ចំណុច ៤ យ៉ាងនេះហើយដែលអាចបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ពិតមែន
វាហាក់ដូចជាមិនសក្ដិសមទាល់តែសោះ ដែលមានមនុស្សមកចោទប្រកាន់អ្នកថាអ្នកជាមនុស្សកុហក ហើយនិយាយគ្មានភាពស្មោះត្រង់។ ខណៈដែលអ្នកខ្លួនឯងគឺដឹងច្បាស់ណាស់ ថាខ្លួនស្មោះត្រង់ដូចម្ដេច។ តែពេលខ្លះវាក៏ពិបាកក្នុងការបង្ហាញភាពស្មោះត្រង់ទៅកាន់អ្នកដទៃ ឲ្យជឿដែរ។ តែគន្លឹះខាងក្រោមនេះគឺសុទ្ធតែបង្ហាញដល់អ្នកដទៃឲ្យជឿថាអ្នកមិនមែនជាមនុស្សភូតភរកុហក បោកប្រាស់៖
១) មិនត្រូវឆេវឆាវភ្លាមនោះទេ៖ នៅពេលអ្នកនិយាយអ្វីមួយចេញមក ប៉ុន្តែមានអ្នកដទៃមកចោទអ្នកថានិយាយកុហក។ អ្នកប្រហែលជាមានចិត្តខឹង ហើយអាចនិយាយពាក្យជ្រុលជ្រួស។ ប៉ុន្តែដើម្បីជៀសវាងរឿងយល់ច្រឡំវែងឆ្ងាយ អ្នកគួររក្សាភាពស្ងៀមស្ងាត់។ ហើយត្រូវគិតថាអ្នកមកទីនេះដើម្បីដោះស្រាយបញ្ហា មិនមែនមកដើម្បីឲ្យមានជម្លោះនោះទេ។
២) បង្ហាញពីសេចក្ដីស្មោះត្រង់របស់អ្នក៖ អ្នកអាចបង្ហាញពីភាពស្មោះត្រង់បានតាមរយៈបង្ហាញភស្តុតាងដែលកើតមានឡើង ដើម្បីទៅតបតនឹងពាក្យចោទប្រកាន់ទាំងនោះឲ្យឆាប់អស់សង្ស័យភ្លាម។
៣) និយាយតាមសម្រួល៖ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សកុហកភាគច្រើននិយាយដោយមានភាពស្រពេចស្រពិលហើយប្រើប្រាស់ប្រយោគរញែរញៃណាស់។ ពេលខ្លះទោះបីអ្នកនិយាយការពិតក្ដី ការប្រើប្រាស់ប្រយោគដែលស្ដាប់មើលទៅមានភាពស្មុគស្មាញនោះក៏អាចបណ្ដាលឲ្យអ្នកដទៃកាន់តែសង្ស័យមកលើអ្នកថែមទៀត។
៤) និយាយដោយប្រើក្រសែភ្នែកចំៗ៖ ការនិយាយដោយ ងាកចេញនៃក្រសែក៏បង្ហាញថាអ្នកមិនមែនជាមនុស្សស្មោះត្រង់ផងដែរ។ ការសម្លឹងមើលមុខចំគឺជាវិធីមួយដ៏ល្អក្នុងការបង្ហាញថាអ្នកមិនភូតកុហកនរណា៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា