អ្វីទៅជា Omni-Channel Marketing?​




Omni-Channel Marketing វា​បាន​ក្លាយ​ជា​គន្លឹះ​ក្នុងការ​ធ្វើ​ទីផ្សារ​យ៉ាង​ជោគ​ជ័យ​ ដូច​ជា​កា​រភ្ជាប់​អតិ​ថិជន​ទៅនឹងក្រុម​ហ៊ុន​ក្នុង​ផ្លូវ​ផ្សេង​ៗគ្នា​ រួម​មាន​ដូចជា​​ការ​អញ្ជើញមកហាង​ផ្ទាល់ ការ​ដែល​ស្គាល់តាម​អន​ឡាញ គេហទំព័រ តាម​ទូរស័ព្ទ ឬតាម​ app ការស្គាល់​តាម​រយៈ​កាតាឡុក​​សម្បនិម្មិត (virtual catalogs) និង​តាម​រយៈ​បណ្តាញ​សង្គម​នានាជាដើម។ អតិថិជន​នឹងប្រើ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុននានា​​តាម​រយៈ​ការ​ប្រើ​ប្រាស់ស្មាត​ហ្វូន ឬ​ tablets ដើម្បី​ស្វែង​រក​ផលិត​ផល​ ចូល​ទៅ​ប្រើ​ប្រាស់​សេវាកម្ម​ដែល​​ក្រុម​ហ៊ុន​មាន​ និង​ធ្វើការបញ្ជា​ទិញ​។ កា​រប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន​ ឬ​អង្គ​ភាព​មួយ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើត​នូវ​ Omni-channel marketing ក្នុង​ការ​ធ្វើ​អន្តរ​កម្ម​ និង​បទ​ពិសោធន៍​ល្អ​ដែល​អតិថិជន​អាច​ទទួល​បាន​យ៉ាងរលូន​ ក៏​ដូចជា​មាន​ប្រសិទ្ធិ​ភាព​វិជ្ជ​មាន​ដល់​ការ​បំពេញចិត្ត​​​របស់​អតិថិជន​។​


អង្គ​ភាព​ ឬ​ក្រុម​ហ៊ុន​មួយ​គួរ​តែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ និង​យុទ្ធ​សាស្ត្រ​
Omni-Channel Marketing ក្នុង​គោល​បំណង​ទាញ​អតិថិជន​បាន​កាន់​តែ​ច្រើន​ក្នុង​ផ្លូវ​កាន់​តែ​ច្រើន​ដូចគ្នា​។ ​ តាម​រយៈ​​ឧបរណ៍​​ប្រើជា​គ្រឿង​អេឡិច​ត្រូ​និកដែល​អតិថិជនមាននៅក្នុង​ដៃ បណ្តាញ​សង្គម​ដែល​កំពុង​រីក​សាយ​ភាយ​ស្ទើរ​ទូទាំង​ពិភព​លោក​ និង​ដោយ​សារ​ភាព​មមាញឹក​នឹង​ការ​ងារ​របស់​មនុស្ស​បច្ចុ​ប្បន្ន​នាំ​ឲ្យ​មនុស្ស​ព្យាយាម​ស្វែង​រក​មធ្យោ​បាយ​ណា​ដែល​អាច​ទៅដល់​ផលិ​តផល​បាន​ងាយ​ និង​មិន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ដើរ​រក​។ ដូច្នេះអតិ​ថិ​ជន​តែង​រំពឹង​ទទួលបាន​ទំនាក់​ទំនង​ជាលក្ខណៈ​ឯក​ជន​ និង​ផ្ទាល់​ជាមួយ​​ក្រុម​ហ៊ុន​។

ការ​ប្រកួត​ប្រជែងនៃ Omni-channel marketing

សញ្ញា​មួ​​យ​ដែ​ល​បង្ហាញ​ពី​កា​រប្រកួ​តប្រជែង​នៃ​អ្ន​កទីផ្សារ និង​ការ​ប្រឈម​របស់​ក្រុម​ហ៊ុន​គឺ​នៅ​ពេល​ដែល​មាន​កា​រផ្លាស់​ប្តូរ​ទៅ​ប្រើ​យុទ្ធ​សាស្ត្រ​ Omni-channel ព្រោះ​មាន​អាជីវកម្ម​ភាព​ច្រើន​កំពុង​ព្យាយាម​រើ​ខ្លួន​ចេញពីអាជីវកម្មមួយ​ដែល​នៅ​ទ្រឹងមួយ​កន្លែង លក់​តែ​នៅ​ក្នុ​ង​ហាង ទៅ​ជា​ការ​រត់​ទៅ​រក​អតិថិ​ជន​​ អូស​ទាញ​ទាក់​ចិត្ត​គាត់​តាំង​ពី​ការ​បង្ហាញ​ឲ្យ​ស្គាល់​ផលិត​ផលរហូត​សម្រេច​ចិត្តទិញ និង​ការ​បន្ត​ទិញនៅពេល​ក្រោយ​ទៀត។​

ការ​​ខិត​ខំ​បំបែក​យុទ្ធ​សាស្រ្ត​ទីផ្សារ​បែប​បុរាណ បែប​ប្រពៃ​ណីគឺមាន​ការ​លំបាកសម្រាប់​អង្គ​ភាព​ ឬ​អាជីវកម្ម​មួយ​ចំនួន​ពេល​ដែល​ពួក​គេ​យក​យុទ្ធ​សាស្រ្ត​ Omni-Channel Marketing មក​អនុវត្ត​ជា​លើក​ដំបូង​។ ការ​ដែល​ផ្លាស់​ប្តូរទៅ Omni-Channel Marketing តម្រូវ​ឲ្យ​ផ្លាស់​ប្តូរ​ពី​កា​រដែល​ អ្នកត្រូវ​តែមក​ទិញនៅក្នុង​ហាង មក​ពិនិត្យ​ មក​ស្វែង​រក​ផលិត​ផល​ដែល​គេ​ចង់​បាន​ ធ្វើ​ការ​សួរ​នាំ រួច​សម្រេច​ចិត្ត​ទិញ​នោះ មក​ជា​ការ​ដែល​គាត់​អាចស្វែង​រក​ផលិត​ផល​នានា​ជាមុន​តាម​តំណភ្ជាប់ដែល​ជា​ ស្មាតហ្វូន កុំ​ព្យូ​ទ័រ ​ឬ tablets នៅក្នុង​ដៃ​គាត់ ប្រៀប​ធៀប​តម្លៃ​ គុណ​ភាព​នៃ​ផលិត​ផល​ដែល​ចង់​បាន ទី​តាំង​ណាជិត​បំផុត​ក្នុង​ករណី​ដែល​គាត់​ចង់​​ទៅ​មើល​ផ្ទាល់​ ឬ​សេវាកម្ម​ដឹក​ជញ្ជូល​ករណី​​ដែល​គាត់​ចង់​ទិញ​តាម​អនឡាញ។

ការ​អនុវត្ត​ដ៏ល្អ​បំផុត​នៃ Omni-Channel Marketing

លោក Stacy Schwartz អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ឌីជីថល​ អ្នក​ប្រឹក្សា​យោ​បល់ និង​ជាជំនួយ​ការ​សាស្រ្តាចារ្យ​នៅ ​ Rutgers Business School បានបញ្ជាក់ថា ​សញ្ញាណ​នៃ​ Omni-Channel Marketing ត្រូវ​តែ​​​មានវិធី​សាស្រ្ត​ធ្វើ​ទី​ផ្សារដែល​ផ្តោត​លើ​អតិថិជន​ជា​ធំ ​(Consumer Centric Marketing) ដែលការ​អនុវត្ត​សម្រាប់​ Omni-Channel Marketing​ ដែលល្អបំផុត​នោះ​គឺការ​ប្រើ​ប្រាស់ទូរស័ព្ទ​ដៃ បណ្តាញ​សង្គម​ ដែល​បើក​ឲ្យ​អតិថិជន​ខិត​មក​ជិត​យើង​បំផុត​ ព្រោះ​គាត់​អាច​មើល​ពី​ការ​បង្ហាញ​ពី​ផលិត​ផល​​នៅ​លើ​ទូរស័ព្ទដៃ​របស់​គាត់​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង និង​ធ្វើ​ការ​វាយ​តម្លៃ​ផលិត​ផល​បានងាយ​ជាជាង​ការ​មក​ដល់​ហាង​ត្រូវ​ចំនាយ​ពេល​ច្រើន

ខាង​ក្រោម​នេះ​ជាការ​បង្ហាញពីវិធី​សាស្រ្តនៃ​ការ​អនុវត្តល្អ​បំផុត​ទៅលើ Omni-Channel Marketing​៖

១) គណនេយ្យ​សម្រាប់​ផ្លេត​ហ្វម​នីមួយៗ និង​តំណភ្ជាប់របស់​អតិថិជន​ប្រើ​សម្រាប់​ធ្វើ​អន្តរកម្ម​ជាមួយក្រុម​ហ៊ុន​ បន្ទាប់​មក​វា​ផ្តល់​ជា​បទ​ពិសោធន៍ ជា​សារឆ្លើយ​តប​ដែល​សមស្រប​ទៅ​នឹង​គោល​ដៅ កម្ម​វត្ថុ និង​រចនា​បទដែល​ក្រុម​ហ៊ុន​​បាន​រៀប​ចំនិង​រំពឹង​ទុក។

២) ធ្វើ​ការ​អភិ​វឌ្ឍរចនាសម្ព័ន្ធ Omni-Channel ជាមួយ​ការ​សហការ​គ្នា​រវាង​នាយក​ដ្ឋាន​មួយ​ចំនួន​ក្នុង​ក្រុម​ហ៊ុន។

៣) យក​មក​ប្រើ​នូវ​តិច​ណូឡូ​ជីថ្មី ត្រូវ​ប្រាកដថ​ការ​ផ្តល់​ឲ្យ​របស់​អ្នក​ទៅ​ដល់​អតិថិជន​ក្នុង​ការ​ភ្ជាប់ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ ឬ​អ៊ីនធើ​ណេត​ពិត​ជា​អាចឲ្យ​អតិថិ​ជន​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​តាម​បណ្តាញពិត​បា្រកដមែន​។

​៤) ពិចារ​ណា​លើ​បទ​ពិសោធន៍​ដែល​អតិថិជន​អាច​ទទួលបាន​ដោយ​ផ្ទាល់​ជាលក្ខណៈនិម្បនិម្មិត​ មានន័យ​ថា​ការ​ដែ​លគាត់​ប្រើ​បណ្តាញសង្គម​ដើម្បី​ទិញ​ផលិត​ផល​វា​មាន​ផលលំបាក​ ឬ​ងាយ​ស្រួល​យ៉ាង​ណាខ្លះ​

៥) សាក​ល្បង​ធ្វើ​ការតេស្ត​ពី​បទ​ពិសោធន៍​នៃ​ការ​ប្រើ​ប្រាស់​របស់​អតិថិជន​ ហើយ​​វាស់​វែងអ្វីៗគ្រប់​យ៉ាង

៦) បែង​ចែក​អតិថិជន (audience)

៧) ស្តាប់ និង​ឆ្លើយ​តប ក៏​ដូចជា​ទទួល​ខុស​ត្រូវលើការ​ដំណើរ​ការ​​របស់​បណ្តាញ​ និង​តំណភ្ជាប់​ទៅ​កាន់​អតិថិជន​

៨) បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ និង​ការ​ផ្តល់​ជូន​នូវ​អន្តរកម្ម​ដែល​ងាយស្រួល​បំផុ​ត​​

Omni-Channel Marketing គឺកត្តា​មួយ​ចាំ​បាច់​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​ក្នុងការឈានចូល​ទៅ​ក្នុង​ឌី​ជីថល​តិចណូឡូ​ជី ​និង​ការ​តភ្ជាប់​បណ្តាញ​រវាង​អ្នក​លក់​ និ​ងអ្នក​ទិញ​។ នៅ​ពេល​ដែល​អ្នក​លក់ប្រើ​ប្រាស់យុទ្ធ​សាស្រ្ត​ Omni-Channel Marketing នេះ​វា​ជា​ការ​ជួ​យ​សម្រួល​ដល់​អាជីវកម្ម​របស់​ពួក​គេ​ឲ្យ​ឈាន​ទៅរក​ជោគ​ជ័យ ​និង​អាច​ឈរ​ជើង​លើ​ទីផ្សារ​បាន​យូរ​អង្វែង​៕

ដោយ៖ យ៉ា​យ៉ា

 

 

X
5s