ឃ្លាភ្ជាប់សេចក្ដី (linking device) ប្រើប្រាស់បង្ហាញពីហេតុនិងផល (cause & effect) ក្នុងភាសាអង់គ្លេស​



ឃ្លាភ្ជាប់សេចក្ដី (Linking device) ត្រូវគេប្រើប្រាស់ដើម្បីភ្ជាប់គំនិតមួយទៅនឹងគំនិតមួយទៀត។ ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកអំពីការប្រើប្រាស់ឃ្លាភ្ជាប់សេចក្ដី ដើម្បីបង្ហាញអំពីមូលហេតុនិងលទ្ធផល​ ឬហេតុនិងផល (cause and effect)។

ឧទាហរណ៍៖ [មូលហេតុ] The population has increased. ចំនួនប្រជាជនមានការកើនឡើង។ [លទ្ធផល] The government is going to build more houses. រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្ទះបន្ថែមទៀត។

ក្រុមទី១៖ មានពាក្យ therefore, consequently, as a result, thus ដោយពាក្យទាំងអស់នេះមានអត្ថន័យប្រហាក់ប្រហែលគ្នាដែលជាទូទៅគេបកប្រែថា ដូច្នេះ, ដូចនេះ, ហេតុដូច្នេះ, ដោយហេតុនេះ, ដោយមូលហេតុនេះហើយ ជាដើម។

ពាក្យទាំងនេះត្រូវគេហៅឈ្មោះថា conjunctive adverb ដែលមានលក្ខណៈប្រើប្រាស់ដូចគ្នា។ គេប្រើប្រាស់ពាក្យទាំងនេះដើម្បីភ្ជាប់គំនិតពីរជាមួយគ្នាតាមលំដាប់លំដោយ។ អ្នកត្រូវចាំថា ត្រូវប្រើប្រាស់ក្បៀស (comma) បន្ទាប់ពីពាក្យ Consequently។

ឧទាហរណ៍៖ The population has increased. Consequently, the government is going to build more houses. ចំនួនប្រជាជនកើនឡើង។ ដូចនេះ រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្ទះបន្ថែមទៀត។

ឬអ្នកអាចធ្វើការភ្ជាប់ប្រយោគពីរជាមួយគ្នាក៏បានដោយប្រើប្រាស់ semi-colon (;) + consequently + comma (,)

ឧទាហរណ៍៖ The population has increased; consequently, the government is going to build more houses. . ចំនួនប្រជាជនកើនឡើង។ ដូចនេះ រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្ទះបន្ថែមទៀត។

អ្នកអាចប្រើប្រាស់ពាក្យក្នុងក្រុម១ ជំនួសដោយពាក្យ consequently បានផងដែរ ដោយអត្ថន័យដូចគ្នា។

ឧទាហរណ៍៖
១) The population has increased. As a result, the government is going to build more houses. ចំនួនប្រជាជនកើនឡើង។ ដោយមូលហេតុនេះ រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្ទះបន្ថែមទៀត។

២) The population has increased; therefore, the government is going to build more houses. ចំនួនប្រជាជនកើនឡើង។ ដូច្នេះ រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្ទះបន្ថែមទៀត។

ក្រុមទី២៖ មានពាក្យ  because of, as a result of, due to, owing to មានមុខងារជា Preposition ដែលមានអត្ថន័យជាភាសាខ្មែរថា ពីព្រោះ, ដោយសារតែ, ពីព្រោះតែ ជាដើម។ អ្នកអាចភ្ជាប់ពាក្យទាំងនេះជាមួយ នាម (noun), ឃ្លានាម (noun phrase) ឬ participle clause (v+ing) ក៏បាន។

ឧទាហរណ៍៖ The problem has increased owing to interest rate rises.បញ្ហាបានកើនឡើងដោយសារតែកំណើនអត្រាការប្រាក់។  (interest rate rises ជានាមឃ្លានាម )

The problem has increased owing to rising interest rates. បញ្ហាកើនឡើងដោយសារតែការកើនឡើងអត្រាការប្រាក់។ (rising interest rates ជា participle clause ដែលផ្ដើមដោយ v + ing)

ក្នុងក្រុមទី១៖ ឃ្លាភ្ជាប់សេចក្ដី (linking device)ជាទូទៅឈរនៅចន្លោះហេតុនិងផល ដោយមូលហេតុកើតឡើងមុន ទើបផលនៅតាមក្រោយ។

ក្នុងក្រុមទី២៖ មូលហេតុអាចឈរនៅមុនឬក្រោយ ដោយពាក្យភ្ជាប់សេចក្ដី (linking device) ផ្លាស់ប្ដូរតាមពាក្យទាំងនោះ។ អ្នកត្រូវប្រើប្រាស់ក្បៀស (comma) ប្រសិនបើពាក្យភ្ជាប់សេចក្ដី (linking device) នេះឈរនៅមុខ ប៉ុន្តែប្រសិនបើពាក្យទាំងនេះឈរនៅក្រោយ មិនចាំបាច់ប្រើប្រាស់ក្បៀស (comma) ទេ។

ឧទាហរណ៍៖
១) As a result of interest rate rises, the problem has increased.
២) The problem has increased as a result of interest rate rises.

ដោយ៖ លង់ វណ្ណៈ

 

 

 

 

 

 

 

X
5s