គុណនាមភាសាអង់គ្លេសចំនួន ១០ដែលមានទំនាក់ទំនងជាមួយនឹងអារម្មណ៍
ការចេះប្រើប្រាស់គុណនាមបានទូលំទូលាយជួយបន្ថែមភាពច្នៃប្រឌិតនិងភាពទាក់ទាញទៅក្នុងការសរសេររបស់អ្នក។ ខាងក្រោមនេះគឺជាគុណនាមចំនួន១០ដែលមានទំនាក់ទំនងជាមួយអារម្មណ៍ដែលអ្នកគួរកត់ត្រាទុកក្នុងកំណត់ត្រាពាក្យភាសាអង់គ្លេសរបស់អ្នក៖
១) Elated = សប្បាយចិត្តជាខ្លាំងឬត្រេកអរយ៉ាងពន់ពេក
ឧទាហរណ៍: Her father is elated when he sees his own daughter lives happily with the man she loves. «ឪពុករបស់នាងត្រេកអរពន់ពេក នៅពេលដែលគាត់បានឃើញកូនស្រីរបស់គាត់រស់នៅយ៉ាងមានសេចក្ដីសុខជាមួយនឹងបុរសដែលនាងស្រឡាញ់។»
២) Audacious = ក្លាហានក្នុងការប្រថុយប្រថាននឹងគ្រោះថ្នាក់
ឧទាហរណ៍: He made an audacious decision instantly and unhesitatingly to rescue a kitten the moment he saw its life was on the verge of death. «គាត់បានធ្វើការសម្រេចចិត្តដ៏ក្លាហាននិងគ្រោះថ្នាក់មួយភ្លាមៗនោះដោយមិនស្ទាក់ស្ទើរ ដើម្បីជួយសង្គ្រោះកូនឆ្មារមួយក្បាលខណៈពេលដែលគាត់ឃើញជីវិតរបស់វាស្ថិតក្នុងគ្រោះថ្នាក់។»
៣) Meticulous = ផ្ដល់ការយកចិត្តទុកដាក់ជាខ្លាំងទៅលើភាពលម្អិតនៃព័ត៌មាន
ឧទាហរណ៍: Intelligent people know when to have a meticulous attention and when to have a big picture in each situation. «មនុស្សឆ្លាតដឹងថាពេលណាដែលត្រូវមានការយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិត ហើយពេលណាដែលត្រូវចេះសម្លឹងមើលរូបភាពធំនៅក្នុងកាលៈទេសៈនីមួយៗ។»
៤) Conscientious = មានសតិសម្បជញ្ញៈដឹងខុសត្រូវក្នុងការធ្វើអ្វីមួយ
ឧទាហរណ៍: Even if no one is looking, you have to do your work with a conscientious mind. «បើទោះជាគ្មាននរណាម្នាក់មើលអ្នកក៏ដោយ អ្នកត្រូវតែធ្វើការងាររបស់អ្នកជាមួយនឹងចិត្តដែលប្រកបដោយសតិសម្បជញ្ញៈ។»
៥) Quick-witted = រហ័សនឹងចាប់យកបានពីស្ថានការណ៍ និងរហ័សក្នុងការឆ្លើយតប
ឧទាហរណ៍: My younger sister is quick-witted. She has been learning English for only 2 years, but she can speak English pretty well. «ប្អូនស្រីរបស់ខ្ញុំរហ័សនឹងចាប់បានអ្វីដែលនាងរៀនណាស់។ នាងរៀនភាសាអង់គ្លេសទើបតែបាន២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងនិយាយអង់គ្លេសបានល្អគ្រាន់បើ។»
៦) Cunning = ប៉ិនប្រសប់ក្នុងការប្រើប្រាស់ល្បិចកលដើម្បីសម្រេចនូវអ្វីដែលខ្លួនឯងចង់បាន
ឧទាហរណ៍: A dictator is a cunning person. «អ្នកដឹកនាំផ្ដាច់ការគឺជាមនុស្សដែលប៉ិនប្រសប់ក្នុងការប្រើប្រាស់ល្បិចកលដើម្បីសម្រេចនូវអ្វីដែលគេចង់បាន។»
៧) Flabbergasted = បង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើរឿងអ្វីមួយ
ឧទាហរណ៍: As soon as I was told that I had passed the scholarship to Finland, I was completely flabbergasted. «គ្រាន់តែខ្ញុំត្រូវបានគេប្រាប់ថាខ្ញុំបានជាប់អាហារូបករណ៍ទៅប្រទេសហ្វាំងឡង់ភ្លាម ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។»
៨) Humiliated = ខ្មាសអៀនដោយសារតែការបន្ទាបបន្ថោកមើលងាយពីអ្នកដទៃ
ឧទាហរណ៍: Sarah was humiliated for being the poorest in her class. «Sarahមានការខ្មាសអៀនដែលនាងត្រូវបានគេបន្ទាបបន្ថោកជាអ្នកក្រជាងគេនៅក្នុងថ្នាក់រៀន។»
៩) Melancholic = ស្រងេះស្រងោចនិងក្រៀមក្រំជាខ្លាំង
ឧទាហរណ៍: When I overthink about the truth of life, my mood changes to be melancholic. «នៅពេលដែលខ្ញុំគិតច្រើនអំពីការពិតនៃជីវិត អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរទៅជាស្រងេះស្រងោចនិងក្រៀមក្រំជាខ្លាំង។»
១០) narcissistic = ងប់ងុលនឹងខ្លួនឯងជ្រុលហួសហេតុ
ឧទាហរណ៍: Social media can change people to be narcissistic if they aren't aware of this aspect. «បណ្ដាញសង្គមអាចធ្វើឲ្យមនុស្សងប់ងុលនឹងខ្លួនឯងជ្រុលហួសហេតុបើសិនជាពួកគេមិនចាប់អារម្មណ៍អំពីចំណុចមួយនេះទេនោះ។»
ដោយ៖ ស្រីពៅ