ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​​វិស្សមកាល​ធ្វើឲ្យ​យើង​បង្កើន​នូវ​ផលិតភាព​និង​ធ្វើឲ្យ​មាន​សុខភាព​ល្អ​



អ្នក​ប្រហែល​ជា​មាន​ការងារ​ច្រើន​​ ​​​​​ដែល​ត្រូវ​ធ្វើ​ហើយ​អ្នក​ចង់​បំពេញ​ការងារ​នោះ​ឲ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​​អ្នក​​ក៏​រក្សា​សុខភាព​របស់​អ្នក​ឲ្យ​បាន​ល្អ​ផង​ដែរ​។​​​ ​​​យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​ខ្លះ​ក្នុង​ការ​សម្រាក​លំហែ​​​​​​​កាយ​ទើប​ខួរក្បាល​របស់​​អ្នក ​​អាច​បំពេញ​ការងារ​បាន​ល្អ។ ខាងក្រោម​នេះ​គឺ​ជា​គុណប្រយោជន៍​នៃ​ការ​លំហែ​កាយ​នៅ​ពេល​វិស្សមកាល៖
១)​ ជួយ​បំបាត់​នូវ​ភាព​តប់ប្រមល់៖ គ្មាន​អ្វី​គួរ​ឲ្យ​រំភើប​ជាង​ការ​ដែល​ដើរ​កម្សាន្ត​នៅ​ពេល​ដែល​អ្នក​មាន​ភាព​ស្មុគស្មាញ​ឬ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ថា​វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​និង​ស្រស់ស្រាយ​ជា​ខ្លាំង ហើយ​អារម្មណ៍​ដែល​អ្នក​តែង​តែ​តប់ប្រមល់​នោះ​ក៏​រសាយ​ទៅ​តាម​នឹង​ដែរ។

២) ​ជួយ​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ការ​គិត៖ ​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​ក្នុង​ការ​ដើរ​លំហែ​កាយ​ពេល​វិស្សមកាល​គឺ​អ្នក​យល់​ពី​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន។  អ្នក​នឹង​អាច​​រៀន​អ្វី​ជាច្រើន​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ដែល​វា​អាច​ធ្វើឲ្យ​អ្នក​ផ្លាស់ប្ដូរ​បែប​បទ​នៃ​ការ​គិត​របស់​អ្នក។

៣) ​ជំនួយ​សុខភាព​ផ្លូវចិត្ត៖ ​ការ​ទៅ​កន្លែង​ប្លែកៗ ជួប​មនុស្ស​ថ្មីៗ ច្រើន​ធ្វើឲ្យ​មាន​ការ​បែក​គំនិត​ ហើយ​ទទួល​បាន​បទពិសោធន៍​ថ្មី​ច្រើន​ពី​មនុស្ស​ទាំង​នោះ។ វា​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ និង​ស្រស់ស្រាយ​ថែម​មួយ​កម្រិត។

៤) ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ធម្មជាតិ៖ ​តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ​ ថា​តើ​​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​អ្នក​នៅ​កន្លែង​មួយ​ដែល​ស្ងប់ស្ងាត់​តែ​ពោរ​ពេញ​ទៅ​ដោយ​បរិយាកាស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ដូច​ជា​នៅ​សមុទ្រ ឬ​នៅ​តំបន់​ព្រៃ​ភ្នំ​ជាដើម? អារម្មណ៍​ល្អ​បែប​នោះ​គឺ​ធ្វើ​ឲ្យ​មិន​អាច​បំភ្លេច​បាន​ហើយ​តែង​តែ​ចង់​ប៉ង​ទៅ​កន្លែង​នោះ​ម្ដង​ទៀត៕

ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី ​ 

​ប្រភព៖​ ​www.lifehack.org​

X
5s