វិធីសាស្ត្រទាំង៦ ក្នុងការបង្កើតវិន័យសម្រាប់ខ្លួនឯង ដើម្បីជោគជ័យក្នុងជីវិត
ការមានវិន័យជាប់ខ្លួនគឺជារឿងដ៏លំបាកមួយក្នុងការបង្កើត និង រក្សាឲ្យមានជាប់ខ្លួនជារៀងរហូតទៅ។ ប៉ុន្តែបើសិនជាអ្នកមានវិន័យផ្ទាល់ នោះអ្នកនឹងទទួលបានជោគជ័យជាងមនុស្សធម្មតា ហើយទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ នេះជាវិធីសាស្ត្រទាំង៨ដែលអ្នកគួរតែអនុវត្តន៍តាម៖
១) ការប្ដេជ្ញាចិត្ត៖ បើសិនជាអ្នកចង់សម្រេចគោលដៅ អ្នកគួរតែមានការប្ដេជ្ញាចិត្តក្នុងការធ្វើអ្វីមួយទើបការងារនោះអាចសម្រេចបានជោគជ័យ។
២) ចាត់ចែងការងារ៖ អ្នកគួរតែចេះរៀបចំការងារឲ្យបានល្អ ហើយគួរតែដឹងថាការងារណាដែលសំខាន់ហើយប្រញាប់ប្រញាល់ រួចគួរតែបញ្ចប់ការងារនោះឲ្យបានមុន។
៣) សម្រាកឲ្យបានគ្រប់គ្រាន់៖ អ្នកក៏គួរតែចេះបែងចែកពេលវេលាសម្រាកឲ្យបានល្អ ទោះបីជាអ្នកមានកាលវិភាគរវល់យ៉ាងណាក៏ដោយ ព្រោះថាបើអ្នកសម្រាកមិនគ្រប់គ្រាន់វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក។
៤) ការបរិភោគ៖ ការបរិភោគពិតជាសំខាន់ណាស់ តែការបរិភោគច្រើនមិនមែនជាជម្រើសមួយដ៏ល្អនោះទេ។ ផ្ទុយទៅវិញអ្នកគួរតែញាំអាហារណាដែលមានជីជាតិខ្ពស់ដើម្បីជាជំនួយទាំងសុខភាពខួរក្បាល និងសុខភាពរាងកាយ។
៥) ធ្វើការងារបន្តិចបន្តួច៖ ការងារទាំងអស់នេះមានដូចជាការរៀបចំគ្រែបន្ទាប់ពីក្រោកពីគេង ការលាងម៉ូតូ ឬឡាន និងការរើសសំរាមតូចៗជាដើម។ ការធ្វើបែបនេះគឺធ្វើឲ្យអ្នកចេះហាត់ពត់លុតដំក្នុងការបង្កើតវិន័យសម្រាប់ខ្លួនឯង។
៦) ចេះឲ្យរង្វាន់ខ្លួនឯង៖ នៅពេលដែលអ្នកធ្វើរឿងអ្វីមួយបានជោគជ័យមិនថាតូចក្ដីធំក្ដី អ្នកគួរតែចេះឲ្យរង្វាន់ដល់ខ្លួនឯង។ ហើយរង្វាន់នោះមិនបាច់តែជាអ្វីធំនោះទេ របស់ទាំងនោះអាចជាអ្វីដែលអ្នកចូលចិត្តដូចជា សៀវភៅ កាហ្វេ ឬម្ហូបដែលអ្នកចូលចិត្តជាដើម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com