តើអ្វីជា Subprime mortgage?​



Subprime mortgage ជា​ប្រភេទ​កម្ចី​ទិញ​ផ្ទះ​ ឬអចលន​ទ្រព្យដែល​ផ្តល់​ឲ្យ​រូប​វន្តបុគ្គល​ដែល​មាន​ពិន្ទុ​ក្រេឌីត​ទាប (៦៤០ ឬ​ទាប​ជាង ៦០០) ជាអ្នក​ដែល​មាន​ប្រវត្តិ​ក្រេឌីត​មិនល្អ​ នឹងមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ហ៊ីប៉ូតែក (mortgage) ធម្មតា។​

១) ប្រភេទ​នៃ​ Subprime mortgage
Subprime mortgage ត្រូវ​បាន​គេ​បែង​ចែក​ចាត់​ជា​បី​ប្រភេទ​ធំៗមានដូចជា៖ fixed-rate mortgages ដែល​មាន​អាយុ​កាលពី ៤០ ទៅ ៥០ឆ្នាំ interest-only mortgages និង adjustable rate mortgages (ARMs) តែ​នៅ​ក្នុង​ការ​បក​ស្រាយ​ខាង​ក្រោម​នេះ​នឹង​មាន​បន្ថែម Dignity Mortgages មួយ​ទៀត។ មើល​ការ​បក​ស្រាយ​ប្រភេទ​នី​មួយ​ៗខាង​ក្រោម​នេះ៖

ក) Fixed-Interest Mortgages
ជា​ប្រភេទ​កម្ចីដែល​មាន​អត្រា​ថេរផ្តល់​ជូន​រយៈ​កាលចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ ប៉ុន្តែអាយុ​កាល​ស្តង់ដារគឺ ៣០ ឆ្នាំ។ ​វា​ផ្តល់​ឲ្យ​អ្នក​ខ្ចីនូវ​ការ​ទូទាត់​ទាប​ប្រចាំ​ខែ ប៉ុន្តែអម​ជា​មួយ​ការ​ប្រាក់​ខ្ពស់​ ហើយ​អត្រា​ការប្រាក់​នេះ​ដែរ​ វា​មានការ​ខុសគ្នា​ពី​ អ្នក​ឲ្យ​ខ្ចី(ម្ចាស់​បំណុល​) ម្នាក់​ទៅអ្នក​ឲ្យ​ខ្ចី​ម្នាក់។

ខ) Interest-Only Mortgages
ជា​ប្រភេទ​មួយ​នៃ​កម្ចី​ដែល​ផ្តល់​ជូន​រយៈ​កាល​សង ៥ឆ្នាំ ៧ឆ្នាំ ឬ​១០​ឆ្នាំ ចំពោះ​ការទូទាត់​សងថ្លៃ​ដើមគឺ​​ត្រូវ​បា​នពន្យា​ ហើយ​អ្នក​ខ្ចី គ្រាន់​តែ​បង់​ការ​ប្រាក់​ប៉ុណ្ណោះ អ្នក​ខ្ចី​ក៏​អាច​ធ្វើ​ការ​ទូទាត់​សង​ថ្លៃ​ដើម​ដូចគ្នា​ តែ​គ្មាន​ការ​តម្រូវ​ឲ្យ​បង់​ទេ។ រហូត​ដល់​បញ្ចប់​កាល​កំណត់អ្នក​ខ្ចី​ត្រូវ​​សង​បង់​ត្រលប់​ថ្លៃ​ដើម​ ឬ​ជ្រើស​យក​វិធី​សាស្រ្ត refinance ដែលធ្វើ​ការបង់​ផ្តាច់​កម្ចី​ដែល​មាន​ស្រាប់ ហើយ​ជំនួស​មក​វិញ​ដោយ​កម្ចី​ថ្មី​។ នេះ​ជា​ជម្រើស​មួយ​ល្អ​ប្រសិន​បើ​អ្នក​ខ្ចី​មាន​ចំនូល​ប្រែ​ប្រួល (កើន​ឡើង) ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ ឬអ្នក​ដែល​ទិញ​ផ្ទះ​ថ្មី​ហើយ​រំពឹង​ថា​ចំណូលរបស់​គេ​នឹង​កើន​ឡើង​ក្នុ​ងរយៈពេល​ពីរទៅបីឆ្នាំទៀត។

គ) Dignity Mortgages
ជា​ប្រភេទ​ថ្មី​នៃកម្ចី​ Subprime mortgage ដែល​អាច​ឲ្យ​អ្នក​ខ្ចីធ្វើ​ការ​បង់​ប្រាក់​មុន (កក់) ១០% និង​យល់​ព្រម​បង់ការ​ប្រាក់​ខ្ពស់​ក្នុង​រយៈពេល​កំណត់​មួយ ជាទូទៅ​ក្នុង​រយៈពេល ៥ឆ្នាំ។ បើអ្នកអាច​បង់​ការ​ប្រាក់​ប្រចាំ​ខែ​បាន​ទៀងទាត់ បន្ទាប់​ពី​ ៥ឆ្នាំនឹ​ង​មាន​ការ​កាត់​ ឬ​បន្ធូរ​បន្ថយ​​ ហើយ​អត្រា​ការ​ប្រាក់​នោះទាប​ជាង​ prime rate (ជា​អត្រា​មួយ​ដែល​ធនាគារ​ពាណិជ្ជផ្តល់​ទៅ​ឲ្យ​អតិ​ថិជន​ធំៗ​ដូច​ជាសាជីវកម្ម​ ឬ​អ្នក​ដែល​មាន​ creditworthy)។

ឃ) Adjustable-Rate Mortgages
Adjustable-Rate Mortgages ចាប់​ផ្តើម​ជាមួយអត្រាការ​ប្រាក់​ថេរ ហើយ​បញ្ចប់​ដោយអត្រា​ការ​ប្រាក់អណ្តែត។

២) ហេតុ​អ្វី​ Subprime Mortgages មាន​ហានិភ័យ​?
មាន​ហានិភ័យ​ច្រើន​ចំពោះ Subprime Mortgages។ ចាប់​តាំង​ពី​មាន​ការ​កំណត់​ជាក់​លាក់​លើអ្នក​ដែល​មិនសម​ស្របទៅ​តាម​ការ​តម្រូវនូវ​ prime rate របស់​អ៊ី​ប៉ូ​តែក​ (មាន​ន័យ​ថាអ្នក​ខ្ចី​ពិបាក​ក្នុ​ងការ​សង​ត្រលប់វិញ​) អង្គភាព​ ឬធនាគារ​ដែល​ផ្តល់​ប្រាក់​កម្ចីមានសិទ្ធិ​យក​ការ​ប្រាក់​ខ្ពស់​ពីអ្នកបង់​មិន​ទាន់​ពេល​ ដើម្បី​ផ្តល់​ជូន​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នកដែល​បង់​ការ​ប្រាក់​ទៀត​ទាត់។ តែវាជា​បញ្ហា​វិញ​នៅពេលដែល​នរណា​ម្នាក់​កំពុង​តែ​មាន​បញ្ហា​រឿង​បំណុល ហើយ​មក​ទទួល​យក​កម្ចី​មួយ​នេះថែម​ទៀត​គឺ​គាត់​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់​តែ​ខ្លាំង។

៣) ផល​វិបាកទាំង ៥ ដែល​វិបត្តិ​កើត​មាន​ចំពោះ​​កម្ចី​ទិញផ្ទះ ឬ​អចលន​ទ្រព្យ

ក) កើន​ឡើង​នូវ​ភាព​រញ៉េរញ៉ៃ វិបត្តិនេះ​ជា​ជំរុញ​ឲ្យ​មាន​ការ​ជាប់គាំងនូវ​អចលន​ទ្រព្យ​ បណ្ដាលឱ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងមានការ​ទុកចោលផ្នែកធំៗ នៃតំបន់ជាយក្រុង មិន​មានដំណើរ​ការ​បន្ត​លើ​ការ​វិនិយោគ​ផ្នែក​សំណង់ ភាព​ក្រី​ក្រក៏​​បាន​កើន​ឡើង។ សន្តិ​សុខ​ក្នុង​សង្គម​បាន​បាត់​បង់ ដោយ​សារ​ចំនូល​តិច ឬ មនុស្ស​ដែល​ធ្លាប់​មាន​ការងារ​ធ្វើ​ បែរ​ជាត្រូវ​បាត់​បង់​ការងារ។ អត្រា​នៃភាព​ក្រី​ក្រ​នេះនឹង​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​តាម​តំបន់​ជាយ​ក្រុង។​

ខ) មានការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ ៖ រលកនៃការរឹបអូសទ្រព្យសម្បត្តិ ដែលរួមបញ្ចូលការដួលរលំសេដ្ឋកិច្ចគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែអ្វី​ដែល​ជា​ចំនុច​សំខាន់​គឺ​ប្រជាជន​បាន​បាត់​បង់​ផ្ទះរបស់​ខ្លួន​ពេញ​លេញ​ ១០០%​ បាត់​ទៅ​ហើយ​។ អតិ​ផរណា​កើតមាន​ ការ​ចំណាយ​កើន​ឡើង​គ្រប់​ច្រក ខណៈដែល​ចំនូលនៅដ​ដែល​ លុយ​ដែល​ត្រូវ​ចំណាយ​ក៏​ចាប់​ផ្តើម​ខើច គ្មាន​ប្រាក់​បង់​ការ​ប្រាក់​ទៀត​ទាត់ ទទួល​រង​ការ​ពិន័យ និង​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​។

គ) មានភាព​រ៉ាំ​រ៉ៃ​នៃ​និកម្ម​ភាព​ខ្ពស់​៖ ៥% នៃនិកម្ម​ភាពក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​ជា​ការ​ចងចាំ​មួយ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​អត្រានៃអ្នកគ្មាន​ការងារ​ធ្វើ​បាន​ឈរ​នៅ​កម្រិត ៩.៦% បន្ទាប់​ពី​ការ​កើន​ឡើង​ដល់ ១០% ក្នុង​ឆ្នាំ ២០០៩។ សេដ្ឋ​វិទូ​មួយ​ចំនួន​បា​នគិត​ថា​នឹង​មានការ​ថយ​ចុះ​បន្តិច​ម្តងៗ តែ Goldman Sachs បាន​ជឿ​ជាក់​ថាអត្រាវា​នឹង​កើន​ឡើង​ម្តង​ទៀត​ ហើយ​វា​ក៏​មានការ​កើន​ឡើង​មែនកម្រិត ១០.៧៥% ​នៅពាក់​កណ្តាល​​ឆ្នាំ ២០១១។

ឃ)​ មាន​ឱកាស​តូច​ក្នុង​ការទទួ​លបាន​កម្ចី​ ឬ​ឥណទាន៖ កាល​ពី​មុននិកម្ម​ភាព​ទាប ការ​អនុម័ត​កម្ចី​ឆាប់​រហ័ស និងបញ្ហា​នានា​ដទៃ​ទៀត​អាច​ជំរុញ​ឲ្យ​មាន​កម្ចី​ទិញ​ផ្ទះ​ច្រើន​​​។​ តែនៅ​ពេល​ដែល​មាន​បញ្ហា​ជាប់​គាំង និង​វិបត្តិ​នៃ​ Subprime mortgage ទាល់តែអ្នកដែល​មាន​ប្រវត្តិ​កម្ចី​ល្អ​ មាន​ការ​សង​ទៅ​លើ​ការ​ប្រាក់​ទៀង​ទាត់​ មាន​ចំណូល​ និង​គ្រប់​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ទើប​អាច​ទទួល​កម្ចី​បាន​។

ង) ភាព​តឹង​រឹង​នៃ​ពេល​វេលាគ្មានអ្វីដែលគួរឱ្យសង្ស័យនោះទេ រឿងរ៉ាវជាច្រើនបានជួបប្រទះការលំបាកជាទូទៅចាប់តាំងពីវិបត្ដិបានកើតឡើងជាពិសេសសម្រាប់ថ្នាក់​កណ្តាល។ សូច​នាករសំខាន់​នោះគឺ ៦​ ក្នុងចំណោម​​ ១០​នាក់នៃ​ជនជាតិអាមេរិកបាន​និយាយ​ថាពួក​គេ​គឺ​រស់​ដោយ​សារ​ប្រាក់​ខែ គេ​តែង​ប្រើ​ប្រាក់​ខែ​ដើម្បី​ទូទាត់បើ​ធ្វើ​ការ​ប្រៀប​ធៀបមាន​ចំនួន ៤៩% ក្នុង​ឆ្នាំ ២០០៨ និង៤៣% ក្នុង​ឆ្នាំ ២០០៧។ ក្នុង​ឆ្នាំ ២០០៩ ចំនួន​អ្នក​ដែលបាន​ដាក់​ក្ស័យ​ធន​មាន​ប្រមាណ ១.៤លាននាក់ ប្រហាក់​ប្រហែល ៣២% ច្រើន​ជាង​ឆ្នាំ ២០០៩ ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ គិត​ជាមធ្យម​គឺ ៣៥.២ សប្តាហ៍ ក្នុ​ង​នោះ​ដែរ​ប្រជាជន​អាមេរិក​ប្រមាណ ៤០% អាច​ស្វែង​រក​បានត្រឹម​តែការងារ​ដែ​ល​មាន​ចំណូលទាប​ប៉ុណ្ណោះ៕

ដោយ៖ យ៉ាយ៉ា

X
5s