ការប្រើប្រាស់ទាំង ៦យ៉ាងរបស់កាលចប្ចុប្បន្នកាលធម្មតា (Present Simple Tense) ក្នុងភាសាអង់គ្លេស​



តើគេប្រើប្រាស់ Present Simple (បច្ចុប្បន្នកាលធម្មតា) នៅពេលណា? អ្នកសិក្សាមួយចំនួនប្រហែលជាបានដឹងអំពីរបៀបប្រើប្រាស់ Present Simple ក្នុងភាសាអង់គ្លេសខ្លះរួចមកហើយ ប៉ុន្តែក៏នៅមានអ្នកសិក្សាមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ។ ដូចនេះ BizKhmer សូមលើកយកការប្រើប្រាស់កាលបច្ចុប្បន្នកាលធម្មតា (Present Simple) ទាំង៦ចំណុចមកចែកជូនមិត្តអ្នកសិក្សាភាសាអង់គ្លេស ឲ្យកាន់តែដឹងកាន់តែច្បាស់បន្ថែមទៀត៖

១. គេប្រើប្រាស់ Present Simple ដើម្បីរៀបរាប់អំពីអ្វីដែលជាការពិត។

ឧទាហរណ៍៖

១) People need food. មនុស្សត្រូវការម្ហូបអាហារ។

២) It snows in winter here. ព្រិលធ្លាក់ក្នុងរដូវត្រជាក់។

៣) Two and two make four. ពីរបូកពីរស្មើនឹងបួន។

២). គេប្រើប្រាស់ Present Simple សម្រាប់ស្ថានភាពអ្វីមួយដែលជាភាពអចិន្រ្តៃយ៍។

ឧទាហរណ៍៖
១)
Where do you live? តើអ្នករស់នៅកន្លែងណា?

២) She works in a bank. នាងធ្វើការក្នុងធនាគារមួយ។

៣) I don't like mushrooms. ខ្ញុំមិនចូលចិត្តញ៉ាំផ្សិតទេ។ 

៣. គេប្រើប្រាស់ Present Simple សម្រាប់សកម្មភាពជាទម្លាប់ ឬសកម្មភាពដែលអ្នកតែធ្វើជាទៀងទាត់ ដោយជាទៅទៅគេប្រើប្រាស់វាជាមួយនឹង Adverbs of frequency (always, usually, normally / generally, often* / frequently, sometimes, occasionally, seldom, hardly ever / rarely និង never) និង Expression មួយចំនួនទៀតដូចជា every day, once a month, twice a year, four times a day, every other week, daily, និង monthly ជាដើម។  

ឧទាហរណ៍៖

១) I always go to bed before 11 p.m. ខ្ញុំតែងតែចូលគេងមុនម៉ោង ១១យប់។

២) I often surf the internet. ខ្ញុំជាញឹកញាប់ឆែកមើលអ៊ីនធឺណេត។

៣) I play tennis every Tuesday. ខ្ញុំលេងតេនីសរៀងរាល់ថ្ងៃអង្គារ។

៤. គេប្រើប្រាស់ Present Simple ដើម្បីនិយាយអំពីអនាគតកាលក្នុងន័យជាកាលវិភាគឬតារាងពេលវេលា។

ឧទាហរណ៍៖

១) School begins at nine tomorrow. សាលានឹងចាប់ផ្ដើមនៅមៅង ៩នាថ្ងៃស្អែក។

២) What time does the film start? តើកុនចាប់ផ្ដើមនៅម៉ោងប៉ុន្មាន?

៣) The plane doesn't arrive at seven. It arrives at seven thirty. យន្តហោះមិនចុះចតម៉ោង៧ ទេ វាចុះចតម៉ោង៧,៣០នាទី។

៤) The train leaves at 19.45 this evening. រថភ្លើងចេញដំណើរនៅម៉ោង ១៩,៤៥ នាទីល្ងាច។

៥. Present Simple ក៏អាចប្រើប្រាស់ក្នុងអនាគតកាលផងដែរ ដោយប្រើប្រាស់បន្ទាប់ពីពាក្យ 'when', 'until', 'after', 'before' និង 'as soon as ជាដើម។

ឧទាហរណ៍៖

១) I will call you when I have time. ខ្ញនឹងតេទៅអ្នកនៅពេលខ្ញុំមានពេលទំនេរ។

២) I won't go out until it stops raining. ខ្ញុំនឹងមិនចេញក្រៅទេទាល់តែភ្លៀងរាំង។

៣) I'm going to make dinner after I watch the news. ខ្ញុំនឹងធ្វើម្ហូបពេលល្ងាចបន្ទាប់ពីខ្ញុំមើលព័ត៌មានរួចហើយ។

៦. Present Simple ក៏ត្រូវបានគេយកប្រើប្រាស់ក្នុងប្រយោគលក្ខខណ្ឌទីសូន្យ (Zero Conditional) និងលក្ខខណ្ឌទីមួយ (First Conditional)

ឧទាហរណ៍៖

១) If it rains, we won't come. ប្រសិនបើមានភ្លៀង ពួកយើងនឹងមិនមកទេ។ (ប្រយោគលក្ខខណ្ឌទីមួយ)

២) If you heat water to 100 degrees, it boils. (ប្រយោគលក្ខខណ្ឌទីសូន្យ)

ដោយ៖ លង់ វណ្ណៈ

 

 

X
5s