ភាពខុសគ្នានិងការប្រើប្រាស់ប្រយោគ Active and Passive ក្នុងភាសាអង់គ្លេស
ក្នុងភាសាអង់គ្លេស គេអាចសរសេរប្រយោគបានជា២របៀបគឺ active voice និង passive voice។ Active voice ត្រូវបានគេប្រើប្រាស់នៅពេលដែលប្រធានរបស់ប្រយោគ (subject) ជាមនុស្សឬវត្ថុជាអ្នកធ្វើសកម្មភាពឬធ្វើអំពើទៅលើអ្វីមួយ ។
ឧទាហរណ៍៖
១) Millions of people use the internet every day.មនុស្សរាប់លាននាក់ប្រើប្រាស់អ៊ីនធឺណេតរៀងរាល់ថ្ងៃ។ (Billions of people គឺជាប្រធាន subject ដែលមានអំពើលើកិរិយាសព្ទ use)
២) A strong storm destroyed many houses in the village. ខ្យល់ព្យុះបានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងភូមិ។ (A strong storm គឺជាប្រធាន subject ដែលមានអំពើលើកិរិយាសព្ទ destroyed)
៣) Only six students passed the test. មានសិស្សតែ៦នាក់ប៉ុណ្ណោះប្រលងជាប់។ (Only six students គឺជាប្រធាន subject ដែលមានអំពើលើកិរិយាសព្ទ passed)
- Passive voice ត្រូវគេប្រើប្រាស់នៅពេលដែលមនុស្សឬវត្ថុទទួលរងអំពើពីអ្វីមួយឬនរណាម្នាក់វិញ។
១) The internet is used by millions of people every day. អ៊ីនធឺណេតត្រូវបានប្រើប្រាស់ដោយមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃ។ (ប្រធាន The internet ទទួលរងអំពើពីកិរិយាសព្ទ used)
២) Many houses in the village were destroyed by a strong storm. ផ្ទះជាត្រូវខ្នងនៅក្នុងភូមិត្រូវបានបំផ្លេចបំផ្លាញដោយខ្យល់ព្យុះ។ (Many houses ទទួលរងអំពើពីកិរិយាសព្ទ destroyed)
៣) The test was passed by only six students.ការធ្វើតេស្តត្រូវបានជាប់ដោយសិស្សត្រឹមតែ៦នាក់ប៉ុណ្ណោះ។ (The test ទួទួលរងអំពើដោយកិរិយាសព្ទ passed )
- Active voice ត្រូវបានគេប្រើប្រាស់នៅពេលដែល មនុស្សឬវត្ថុ ដែលធ្វើសកម្មភាពមិនសំខាន់ មិនត្រូវបានគេដឹង ឬមានភាពច្បាស់លាស់ជាដើម។
ឧទាហរណ៍៖
១) The solution was heated to 100 degrees. សូលុយស្យុងត្រូវបានគេរំពុះដល់សីតុណ្ហភាព១០០អង្សារ។ (ពាក្យ solution គឺជាអ្នកទទួលអំពើ តែមិនសំខាន់ថាអំពើនោះជារបស់អ្នកណានោះទេ)
២) My bike was stolen last Thursday. កង់របស់ខ្ញុំត្រូវបានគេលួចកាលពីថ្ងៃព្រហស្បតិ៍មុន។ (អត្ថសញ្ញាណរបស់អ្នកធ្វើអំពើ មិនត្រូវបានគេស្គាល់)
៣) The president was voted into office. ប្រធានត្រូវបានគេបោះឆ្នោតឲ្យធ្វើការងារក្នុងការិយាល័យ។ (អ្នកធ្វើអំពើត្រូវបានគេស្គាល់ច្បាស់ ប្រហែលជាអ្នកក្រុមការងារដែលបោះឆ្នោតឲ្យគាត់)
- ទម្រង់របស់ Active voice៖ subject + main verb + object.
១) Bees make honey. សត្វឃ្មុំផលិតទឹកឃ្មុំ។
២) James Cameron directed Titanic. លោក James Cameron ដឹកនាំរឿងតិកតានិក។
៣) Alex is repairing Bill's bicycle. Alex កំពុងជួសជុសកង់របស់ Bill។
- ទម្រង់របស់ passive voice៖ subject + to be + past participle + by + object.
ទម្រង់ប្រយោគស្រប៖
១) Honey is made by bees. ទឹកឃ្មុំត្រូវបានផលិតឡើងដោយសត្វឃ្មុំ។
២) Titanic was directed by James Cameron. រឿងតិកតានិកត្រូវបានដឹកនាំដោយលោក James Cameron។
៣) Bill's bicycle is being repaired by Alex. កង់របស់ Bill ត្រូវបានជួសជុសដោយ Alex។
- ទម្រង់ប្រយោគបដិសេធន៍៖ subject + negative of to be + past participle + by + object.
១) Honey is not made by wasps. ទឹកឃ្មុំមិនមែនត្រូវផលិតឡើងដោយសត្វឱម៉ាល់ទេ។
២) Titanic wasn’t directed by George Lucas. រឿងតិកតានិកមិនមែនដឹកនាំដោយលោក George Lucas ទេ។
៣) Bill's bicycle is not being repaired by Alex. កង់របស់ Bill មិនមែនជួសជុសដោយ Alex ទេ។
- ទម្រង់ប្រយោគសំនួរ៖
១) Is honey made by bees?
២) Was Titanic directed by James Cameron?
៣) Is Bill's bicycle being repaired by Alex?
ដោយ៖ លង់ វណ្ណៈ