មនុស្ស​៣​ប្រភេទ​នេះ​​ហើយ ​ដែល​គេ​ត្រូវ​ការ​​ហើយ​​បោះបង់ចោល​មិន​បាន​​



ជា​ការ​ពិត​ណាស់ អ្នក​គួរ​ដឹង​ថាតើ​មនុស្ស​ប្រភេទ​ណា​ខ្លះ​ដែល​អាច​ចូល​មក​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ន័យ ហើយមិន​ប្រាកដ​ថាពួក​គេ​មក​ល្អ​ដាក់​អ្នក​គ្រប់​ពេល​ទេ គេ​អាច​ផ្ដល់​ជា​មេរៀន និង​បទពិសោធន៍​សម្រាប់​អ្នក​ក៏​ថា​បាន។  មនុស្ស​៣​ប្រភេទ​​នេះ​រួម​មាន​៖ 

១)  មនុស្ស​ប៉ិន​ប្រដៅ៖ មនុស្ស​បែប​នេះ​លេច​ឡើង​ក្នុង​ជីវិត​អ្នក​តាម​ទម្រង់​ដូច​ជា តែង​និយាយ​ច្រើន ដូច​ជា​គ្រូ តែង​ដើរ​តួ​ជា​​ឪពុកម្ដាយ មិត្តភ័ក្ដិផង​ដែរ។ មិន​ថា មាន​រឿង​អ្វី​នោះទេរាល់​ពេល​អ្នក​ជួប​គេ​ គេ​តែង​ផ្ដល់​ដំបូន្មាន និង​គំនិតទស្សនៈ ដើម្បី​កែប្រែ​ជីវិត​អ្នក​គ្រប់​ពេល។ នេះ​​គឺ​ដោយ​សារ​តែ​គេ​មាន​បទពិសោធន៍ច្រើន ឬ​មួយ​ក៏​មាន​អាយុ​លើស​អ្នក​ក៏​ថា​បាន​​។ ប្រសិន​បើ​អ្នក​មិន​ទាន់​ជួប​មនុស្ស​បែប​នោះ​ទេ  អ្នក​គួរ​ស្វែង​រក​ទៅ​ព្រោះ អ្នក​នឹង​រៀន​បាន​ច្រើន​ពី​ពួក​គេ ហើយ​ពេល​ណា​មួយ​អ្នក​នឹង​នឹក​ឃើញ​សម្ដី​ទាំង​នោះ​ដែល​គេ​បាន​ទូន្មាន​អ្នក​​សឹង​តែ​គ្រប់​​ពេល​​មិន​ខាន​។​​

២)  មនុស្ស​ងាយ​ចុះ​សម្រុង៖ ក្នុង​មួយ​ជីវិត​អ្នក​នេះ អ្នក​នឹង​បាន​ជួបមនុស្ស​ដែល​ធ្វើ​ល្អហើយ​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ មាន​ចំណូលចិត្ត ព្រម​ទាំង​ធ្វើ​អ្វី​ត្រូវ​គ្នា​ទាំង​អស់។ ពេល​ខ្លះ​អ្នក​ក៏​សឹង​តែ​មិន​ជឿ​ថា តើ​ជាតិ​មុន​អ្នក​ទាំង​ពីរ​មាន​អ្វី​ទាក់ទង​គ្នា​ឬ​អត់ទើប​ជាតិ​នេះអ្នក​មាន​អ្វី​ដូច​គ្នា​ទាំង​អស់​បែប​នេះ។ 

៣)  មនុស្ស​ផ្ទុយ​ពី​អ្នក​៖ មនុស្ស​បែប​នេះ​នឹង​ផ្ដល់​មេរៀនឲ្យ​អ្នក​ច្រើន គេ​ចូល​មក​ដើម្បី​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន ឲ្យទៅ​មនុស្ស​ថ្មី រួម​ទាំង​បង្រៀន​មេរៀន​លំបាក​ៗខ្លាំង​សម្រាប់​អ្នក។ ពួក​គេ​អាច​ប្រើប្រាស់​សម្ដី​អាក្រក់ តែ​ដោយ​សារ​តែ​គេ​មិន​អាច​ធ្វើ​ជា​មនុស្ស​លួងលោម ឬប្រើ​ពាក្យ​ផ្អែមល្ហែម​បាន​ពេល​ឃើញ​អ្នក​ខុស​នោះ៕​

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s