and the citizens of this country start to be concerned about their environment. «វាស្ទើរតែហួសពេលទៅហើយដែលទាំងរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសនេះ ទើបតែចាប់ផ្ដើមខ្វាយខ្វល់ពីបរិស្ថានរបស់ពួកគេ។»
ដោយ៖ ស្រីពៅ