តោះទៅមើលភាពខុសគ្នារវាង In case និង If ក្នុងភាសាអង់គ្លេស​



ពាក្យ In case និង If គឺជា conjunctions ក្នុងភាសាអង់គ្លេស ដោយគេប្រើប្រាស់ដើម្បីភ្ជាប់ឃ្លាប្រយោគពីរក្នុងប្រយោគតែមួយ។ ពាក្យ In case ជាទូទៅមានអត្ថន័យជាភាសាខ្មែរថា ក្នុងករណី។ ចំណែកពាក្យ If មានអត្ថន័យថា ប្រសិនបើ ប្រសិនណាបើ ប្រសិនជា ជាដើម។ ប៉ុន្តែពាក្យទាំងពីរនេះមានការប្រើប្រាស់ខុសគ្នាបន្ដិចក្នុងភាសាអង់គ្លេស។

ពាក្យ In case និង​ If ជាទូទៅឈរនៅកណ្ដាលប្រយោគ ប៉ុន្តែក៏អាចឈរនៅពីមុខប្រយោគផងដែរប៉ុន្តែត្រូវការការដាក់សញ្ញាក្បៀស (comma)។

ឧទាហរណ៍៖

១) Take a bottle of water in case you get thirsty. យកដបទឹកទៅជាមួយផងក្នុងករណីអ្នកស្រេកទឹក។ (ពាក្យ in case ឈរនៅកណ្ដាលប្រយោគ ដូចនេះមិនត្រូវការប្រើប្រាស់ក្បៀសទេ)

២) In case you get thirsty, take a bottle of water. (ពាក្យ in case ឈរនៅពីមុខប្រយោគ ដូចនេះត្រូវការប្រើប្រាស់ក្បៀស)

៣) Call the police if you need assistance. សូមតេហៅប៉ូលិសប្រសិនបើអ្នកត្រូវការជំនួយសង្រ្គោះ។ (if ឈរនៅកណ្ដាលប្រយោគ ដូចនេះមិនត្រូវការប្រើប្រាស់ក្បៀសទេ)

៣) If you need assistance, call the police. (if ឈរនៅមុខប្រយោគ ដូចនេះត្រូវការប្រើប្រាស់ក្បៀស)

 

ពាក្យ In case ត្រូវគេប្រើប្រាស់ដើម្បីនិយាយអំពីអ្វីមួយដែលអាចនឹងកើតឡើងនៅខណៈពេលក្រោយ​ ឬក្នុងពេលខាងមុខ។ ក្នុងការប្រើប្រាស់គឺដើម្បីនិយាយអំពីសកម្មភាពមួយដែលជាការបង្ការទុកជាមុនដើម្បីបញ្ជៀសបញ្ហា ឬអ្វីមួយកើតឡើងនាពេលខាងមុខ។ បើនិយាយឲ្យខ្លី គេ​ប្រើប្រាស់ In case នៅពេលអ្នកធ្វើសកម្មភាពត្រៀមទុកមុន ដើម្បីការពារឬត្រៀមអ្វីមួយកើតឡើងក្នុងពេលអនាគត។

ឧទាហរណ៍៖

១) I'll call you in case I need help with my homework. ខ្ញុំនឹងតេហៅអ្នកក្នុងករណីខ្ញុំត្រូវការជំនួយធ្វើកិច្ចការផ្ទះរបស់ខ្ញុំ។ (ក្នុងប្រយោគនេះមានន័យថាអ្នកនឹងតេទៅមុន ដើម្បីការពារគាត់ត្រូវការជំនួយ)

២) I'll take an umbrella in case it rains. ខ្ញុំនឹងយកឆ័ត្រទៅជាមួយក្នុងករណីមានភ្លៀងធ្លាក់។ (ក្នុងប្រយោគនេះគឺអ្នកនឹងយកឆ័ត្រទៅជាមួយរួចទៅហើយ ដើម្បីការពារភ្លៀងធ្លាក់នៅពេលក្រោយ។)

៣) I will not go to my office by my car in case it snows. ខ្ញុំមិនទៅការិយាល័យដោយជិះឡាននោះទេ ក្នុងករណីមានព្រិលធ្លាក់។ (ក្នុងប្រយោគនេះគឺអ្នកនឹងមិនយកឡានទៅទេ ពីព្រោះអ្នកបង្ការមានបញ្ហាពេលមានព្រិលធ្លាក់)

៤) My mother will put a cake in my handbag in case I am hungry. ម្ដាយរបស់ខ្ញុំនឹងដាក់នំមួយកញ្ចប់ក្នុងកាតាបរបស់ខ្ញុំ ក្នុងករណីខ្ញុំឃ្លាន។ (ក្នុងប្រយោគនេះម្ដាយរបស់គាត់នឹងដាក់នំរួចទៅហើយ ដើម្បីបង្ការនៅពេលគាត់ឃ្លាន)

ពាក្យ If ត្រូវគេប្រើប្រាស់នៅពេលគេនិយាយអំពីលក្ខណអ្វីមួយអាចនឹងកើតឡើង។ ក្នុងការប្រើប្រាស់ If ជាទូទៅរឿងរ៉ាវអ្វីមួយកើតឡើងរួចហើយ ទើបសកម្មភាពមួយទៀតកើតឡើងតាមក្រោយ។ និយាយឲ្យខ្លី រឿងអ្វីមួយកើតឡើងហើយ ទើបអ្នកធ្វើសកម្មភាពមួយទៀត។

ឧទាហរណ៍៖

១) I'll call you if I need help with my homework. ខ្ញុំនឹងតេហៅអ្នកប្រសិនបើខ្ញុំត្រូវការជំនួយក្នុងការធ្វើកិច្ចការផ្ទះរបស់ខ្ញុំ។ (ក្នុងប្រយោគនេះ ទាល់តែអ្នកត្រូវការជំនួយ ទើបអ្នកតេទៅ។ ប្រសិនបើមិនត្រូវការជំនួយទេ អ្នកនឹងមិនតទៅទេ។)

២) I'll take an umbrella if it rains. ខ្ញុំនឹងយកឆ័ត្រទៅប្រសិនបើមានភ្លៀងធ្លាក់។ (ក្នុងប្រយោគនេះ ទាល់តែមានភ្លៀងធ្លាក់ទើបអ្នកយកឆ័ត្រទៅ។ ប្រសិនបើគ្មានភ្លៀងធ្លាក់ទេ អ្នកនឹងមិនយកទៅទេ។)

៤) I will take a hat if it is sunny. ខ្ញុំនឹងយកមកមួកទៅ ប្រសិនបើអាកាសធាតុក្ដៅ។ (ក្នុងប្រយោគនេះ អ្នកនឹងយកមួកទៅលុះត្រាតែអាកាសធាតុក្ដៅ។ ប្រសិនបើអាកាសធាតុមិនក្ដៅ នោះអ្នកនឹងមិនយកទៅទេ។)

5) Call the fire department if there is a fire. សូមទំនាក់ទំនងទៅនាយកដ្ឋានអគ្គីភ័យ ប្រសិនបើមានអគ្គិភ័យ។ (ក្នុងប្រយោគនេះទាល់តែមានអគ្គិភ័យ ទើបទំនាក់ទំនងទៅ។ ប្រសិបើគ្មានអគ្គិភ័យទេ អ្នកមិនទំនាក់ទំនងទៅទេ។)

លំហាត់អនុវត្ត៖
Choose “if” or “in case” to complete the following sentences:

1.    It looks like it won’t rain, but I have an umbrella _____ it does.

2.   It’s okay, we can get the bus ______ we miss the train.

3.   We’re running late – let’s get a taxi ______ we miss the train.

4.   He didn’t want to come to the pub ______ his mother phones.

5.   I’ve given them directions ______ they can’t find the party.

ចម្លើយ៖

1.    It looks like it won’t rain, but I have an umbrella in case it does.

2.   It’s okay, we can get the bus if we miss the train.

3.   We’re running late – let’s get a taxi in case we miss the train.

4.   He didn’t want to come to the pub in case his mother phones.

5.   I’ve given them directions in case they can’t find the party.

ដោយ៖ លង់ វណ្ណៈ

X
5s