សំនួនវោហារស័ព្ទ(Idioms)អង់គ្លេសចំនួន១០ ដែលមានដើមកំណើតពី William Shakespeare (ភាគ២)​



ជាង​៤០០​ឆ្នាំ​មក​ហើយ អ្នក​និពន្ធ​រឿង​ល្ខោន​និង​អ្នក​កំណាព្យ​របស់​អង់គ្លេស William Shakespeare នៅ​តែ​មាន​ឥទ្ធិពល​ល្បីល្បាញ​នៅ​ក្នុង​សម័យ​ទំនើប​យើង​នេះ។ ក្នុង​រយៈពេល​២០ឆ្នាំ​ដែល​គាត់​តែង​និពន្ធ​រឿងល្ខោន តួអង្គ​និង​ព្រឹត្តិការណ៍​រឿង​របស់​គាត់​បាន​រៀបរាប់​ពី​អារម្មណ៍​របស់​មនុស្ស​ជាច្រើន​បែប​ច្រើន​យ៉ាង។ ឃ្លា​ជាច្រើន​របស់​ភាសា​អង់គ្លេស ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ស្នាដៃ​និពន្ធ​របស់​គាត់ ហេតុនេះ​ហើយ​ទើប​ការ​សិក្សា​យល់​ពី​ឃ្លា​មួយ​ចំនួន​របស់​គាត់​មាន​សារសំខាន់​ដល់​ការ​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​អ្នក​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់។ អត្ថបទទាក់ទង៖ សំនួនវោហារស័ព្ទ(Idioms)អង់គ្លេសចំនួន៨ ដែលមានដើមកំណើតពី William Shakespeare

១) The game is afoot= ប្រើប្រាស់​ទៅលើ​ផែនការ​ឬ​ការ​រៀបចំ​គ្រោង​ទុក​ជាមុន​ណាមួយ​បាន​ចាប់ផ្ដើម

២) As luck would have it= សំដៅ​លើ​ហេតុការណ៍​អ្វីមួយ​ដែល​កើតឡើង​ដោយ​ចៃដន្យ ដែល​អាច​វិជ្ជមាន​ឬ​អវិជ្ជមាន

៣) With bated breath= អ្នក​ប្រើ​ឃ្លា​នេះ​នៅ​ពេល​អ្នក​ធ្វើ​សកម្មភាព​អ្វីមួយ​ជាមួយ​នឹង​អារម្មណ៍​ភ័យ​ព្រួយ​និង​សប្បាយ​ត្រេកអរ​ក្នុង​ពេល​ជាមួយគ្នា

៤) The be-all and end-all= ឃ្លា​នេះ​ប្រើប្រាស់​សម្រាប់​ពណ៌នា​ពី​មនុស្ស​ឬ​អ្វីមួយ​ដែល​ជា​គោលដៅ​ចុងក្រោយ​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​ដល់ ឬ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​មួយ

៥) Brave new world= សំដៅ​ទៅលើ​ស្ថានភាព​ថ្មី​និង​វិជ្ជមាន ដែល​ច្រើនតែ​ជា​លទ្ធផល​មក​ពី​របត់​សង្គម ឬ​ការ​ផ្លាស់ប្ដូរ​ធំៗ​ណាមួយ​របស់​សង្គម​មួយ

៦) Break the ice= ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ដែល​អ្នក​ជួប​មនុស្ស​ដែល​ទើប​ស្គាល់​គ្នា​ដំបូង ហើយ​អ្នក​មាន​ភាព​ខ្មាសអៀន​ក្នុង​ការ​និយាយ​ជាមួយ​គេ តែ​ក្រោយមក​អ្នក​ក៏​បំបែក​រនាំង​ផ្ទាំង​ទឹកកក​នេះ​ដោយ​ចាប់ផ្ដើម​សន្ទនា​ជាមួយ​គេ

៧) A tower of strength= សំដៅ​លើ​មនុស្ស​ណា​ម្នាក់​ដែល​រឹងមាំ ជា​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​និង​ពឹងផ្អែក​បាន ជាពិសេស​ក្នុង​ពេល​ជួប​ការ​លំបាក

៨) A wild-goose chase= ប្រើប្រាស់​សម្រាប់​ពណ៌នា​អំពី​ស្ថានភាព​ណា​ដែល​នរណា​ម្នាក់​ល្ងង់ខ្លៅ​រត់​តាម​អ្វី​មួយ​ដែល​មិន​អាច​ទៅ​រួច​នឹង​ទទួល​បាន

) A fool's paradise= Idiomនេះ​បើ​បកប្រែ​ឲ្យ​ចំ​អត្ថន័យ​របស់​វា​មានន័យ​ថា «វិមាន​របស់​ជន​ល្ងីល្ងើ»។ ការ​ប្រើប្រាស់​ជាក់ស្ដែង​របស់​វា​ក៏​មិន​ខុស​ពី​អត្ថន័យ​ត្រង់​របស់​វា​ប៉ុន្មាន​ដែរ។ ស្ថានភាព​ដែល​អ្នក​អាច​និយាយ​បាន​ថា​អ្វីមួយ​ជា A fool's paradise គឺ​ជា​ស្ថានភាព​ណា​ដែល​នរណា​ម្នាក់​គិត​ថា​ល្អ​ដោយ​ភ្លេច​ខ្លួន​ថា​វា​នឹង​មិន​ឋិតថេរ ឬ​វា​អាច​ក្លាយ​ជា​អាក្រក់​សម្រាប់​ពួកគេ​វិញ​ក៏​ថា​បាន។

១០) A world is your oyster= សំដៅ​ទៅលើ​ស្ថានភាព​ទាំងឡាយ​ណា​ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស​ល្អៗ​ជាច្រើន។ ឬ​ម្យ៉ាងទៀត វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​សំដៅ​លើ​ឱកាស​ដែល​បើក​ឲ្យ​នរណា​ម្នាក់​នៅ​ពេល​គេ​ប្រថុយ​នឹង​គ្រោះថ្នាក់ ឬ​មាន​លុយ​ច្រើន ឬ​រៀន​ជំនាញ​ថ្មីៗ​ជាដើម៕ ដោយ៖ ស្រីពៅ

X
5s