ពណ៌ទាំង ៤ដែលអាចបង្ហាញពីអត្តចរិតរបស់មនុស្សផ្សេងៗគ្នា
ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែមានពណ៌សំណព្វចិត្តរៀងៗខ្លួន។ ហើយការដែលស្រលាញ់ពណ៌ផ្សេងៗនេះ ក៏មានហេតុ និងមានផលរបស់វាដែរ។ អ្នកខ្លះវិញស្រឡាញ់ ពណ៌របស់ខ្លួនសឹងតែបាត់មិនបាន។ ហើយអ្នកខ្លះទៀតក៏ប្រើប្រាស់របស់ដែលមានពណ៌សំណព្វចិត្តខ្លួន មួយឈុតតែម្ដង។ តោះសាកមកដឹងពីពណ៌ទាំងបួនដែលអាចបង្ហាញឲ្យឃើញពីប្រភេទនៃមនុស្សផ្សេងៗគ្នាទៅមើល៖
១) ពណ៌ខៀវ៖ មនុស្សដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលចូលចិត្តមានគ្នីគ្នាច្រើន ហើយចូលចិត្តនិយាយលេង។ ចូលចិត្តជួយអ្នកដទៃដើម្បីទទួលបានក្ដីស្រលាញ់ មានចិត្តអាណិតអាសូរ ប្រើប្រាស់អារម្មណ៍សម្រាប់ទំនាក់ទំនងទៅអ្នកដទៃ។
២) ពណ៌បៃតង៖ អាចបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តស្រាវជ្រាវច្រើន មុននឹងសម្រេចធ្វើអ្វីមួយ ។ ចូលចិត្តអ្វីៗដែលជាក់ស្ដែង ហើយតែងតែឆ្លាតវៃបំផុតក្នុងការដោះស្រាយបញ្ហានានា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលចិត្តធ្វើការងារអ្វីដោយមិនពឹងផ្អែកអ្នកដទៃទៀតផង។
៣) ពណ៌មាស៖ ជាមនុស្សដែលតែងតែដឹកនាំគេមុនអ្នកណាទាំងអស់, ក្លាហាន, និង ធ្វើអ្វីតែងតែមានយុត្តិសាស្ត្រនិងផែនការច្បាស់លាស់។ ក្នុងនោះអ្នកក៏មានសីលធម៌ខ្ពស់ រួមទាំងជាមនុស្សដែលគិតពីផលវិជ្ជមាននិងអវិជ្ជមានជានិច្ច។
៤) ពណ៌ទឹកក្រូច៖ ជាមនុស្សដែលចូលចិត្តគិតតែពីពេលបច្ចុប្បន្ន ចង់បានសេរីភាពក្នុងការធ្វើអ្វីមួយ ចូលចិត្តធ្វើអ្វីដែលអ្នកដទៃចូលចិត្តធ្វើ ហើយគិតថាងាយស្រួលគ្រប់ផែនការទាំងអស់៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា