កំពង់ផែចិន នៅស្រីលង្កាអាចនឹងមានពាណិជ្ជកម្មមមាញឹកបន្ទាប់ពីការសាងសង់រោងចក្រចម្រាញប្រេងក្បែរនោះ
គម្រងសាងសង់រោងចក្រចម្រាញប្រេងក្នុងប្រទេសស្រីលង្កាអាចនឹងជួយស្រោចស្រង់កំពង់ផែចិនដែលមានឈ្មោះ Hambantota អោយសកម្មនិងមានដំណើរការដូចកំពង់ផែផ្សេងៗទៀត។ កំពង់ផែចិនដែលបានសាងសង់ដោយរាជរដ្ឋាភិបាលស្រីលង្កាដោយបានខ្ចីលុយរាជរដ្ឋាភិបាលចិនមកសាងសងបានធ្វើអោយប្រទេសស្រីលង្កាជាប់បំណុលរាជរដ្ឋាភិបាលចិនយ៉ាងក្រាស់ម្បើម ព្រោះបន្ទាប់ពីកំពង់ផែនេះបានសាងសង់ចប់គឺបែជាគ្មានសកម្មភាពពាណិជ្ជកម្មមម៉ាញឹកដូចការរំពឹងទុក។ ហើយមានមតិសាធារណៈមួយចំនួនដែលបានរិះគន់មេដឹកនាំប្រទេសចិនលោក Xi Jinping ដោយសារលោកបានបញ្ចុះបញ្ចូលរាជរដ្ឋាភិបាលស្រីលង្កាអោយចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលចិនក្នុងការសាងសង់កំពង់ផែចិននេះដើម្បីភ្ជាប់ទៅនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
ទោះជាយ៉ាងណាក្ដី គម្រងសាងសង់រោងចក្រចម្រាញប្រេងដែលត្រូវចំណាយថវិកាជាង ៣.៩ ពាន់លានដុល្លារអាមេរិកនឹងត្រូវសាងសង់នៅភាគខាងត្បូងនៃកំពង់ផែ Hambantota ក្នុងប្រទេសស្រីលង្កាដោយរាជរដ្ឋាភិបាលចិនជាអ្នកឧបត្ថមថវិកាមួយភាគធំដល់ការសាងសង់រោងចក្រមួយនេះ។ រោងចក្រចម្រាញប្រេងមួយនេះនឹងធ្វើអោយកំពង់ផែ Hambantota មានភាពមម៉ាញឹកជាមួយនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ តាមរយៈការបកស្រាយរបស់លោក Nalin Babara ដែលជាអនុរដ្ឋមន្រ្តីនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍និងពាណិជ្ជកម្មអន្ដរជាតិបានអោយដឹងថាផ្នែកដឹកជញ្ជូនប្រេងនឹងមានភាពងាយស្រួលក្នុងការចូលទៅដឹកជញ្ជូនប្រេងពីរោងចក្រប្រេងតាមការធ្វើដំណើរឆ្លងកាត់តាមកំពង់ផែ Hambantota នេះ។ ដែលនេះហើយនឹងមិនធ្វើអោយកំពង់ផែមួយនេះស្ងាត់ច្រងំគ្មានសកម្មភាពពាណិជ្ជកម្មដូចសព្វថ្ងៃឡើយ។ អ្វីដែលប្រទេសស្រីលង្ការំពឹងទុកយូរណាស់មកហើយគឺចង់ទាក់ទាញការវិនិយោគពីសំណាក់បរទេសជុំវិញកំពង់ផែនេះ។
ប៉ុន្តែបន្ទាប់ពីរោងចក្រនេះបានសាងសង់រួចរាល់ហើយ គឺរាជរដ្ឋាភិបាលស្រីលង្កានឹងត្រូវប្រគល់អោយរាជរដ្ឋាភិបាលចិនគ្រប់គ្រងក្នុងរយះពេល ៩៩ ឆ្នាំដែលនេះជាលក្ខខណ្ឌនៃកិច្ចសន្យាដែលរាជរដ្ឋាភិបាលចិនទាមទាក្នុងការផ្ដល់ថវិកាឧបត្ថមសាងសង់រោងចក្រចម្រាញប្រេងនេះ។ ហើយមានប្រទេសមួយចំនួនជាពិសេសរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប៉ែកលោកខាងលិចបានធ្វើការរិះគន់គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិនថាជាអន្ទាក់របស់រាជរដ្ឋាភិបាលចិនក្នុងការទាញប្រទេសដទៃទៀតមកចូលរួមគម្រោងនេះដែលបណ្ដាលអោយប្រទេសទាំងនោះជំពាក់បំណុលហិរញ្ញវត្ថុប្រទេសចិននិងត្រូវអោយប្រទេសចិនគ្រប់គ្រងតំបន់ខ្លះក្នុងប្រទេសខ្លួនតាមលក្ខខណ្ឌនៃកិច្ចសន្យាក្នុងការជាប់បំណុលនោះ។
ការយល់ឃើញពីផលវិជ្ជមាននៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនបានធ្វើអោយប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌានិងម៉ាឡេស៊ីមានការបារម្ភពីស្ថានភាពនៃការវាយលុកររបស់គម្រោងរាជរដ្ឋាភិបាលចិនមួយនេះ។ ប្រទេសឥណ្ឌាមានការបារម្ភពីស្ថានភាពជុំវិញប្រទេសខ្លួនដោយសារតែថ្មីៗ នេះរាជរដ្ឋាភិបាលចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបណ្ដាប្រទេសនៅជាប់នឹងខ្លួនដូចជាប្រទេសប៉ាគីស្ថានជាដើម។ ហើយថ្មីៗ នេះប្រទេសម៉ាឡេស៊ីបានរំសាយចោលគម្រោងសាងសង់មួយចំនួនជាមួយរាជរដ្ឋាភិបាលចិននិងធ្វើការកែតម្រូវលើកិច្ចសន្យាមួយចំនួនផងដែរ៕
ដោយ៖ នឿន វណ្ណៈ