បើ​អ្នក​ជឿជាក់​លើ​ចំណុច​​៤​​នេះ​​ហើយ​ ​ប្រហែល​​អ្នក​អាច​រក​លុយ​បាន​​លើស​មុន​ទៀត​ក៏​ថា​បាន​​​



      ការ​ស្វែង​រក​លុយ​គឺ​វា​ពិបាក​​ខ្លាំង​ណាស់ ​សម្រាប់​ពេល​​បច្ចុប្បន្ន​នេះ​ ។     ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​គឺ​នៅ​តែ​ត្រូវ​ការ​វា​មិន​ថា​ពិបាក​​រក​យ៉ាង​ណា​ក្ដី​​ដោយ​សារ​មាន​កត្តា​ចាំបាច់​​ដែល​ត្រូវ​ចំណាយ​។    ពេល​ខ្លះ​អ្នក​ក៏​នឿយ​ហត់​ក្នុង​ការ​ស្វែងរក​លុយ​​ផង​ដែរ    ​ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ចង់​បោះបង់​ការងារ​ ។ តើ​ជីវិត​អ្នក​អាច​ជួប​រឿង​ពិបាក​ជាង​នេះ​ឬ​យ៉ាង​ណា​  នៅ​ពេល​ដែល​គ្មាន​លុយ​សោះ​នោះ?   ​​ចំណុច​ខាង​ក្រោម​អស់​ទាំង​​​នេះ​គឺ​ជា​សេចក្ដី​ជឿជាក់​ដែល​អ្នក​គួរ​​តែ​មាន   ​ក្នុង​​ការ​ស្វែងរក​លុយ​ឲ្យ​បាន​កាន់​តែ​ច្រើន​លើស​រាល់​ដង​ទៀត​​៖ 

១)  អ្នក​សម​នឹង​ទទួល​បាន​លុយ៖​  ជា​ការ​ពិត​ណាស់​មនុស្ស​ម្នាក់​ៗ សម​នឹង​ទទួល​បាន​លុយ​ដែល​កើត​ឡើង​ពី​ការ​ខិតខំ​​ប្រឹងប្រែង​របស់​ខ្លួន​ឯង។     អ្នក​មិន​មែន​កើត​មក​ដើម្បី​​តែ​ខិត​ខំ​ធ្វើ​ការ​​ហើយ​មិន​ទទួល​បាន​អ្វី​សោះ​នោះ​ទេ។     អ្នក​ទាំង​អស់​គ្នា​​ត្រូវ​តែ​ជឿជាក់​ថា  ​ថ្ងៃ​ណា​មួយ​អ្នក​​នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន​  និង​មាន​ទ្រព្យ​សម្បត្តិ​ផង​ដែរ។  ការ​ជឿជាក់​​នឹង​នាំ​ឲ្យ​អ្វីៗ ទាំង​អស់​ក្លាយ​ជា​ការ​ពិត​។​

២) លុយ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់៖  នៅ​ពេល​ដែល​អ្នក​រក​លុយ​បាន​នោះ     ​អ្នក​គួរ​ឲ្យ​តម្លៃ​​ដល់​វា​ព្រោះ​​ថា​អ្នក​​បាន​ចំណាយ​កម្លាំង​អស់​ច្រើន​ណាស់​ ដើម្បី​បាន​វា​មក។    ​​​ ដូច្នេះ​តើ​វា​មិន​អស្ចារ្យ​សម្រាប់​អ្នក​ទេ​មែន​ទេ?  បើ​អ្នក​យល់​ពី​តម្លៃ​របស់​វា​ហើយ​   អ្នក​នឹង​មិន​នឿយហត់​ក្នុង​ការ​រក​វា​បន្ថែម​ទៀត​ទេ។​

៣)  គិត​ថា​អ្នក​មាន​អំណាច​លើ​លុយ​មិន​មែន​លុយ​មាន​អំណាច​លើ​អ្នក​ទេ៖   អ្នក​ត្រូវ​បង្ហាញ​ថា​អ្នក​នេះ​ហើយ​ដែល​ជា​ម្ចាស់​លុយ​ទាំង​នោះ​ ។     ប៉ុន្តែ​បើ​ អ្នក​ឲ្យ​លុយ​ទាំង​នោះ​មក​គ្រប់​គ្រង​អ្នក​វិញ​នោះ​​ កម្លាំង​របស់​អ្នក​នឹង​ចុះ​ថមថយ​។     ​វា​នឹង​ក្លាយ​ជា​វត្ថុ​មួយ​ដែល​ដឹក​នាំ​អ្នក​​អស់​មួយ​ជីវិត​តែ​ម្ដង។    អ្នក​ត្រូវ​គិត​ថា​លុយ​គឺ​ពិត​ជា​មាន​អំណាច​ណាស់​សម្រាប់​អ្នក​ ។    តែ​អ្វី​ដែល​កាន់​តែ​មាន​អំណាច​លើ​ស​ពី​នោះ​ទៀត​នោះ​គឺ​ជា​អ្នក​ដែល​អាច​គ្រប់​គ្រង​វា​បាន។ 

៤)  ទោះ​បី​អ្នក​កើត​ក្នុង​គ្រួសារ​ក្រី​ក្រ​​តែ​មិន​ប្រាកដ​ថា​អ្នក​ក្រ​រហូត​នោះ​ទេ៖    ភាព​ក្រី​ក្រ​នេះ​គឺ​​កាន់​តែ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ម្នាក់ៗ​កាន់​តែ​ខិតខំ​សម្រាប់​ជីវិត​បន្ថែម​ទៀត​តែ​​ប៉ុណ្ណោះ។     តែ​វា​មិន​អាច​កំណត់​ថា​មួយ​ជីវិត​អ្នក​គឺ​មិន​អាច​មាន​បាន​ដូច​គេ​ឯង​ឡើយ។  នៅ​ពេល​អ្នក​គិត​បែប​នេះ​ វា​នឹង​កាន់​តែ​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ខិតខំ​រក​លុយ​កាន់​តែ​ច្រើន​     ដើម្បី​បង្ហាញ​ថា​ទោះ​បី​អ្នក​កើត​មក​ក្រ​ខ្សត់  ​តែ​អ្នក​ក៏​អាច​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​​បាន​ដែរ៕

 

ដោយ៖  ព្រំ  សុវណ្ណកណ្ណិកា
ប្រភព៖ guidedmind.com​​​​​​​​

 

X
5s