​បើ​មាន​សញ្ញា​បែប​នេះ វា​បង្ហាញ​ថា​ប្រាក់ខែ​អ្នក​គឺ​មិន​គ្រាន់​​សម្រាប់​ការ​ចាយវាយ​ឡើយ​​​​



 វា​ជា​ការ​ពិត​ដែល​អ្នក​​ស្រលាញ់​ការងារ​​ដែល​ខ្លួន​កំពុង​តែ​មាន​សព្វ​ថ្ងៃ។  ​  ប៉ុន្តែ​អ្នក​ក៏​គួរ​តែ​​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ​ជាង​នេះ  ហើយ​​សក្ដិសម​​នឹង​អ្វី​ដែល​អ្នក​កំពុង​​ខំ​ប្រឹង​ផង​ដែរ។      ហើយ​ពេល​ខ្លះ​ទៀត   តើ​អ្នក​មាន​ដែល​គិត​ទេ​ថា​ខ្លួន​ឯង​ទទួល​បាន​ប្រាក់​​ខែ​​តិច​តួច​ពេក​ ?      ដែល​មិន​សក្ដិសម​នឹង​អ្វី​ដែល​ខ្លួន​ខំ​ធ្វើ?​     ​តើ​អ្នក​អាច​ដឹង​បាន​​តាម​វិធី​ណា?  ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​សម្រាប់​អ្នក​៖ 

១)  អ្នក​មិន​ដែល​សង​បំណុល​ទាន់​ពេលវេលា​៖   តើ​អ្នក​មាន​ដែល​គិត​ទេ​ថា​ប្រាក់​ខែ​ដែល​អ្នក​ខំ​ប្រឹង​ធ្វើ​នោះ គឺ​មិន​ដែល​មាន​គ្រប់​គ្រាន់​ដើម្បី​យក​ទៅ​សង​បំណុល​គេ​ឡើយ​​?  ហើយ​វា​ក៏​បង្ហាញ​ដែរ​ថា  បើ​អ្នក​មាន​លុយ​គ្រប់គ្រាន់​ក៏​អ្នក​មិន​ទៅ​ខ្ចី​លុយ​គេ​ដែរ។​      ប្រសិន​បើ​អ្នក​ មិន​សល់​លុយ​ តែ​បែរ​ជា​សល់​ខែ​វិញ​នោះ    វា​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​មាន​ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង​ឡើយ​។ 

២)  ប័ណ្ណ​ឥណទាន​ជិត​អស់​សុពលភាព​៖ តើ ប័ណ្ណឥណទាន​របស់​អ្នក​ពិត​ជា​ជិត​ដល់​ថ្ងៃ​ផុត​កំណត់​មែន​ឬ​ទេ?     ជា​ការ​ពិត​ណាស់    ​​ការ​ពឹង​ផ្អែក​ទៅ​លើ​កម្ចី​ប្រាក់​ឥណទាន​​អាច​ជួយ​អ្នក​ក្នុង​រយៈ​ពេល​មួយ​គ្រា​មែន      ប៉ុន្តែ​អ្នក​អាច​ធ្លាក់​ក្នុង​បំណុល​កាន់​តែ​ជ្រៅ​ទៅ​ជ្រៅ​ទៅ​ដោយ​មិន​ដឹង​ខ្លួន​។    ដូច​នេះ​វា​ក៏​ជា​សញ្ញា​   ដែល​បញ្ជាក់​ថា​អ្នក​ទទួល​បាន​ប្រាក់​ខែ​តិច​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចាយ​វាយ​ផ្សេង​ៗ​ផង​ដែរ។ 

៣)  តែង​តែ​​ទទូច​ខ្ចី​ប្រាក់​អ្នក​ដទៃ៖  តើ​អ្នក​តែង​តែ​ទទូច​ទៅ​​ខ្ចី​ប្រាក់​ពី​មិត្តភ័ក្ដិ​ ឬ​ក៏​ក្រុម​គ្រួសារ​អ្នក​ដែរ​ឬ ទេ?   នេះ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​មួយ ​ដែល​មិន​គ្រប់​គ្រាន់​ហើយ។     ពេល​ខ្លះ​ដោយ​សារ​តែ​ការ​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ពេក  ​ក៏​អាច​ឲ្យ​អ្នក​មាន​បញ្ហា​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​ដោយ​សារ​តែ​រឿង​ខ្ចី​លុយ​គេ​នេះ​ឯង​។ 

៤)  ចំនួន​ទឹក​លុយ​ដែល​អ្នក​ខំ​រក​គឺ​គ្មាន​ការ​កើន​ឡើង៖    អ្នក​នឹង​មាន​ការ​ងើយ​ឆ្ងល់​ថា   ​មូល​ហេតុ​អ្វី​បាន​ជា​ទឹក​ប្រាក់​ដែល​អ្នក​ខំ​រក​មក​នោះ​គ្មាន​ការ​កើន​ឡើង​សោះ​ដូច្នេះ ។     អ្នក​ត្រូវ​រៀប​ចំ​បញ្ជី​មួយ​សម្រាប់​គិត​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​រក​បាន​ជា​រៀង​រាល់​ខែ​ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​។    នោះ​អ្នក​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា​អ្នក​ទទួល​បាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ឬ​នៅ៕

ដោយ៖​ ព្រំ​ សុវណ្ណកណ្ណិកា

X
5s