មហិច្ឆតានិងគោលបំណងរបស់គម្រោងខ្សែផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់មហាយក្សអាស៊ី ប្រទេសនានាត្រូវដឹង​



កាលពីថ្ងៃអាទិត្យនេះ មេដឹកនាំរបស់មហាយក្សអាស៊ី លោក ស៊ីជីងពិង បានធ្វើដំណើរទៅប្រទេសបារាំងក្នុងគោលបំណងចង់ទាញប្រទេសបារាំងឲ្យចូលរួមសហការក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ខ្លួន។ កាលកន្លងមកថ្មីៗនេះ ប្រធានាធិបតីលោក​ ស៊ីជីងពិង បានទាញប្រទេសអ៊ីតាលីដែលជាសមាជិកមួយរបស់សហព័ន្ធអ៊ឺរ៉ុបឲ្យចូលរួមក្នុងការសហការគម្រោងសេដ្ឋកិច្ចយក្សមួយនេះផងដែរ។

 

ចំពោះប្រធានាធិបតីអ៊ីតាលី លោកបានយល់ឃើញថាការវិនិយោគរបស់ប្រទេសចិនលើកំពង់ផែបុរាណ Trieste របស់ប្រទេសអ៊ីតាលីដែលធ្លាប់តែជាកំពង់ផែដែលមមាញឹកជាមួយនឹងសកម្មភាពពាណិជ្ជកម្មហើយធ្លាប់ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធផ្លូវពាណិជ្ជកម្មចាស់ពីប្រទេសចិននេះ គឺអាចនាំមកនូវការរីកចម្រើនដល់ប្រទេសអ៊ីតាលីព្រមទាំងធ្វើឲ្យកំពង់ផែមួយនេះមានជីវិតលូតលាស់សកម្មឡើងវិញជាមួយនឹងពាណិជ្ជកម្មយ៉ាងមមាញឹក។

 

ប៉ុន្តែអ្វីដែលធ្វើប្រទេសជិតៗខាងនិងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតមានការមិនទុកចិត្តជាមួយនឹងគម្រោងសេដ្ឋកិច្ចមួយនេះរបស់ចិនគឺដូចករណីដែលបានកើតឡើងនៅក្នុងប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កាបានខ្ចីលុយមួយចំនួនជាង ១.១ ពាន់លានដុល្លារពីរដ្ឋាភិបាលចិនក្នុងការស្ថាបនាកំពង់ផែ Hambotanta ដែលការសាងសង់រចនាសម្ព័ន្ធនេះក៍ស្ថិតក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិនផងដែរ។ ហើយប្រទេសចិនបានសន្យាថានឹងនាំមកនូវភាពរីកចម្រើនដល់ប្រទេសស្រីលង្កាតាមរយៈការវិនិយោគលើកំពង់ផែនេះ។

ប៉ុន្តែមិនដូចអ្វីដែលបានរំពឹងទុក កំពង់នេះស្ថិតក្នុងសភាពស្ងប់ស្ងាត់ដោយមិនមានសកម្មភាពពាណិជ្ជកម្មមមាញឹកដូចអ្វីដែលរភិបាលចិនបានព្រៀងទុកនោះឡើយ។ ដោយសារតែប្រទេសស្រីលង្ការជាប់បំណុលប្រទេសចិនយ៉ាងច្រើនរួមជាមួយនឹងលុយដែលខ្ចីមកសាងសង់កំពង់ផែនោះដែលសរុបជាទឹកប្រាក់ជាង ៨ ពាន់លានដុល្លារហើយរដ្ឋាភិបាលកុម្មុយនីសនេះ ក៍បានគំរាមថានឹងឈប់ផ្គត់ផ្គង់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កាបើសិនជារដ្ឋាភិបាលកូនប្រទេសមួយនេះមិនអាចសងលុយប្រទេសចិនបានវិញក្នុងពេលឆាប់ៗ។ ដោយគ្មានលទ្ធភាពសងបំណុលនោះវិញ ចុងក្រោយប្រទេសស្រីលង្កាក៍សម្រេចចិត្តឲ្យប្រទេសចិនគ្រប់គ្រងកំពង់ផែនោះក្នុងកុងត្រារយៈពេល ៩៩ ឆ្នាំដើម្បីដោះដូរបំណុលមួយនេះ។

ប្រទេសជាច្រើនមានការសោកស្ដាយចំពោះប្រទេសស្រីលង្ការប៉ុន្តែក៍មានការភា្ញក់ផ្អើលនូវអ្វីដែលបានប្រទេសចិនបានធ្វើចំពោះកូនប្រទេសមួយនេះដែរ។ ជាពិសេសនោះមានប្រទេសជាច្រើនជាពិសេសប្រទេសឥណ្ឌាដែលក៍ជាដៃគូប្រកួតប្រជែងធំរបស់ចិន បានចោទប្រកាន់ប្រទេសចិនថាបានដាក់អត្រាការប្រាក់លើប្រទេសស្រីលង្ការក្នុងអត្រាការប្រាក់ខ្ពស់ជាង ៦ ភាគរយលើសពីស្ថាប័នផ្ដល់ប្រាក់កម្ចីផ្សេងៗទៀតដូចជាធនាគារពិភពលោកជាដើម។

កត្តានេះហើយបានជាប្រទេសម៉ាឡេស៊ីចាប់ផ្ដើមភ័យស្លន់ស្លោរហើយបានសើរើលើកិច្ចព្រមព្រៀងជាមួយប្រទេសចិនក្នុងការសហការក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយជាមួយចិន។ នេះគឺជាការរំលឹកមួយដល់ប្រទេសនានាថារាល់ការវិនិយោគរបស់ប្រទេសចិនក្នុងប្រទេសរបស់ពួកគេគឺមិនមែនជាការឧបត្ថម្ភទេ តែជាការផ្ដល់ប្រាក់កម្ចីដែលអាចនឹងនាំមកនូវហានិភ័យជាច្រើន។

ចំពោះប្រទេសអ៊ីតាលីគឺអាចនឹងជួបប្រទះវាសនាដូចប្រទេសស្រីលង្ការដែរ។ អ្វីដែលគេអាចនឹងមានការខកចិត្តជាមួយនឹងទង្វើប្រទេសអ៊ីតាលីដែលបានចូលរួមក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនគឺថាប្រទេសចិនកំពុងតែសម្លឹងមើលផលប្រយោជន៍ធំរបស់ខ្លួនដោយយល់ឃើញថាការវាយលុកបានកំពង់ផែ Trieste របស់ប្រទេសអ៊ីតាលីបាននេះគឺជាភាពជោគជ័យរបស់ខ្លួនដែលអាចមានផ្លូវកាត់ចូលទៅក្នុងតំបន់ពាណិជ្ជកម្មអ៊ឺរ៉ុប។ រីឯប្រទេសអ៊ីតាលីគួរតែគិតអំពីផលប្រយោជន៍ឲ្យបានច្បាស់លាស់ក្នុងការចូលរួមសហការក្នុងគម្រោងចិនមួយនេះដើម្បីជៀសវាងកុំឲ្យជួបវាសនាដូចប្រទេសស្រីលង្ការទៀត។ ហើយម្យ៉ាងទៀតប្រទេសអ៊ីតាលីក៍កំពុងតែមានជាប់ជំពាក់បំណុលប្រទេសផ្សេងយ៉ាងក្រាស់ក្រែលផងដែរ៕

ដោយ៖ នឿន វណ្ណៈ

X
5s