ឃ្លាកិរិយាសព្ទ (Phrasal verb) ទាំង៩ ដែលអ្នកត្រូវការដើម្បីនិយាយអំពីការប្រើប្រាស់គ្រឿង​អេឡិចត្រូនិក​​



ឃ្លា​កិរិយាសព្ទ (Phrasal verb) គឺជា​ការ​ផ្សំផ្គុំ​គ្នា​នៃ​កិរិយាសព្ទ (Verb) និង​ធ្នាក់ (Preposition) ឬ​គុណកិរិយា (Adverb) ឬ​មាន​ពេល​ខ្លះ​ទាំង​ធ្នាក់​និង​គុណកិរិយា។ ខាងក្រោម​នេះ​គឺជា​ឃ្លា​កិរិយាសព្ទ​មួយ​ចំនួន​ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​បរិបទ​គ្រឿង​អេឡិចត្រូនិក​និង​បច្ចេកវិទ្យា៖

១) To hook (something) up= នៅ​ពេល​អ្នក​តភ្ជាប់​កុំព្យូទ័រ​របស់​អ្នក​ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ជាមួយ​នឹង​ខ្សែ​ដោត ដើម្បី​ផ្ដល់​ថាមពល​ឲ្យ​វា

២) To turn (something) on= ឃ្លា​កិរិយាសព្ទ​នេះ​ប្រើប្រាស់​នៅ​ពេល​អ្នក​បើក​ដំណើរការ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក។ បើ​អ្នក​បិទ​ឧបករណ៍​អេឡិចត្រូនិក​ឲ្យ​បញ្ឈប់​ដំណើរការណ៍ នោះ​អ្នក​អាច​ប្រើ​ឃ្លា To turn (something) off

៣) To power (something) up= ឃ្លា​កិរិយាសព្ទ​នេះ​មាន​អត្ថន័យ​ស្រដៀង​គ្នា​នឹង​ឃ្លា​ទី២ ប៉ុន្តែ​ឃ្លា​នេះ​ផ្ដោត​សំខាន់​ទៅលើ​សកម្មភាព​ដែល​អ្នក​រៀបចំ​ម៉ាស៊ីន​ឲ្យ​ដំណើរការ​ដោយ​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​វា

៤) To power (something) down= ឃ្លា​កិរិយាសព្ទ​នេះ​ក៏​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ឃ្លា To turn (something) off ដែរ តែ​វា​ផ្ដោត​សំខាន់​ទៅលើ​ពេល​ដែល​អ្នក​បិទ​គ្រឿង​ម៉ាស៊ីន​របស់​អ្នក​ឲ្យ​ឈប់​ដំណើរការ​ទៅ​តាម​លំដាប់លំដោយ​របស់​វា

៥) To boot (something) up= នៅ​ពេល​អ្នក​បើក​កុំព្យូទ័រ​របស់​អ្នក ហើយ​កុំព្យូទ័រ​អ្នក​ចាប់ផ្ដើម​ដំណើរការ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​វា នោះ​អ្នក​នឹង​ត្រូវការ​ប្រើប្រាស់​ឃ្លា​នេះ​ដើម្បី​រៀបរាប់​ពី​ស្ថានភាព​នេះ

៦) To log in/ To log on= ឃ្លានេះប្រើប្រាស់នៅ​ពេល​អ្នក​តភ្ជាប់​ចូល​ក្នុង​បណ្ដាញ​Network​ណាមួយ តែ​បើ​អ្នក​ផ្ដាច់​ចេញ​ពី​បណ្ដាញ​នោះ​វិញ នោះ​អ្នក​អាច​ប្រើ​ឃ្លា​កិរិយាសព្ទ To log out/ To log off

៧) To put (something) in/ To key (something) in= នៅ​ពេល​អ្នក​បញ្ចូល​ទិន្នន័យ​របស់​អ្នក​ក្នុង​កុំព្យូទ័រ

៨) To pop up= ស្ថានភាព​ដែល​អ្នក​ប្រើប្រាស់​ឃ្លា​នេះ​គឺ​នៅ​ពេល​ដែល​សារ ឬ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បាន​លោត​ឡើង​នៅ​លើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក

៩) To back (something) up= អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​បាន​ចម្លង​ទិន្នន័យ​ឬ​ឯកសារ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​កុំព្យូទ័រ​ទៅ​ស្តុក​ទុក​ក្នុង​ប្រភព​ផ្សេង​ទៀត ដើម្បី​ការពារ​ការ​បាត់បង់​ទិន្នន័យ​ទាំងនោះ​ជាយថាហេតុ។ សកម្មភាព​បែប​នេះឯង​គឺជា​អត្ថន័យ​របស់​ឃ្លា​មួយ​នេះ៕

ដោយ៖ ស្រីពៅ

X
5s