របៀបទាំង៤ យ៉ាងក្នុងប្រើប្រាស់ Gerund ក្នងភាសាអង់គ្លេស
ដោយសារតែទម្រង់របស់ Present Participle និងទម្រង់របស់ Gerund មានលក្ខណៈដូចគ្នា វាបានធ្វើឲ្យអ្នកសិក្សាជាច្រើនមានការយល់ច្រឡំពួកវាជាមួយគ្នា។ យ៉ាងណាមិញ អ្នកត្រូវដឹងថាមុខងាររួមនឹងការប្រើប្រាស់របស់ពួកវាគឺមិនដូចគ្នានោះទេ។ ថ្វីបើទាំង Present Participle និង Gerund សុទ្ធតែមានទម្រង់ V+ing ប៉ុន្តែ Gerund មានមុខងារជានាម ឯការប្រើប្រាស់របស់វាទៀតសោតមានដូចខាងក្រោមនេះ៖
១) Gerund ត្រូវបានគេប្រើប្រាស់ជាសព្វនាម (Subject) ដូចជានៅក្នុងឧទាហរណ៍:
• Baking is one of my favourite hobbies. (ការធ្វើនំគឺជាចំណង់ចំណូលចិត្តមួយរបស់ខ្ញុំ។)
• Observing your own self is the door to understand yourself. (ការសង្កេតខ្លួនឯងគឺជាទ្វារសម្រាប់ឆ្ពោះទៅកាន់ការស្គាល់អំពីខ្លួនឯង។)
• Standing next to me is my mom. (ឈរនៅជិតខ្ញុំគឺជាម៉ាក់របស់ខ្ញុំ។)
២) បន្ទាប់ពីកិរិយាសព្ទ (Verb) ឬគុណនាម (Adjective) ដែលត្រូវបានភ្ជាប់ជាមួយនឹងធ្នាក់ (Preposition) Gerund ក៏ត្រូវបានប្រើប្រាស់ដែរ។ ការប្រើប្រាស់នេះក៏រួមបញ្ចូលផងដែរជាមួយនឹងឃ្លាមួយចំនួនទៀតដូចជា In spite ofនិង There is no point in។
ឧទាហរណ៍:
• Not only is my sister fond of Chinese calligraphy, she is also good at writing it. (បងស្រីរបស់ខ្ញុំមិនត្រឹមតែចូលចិត្តអក្សរផ្ចង់របស់ចិននោះទេ តែនាងក៏ពូកែសរសេរដែរ។)
• In spite of being criticised for her failure, she still never gives up her goal. (បើទោះជាមានការរិះគន់ទៅលើការបរាជ័យរបស់នាងក៏ដោយ ក៏នាងនៅតែមិនបោះបង់គោលដៅរបស់នាងនោះដែរ។)
• There's no point in wasting our time on something that is not worth our care. (វាគ្មានតម្លៃអ្វីដែលទៅខ្ជះខ្ជាយពេលវេលារបស់យើងទៅលើអ្វីដែលមិនមានតម្លៃសម្រាប់ការខ្វាយខ្វល់របស់យើងនោះទេ។)
នៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរ Gerund ក៏ត្រូវបានប្រើប្រាស់បន្ទាប់ពីឃ្លាកិរិយាសព្ទ (Phrasal verb) ដែលត្រូវបានចងក្រងឡើងដោយកិរិយាសព្ទនិងធ្នាក់ ឬជួនកាលអាចជាកិរិយាសព្ទនិងគុណកិរិយា (Adverb)។ នៅក្នុងស្ថានភាពនេះ បន្ទាប់ពីធ្នាក់គឺយើងត្រូវប្រើប្រាស់ Gerund។
ចំណុចសំខាន់មួយដែលអ្នកត្រូវចងចាំអំពីការប្រើប្រាស់ Gerund នៅពីក្រោយធ្នាក់គឺនៅពេលខ្លះអ្នកនឹងឃើញគេសរសេរថា I'm looking forward to hearing from you. (ខ្ញុំរង់ចាំដំណឹងពីអ្នកវិញ។) ។ ជាទូទៅ នៅពីក្រោយ To គឺជា Infinitive ដែលជាទម្រង់កិរិយាសព្ទដើម។ ឧទាហរណ៍ I love to read. ដែល To read នៅទីនេះគឺជាទម្រង់ To infinitive។ ចុះហេតុអ្វីបានជា Hearing ដែលជាទម្រង់ V+ing ត្រូវបានប្រើប្រាស់បន្ទាប់ពី To ? នៅក្នុងស្ថានភាពនេះ To ដើរតួជាធ្នាក់ ហេតុនេះយើងត្រូវប្រើ Gerund នៅពីក្រោយវា។
To មានមុខងារជា Preposition មានដូចជានៅក្នុង To look forward to, To take to, To be used to, To be accustomed to និង To get around to។ ឧទាហរណ៍:
• I take to loving a cat after one cat miaowed pitifully in front of my rental room's door. (ខ្ញុំចាប់ផ្ដើមស្រឡាញ់ឆ្មារចាប់តាំងពីពេលដែលមានកូនឆ្មារមួយក្បាល ស្រែកម៉ាវៗនៅពីមុខទ្វារបន្ទប់ជួលរបស់ខ្ញុំ។)
• When will you get around to cleaning the mess in your room ? (ពេលណាដែលអ្នកចាប់ផ្ដើមរកពេលសម្អាតភាពរញ៉េរញ៉ៃនៅក្នុងបន្ទប់របស់អ្នកចេញ ?)
៣) Gerund ក៏ត្រូវបានប្រើប្រាស់ផងដែរដើម្បីចងក្រងនាមសមាស (Compound noun)។
ឧទាហរណ៍:
• Last weekend I enjoyed my holiday at a swimming pool with my family. (សប្ដាហ៍មុនខ្ញុំទៅកម្សាន្តនៅឯអាងទឹកជាមួយក្រុមគ្រួសារ។)
• In spite of knowing that the sleeping pill has both advantages and disadvantages, my mom still has to use it otherwise she'll have a headache waking up the next day. (បើទោះជាដឹងថាថ្នាំងងុយគេងមានទាំងគុណសម្បត្តិនិងគុណវិបត្តិក៏ដោយ ម៉ាក់ខ្ញុំត្រូវប្រើប្រាស់វាបើមិនចឹុងទេគាត់នឹងក្រោកឡើងឈឺក្បាលនៅថ្ងៃបន្ទាប់មិនខាន។)
៤) ក្រៅពីស្ថានភាពសំខាន់ៗខាងលើ Gerund ក៏ត្រូវបានប្រើប្រាស់ជាមួយនឹងឃ្លាដូចជា Can't stand, Can't help, To be worth និង It's no use។
ឧទាហរណ៍:
• It's no use trying to explain to people who don't try to understand our situations. (វាគ្មានប្រយោជន៍អ្វីទៅពន្យល់មនុស្សដែលមិនបានព្យាយាមយល់ពីស្ថានភាពរបស់យើងនោះឡើយ។)
• I can't help falling asleep during math class. (ខ្ញុំទប់មិនបានក៏គេងលក់ក្នុងម៉ោងគណិត។)
ដោយ៖ ស្រីពៅ