តើ Insolvency ខុសពី Bankruptcy ដូចម្តេច?​



ពាក្យ​ថា Insolvency បើ​តាម​ស្តាប់ តាម​ការបក​ប្រែ​មួយ​ចំនួន​អា​ច​កំណត់​ថា​ជាការក្ស័យ​ធន​ តែ​ធាតុ​ពិត​ក្រុម​ហ៊ុន​ដែល​ជួប​បញ្ហា​ Insolvency នេះមិន​ទាន់​ដល់​ដំណាក់​កាល​ក្ស័យធន​នៅ​ឡើង​ទេ។ ចង់​ដឹង​ច្បាស់​ថា Insolvency ជាអ្វី​ឲ្យ​ប្រាកដ តោះ​ទៅ​អាន​បន្ត​ខា​ងក្រោម៖

១) និយម​ន័យ
Insolvency គឺជា​សកម្ម​ភាព​ឬ​ស្ថាន​ភាពមួយ​ដែល​រូប​វន្ត​បុគ្គល​ ឬ​នី​តិ​បុគ្គល (មនុស្ស​ម្នាក់ ឬ​ក្រុម​ហ៊ុន​) មិន​អាច​បំពេញ​កាតព្វកិច្ច​ហិរញ្ញ​វត្ថុ​បន្តទៀត​បាន​ មានន័យ​ថា​ជាប់​បំណុល​មិនអាច​សង​បាន​។ មុន​ពេល​ដល់​ដំណាក់កាល​ដែលក្រុមហ៊ុន ឬ​បុគ្គល​មិន​អាច​សង​បំណុល​បាន​នោះ​ អ្ន​កដែល​ជាប់​បំណុល​តែ​ង​មាន​កិច្ច​ព្រម​ព្រៀង​ក្រៅ​ផ្លូវ​ការ​ជាមួយ​ម្ចាស់​បំណុលដូចជា​ បង្កើត​នូវការ​​ជ្រើស​រើស​យក​ជម្រើស​ទូទាត់​ណាមួយ​។ Insolvency កើត​ឡើង​នៅ​ពេលដែល​កម្សោយ​លើ​ការគ្រប់​គ្រង​សាច់​ប្រាក់ កាត់​បន្ថយ​លំហូរ​សាច់​ប្រាក់ ឬ​បណ្តាលមកពី​កើន​ឡើង​នូវ​ការ​ចំណាយ​។

២) ភាព​ខុសគ្នា​រវាងInsolvency vs. Bankruptcy

Insolvency គឺ​ជា​ស្ថាន​ភាព​ស្មុគស្មាញ​ផ្នែក​ហិរញ្ញវត្ថុដែល​នរណា​ម្នាក់ ឬស្ថាប័ន​ណាមួយ​គ្មាន​លទ្ធ​ភាព​ទូទាត់​បំណុល​របស់​គេ។ វាអាច​នាំ​ឲ្យ​ឈាន​ទៅ​រក​ភាព​ក្ស័យ​ធន​ ដែលក្នុង​សកម្ម​ភាព​ផ្នែក​ច្បាប់​អាច​នឹង​មានវិធាន​ការ​មួយ​ចំនួន​ចំពោះ​អង្គ​ភាព​ដែល​មិន​មានលទ្ធ​ភាព​សង​បំណុល​នេះ រាល់​ទ្រព្យសកម្ម​ អាច​នឹង​ត្រូវ​ប្រើ​ក្នុង​ការ​ទូទាត់​សង​បំណុល​ទាំង​នោះ។ វា​មានកត្តា​ច្រើន​ដែល​ចូល​រួម​បង្កើតឲ្យ​មាន​ Insolvency នេះ។

Bankruptcy គឺជា​សកម្ម​ភាព​ក្ស័យធន​របស់​ក្រុម​ហ៊ុន​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កាតព្វ​កិច្ច​របស់​អ្នកគ្មាន​លទ្ធ​ភាព​សងបំណុល​ ឬអាជីវកម្ម​មួយ​ត្រូវ​ទូទាត់ទៅ​រាល់​ម្ចាស់បំណុល​ ដោយ​តម្រូវ​ឲ្យ​លក់ទ្រព្យ​សកម្ម​ ឬបែង​ចែក​លក់​ភាគ​ហ៊ុន​ដែល​មាន​ទៅ​ឲ្យ​ម្ចាស់​បំណុល​ ពេល​ខ្លះ​ឈាន​ដល់​ដក​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដើម្បី​សង​បំណុល​ទៀត (នេះ​ក្នុង​ករណី​ទម្រង់​ក្រុម​ហ៊ុន​គាត់​ជា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវគ្មាន​កម្រិត)​។

៣) កត្តា​ដែល​នាំឲ្យ​មាន​ Insolvency
ក្រុម​ហ៊ុន​អាច​នឹង​ខ្វះ​ខាតផ្នែក​គណនេយ្យ ឬ​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ក៏​មាន​ការ​ចូល​រួមក្នុង​ការ​ធ្វើ​ឲ្យ​មាន​ Insolvency ដែរ។ ឧទាហរណ៍ អ្នកគ្រប់​គ្រ​ងផ្នែក​​គណនេយ្យ​ធ្វើ​ផែន​ការ​ថវិកា​មិន​បានត្រឹម​ត្រូវ​ ការ​ចំណាយ​លើស​លប់​ លំហូរចេញ​ច្រើន​នៃ​​សាច់​ប្រាក់ និង​ភាព​មិនគ្រប់​គ្រាន់​នៃ​លំហូរ​ចូល​សាច់​ប្រាក់​សម្រាប់​អាជីវកម្ម​។​ កត្តា​មួយ​ដែល​គិត​មិន​ដល់​គឺ​ការ​ប្រឹង​តំឡើង​ថ្លៃ​របស់​អ្នក​លក់​ក៏​រួម​ចំណែក​ក្នុង​ Insolvency ដែរ នៅ​ពេល​ដែល​អាជីវកម្ម​មួយបង្កើនថ្លៃ​ទំនិញ​និង​សេវាកម្ម​ ដើម្បី​ចង់​បាន​ប្រាក់​ចំនេញ​ខ្ពស់នោះ​នឹង​នាំ​ឲ្យ​ក្រុម​ហ៊ុន​បាត់​បង់​អតិថិជន​ ជាហេតុ​នាំ​ឲ្យ​ពួក​គេ​បាត់​បង់​ចំណូល ហើយ​ក៏​គ្មាន​អ្វី​សម្រាប់​ទូទាត់​សម្រាប់​ការ​ចំណាយ​លើ​អ្នក​ផ្គត់​ផ្គង់​និង​ម្ចាស់​បំណុល​ដែរ៕

ដោយ៖ យ៉ាយ៉ា

X
5s