សញ្ញាទាំង១០យ៉ាង បង្ហាញថាអ្នកជាមនុស្សមានគំនិតអវិជ្ជមាន ជាហេតុធ្វើអ្វីក៏មិនកើត
អ្នកប្រាកដជាឆ្ងល់ហើយថារាល់ថ្ងៃនេះគឺហេតុអ្វីនៅតែមានមនុស្សមួយចំនួនដែលតែងតែរស់នៅជាមួយគំនិតអវិជ្ជមានជារៀងរាល់ថ្ងៃ? តើហេតុអ្វីក៏គេមិនផ្លាស់ប្ដូរការយល់ឃើញបែបនោះចោលទៅ? ចំណុចទាំង១០ខាងក្រោមនេះបញ្ជាក់ថាអ្នកជាមនុស្សអវិជ្ជមាននិយម៖
១) តែងតែភ័យព្រួយ៖ មនុស្សអវិជ្ជមាននិយមគឺតែងរស់នៅជាមួយការភ័យព្រួយ។ ការភ័យព្រួយនេះគ្មានជួយអ្វីដល់អ្នកបន្តិចឡើយដូច្នេះហើយ ទោះបីជាមានអ្វីកើតឡើងចំពោះអ្នកក៏ដោយ គឺមិនត្រូវភ័យខ្លាចហួសហេតុពេកនោះទេ តែត្រូវហ៊ានប្រឈមមុខ និង រកវិធីដើម្បីដោះស្រាយព្រោះ អ្វីដែលបម្រុងនឹងកើតឡើង វានឹងកើតឡើង ទោះបីជាអ្នកបារម្ភពីវាឬអត់ក៏ដោយ។
២) តែងតែប្រាប់អ្នកដើម្បីធ្វើអ្វីមួយ៖ នៅពេលមាននរណាម្នាក់ចូលក្នុងជីវិតអ្នកហើយតែងតែប្រាប់អ្នកគួរធ្វើបែបនេះឬបែបនោះជាការពិតណាស់ពួកគេគឺជាមនុស្សដែលគិតតែពីចំណុចអវិជ្ជមានរបស់អ្នក។
៣) ជាមនុស្សដែលតែងតែប្រឆាំង៖ មនុស្សបែបនេះភាគច្រើនប្រើប្រាស់ខួរក្បាលពូកគេសម្រាប់ផ្ទុកឬចងចាំតែព័ត៌មានដែលមិនល្អតែប៉ុណ្ណោះ ដូច្នេះហើយពួកគេតែងប្រឆាំងអ្នកដទៃ ទាំងដឹងថាខ្លួនមិនត្រឹមត្រូវក៏ដោយ។
៤) ចូលចិត្តរក្សាការសម្ងាត់៖ ពូកគេតែងគិតថាការផ្ដល់ព័ត៌មានពិតៗទៅកាន់អ្នកដទៃនឹងអាចផ្ដល់ផលវិបាកទៅដល់រូបគេវិញ។
៥) ជាមនុស្សទុទ្ទិដ្ឋិនិយម៖ មនុស្សមានគំនិតអវិជ្ជមានកម្រនឹងបង្ហាញការសប្បាយចិត្តទៅនឹងលទ្ធផលជោគជ័យអ្វីមួយណាស់។ ពូកគេតែងគិតថាអ្វីៗគឺសុទ្ធតែខុសទាំងអស់។
៦) តែងផ្ដល់ព័ត៌មានមិនល្អ៖ ពួកគេតែងយកព័ត៌មានអាក្រក់ៗទាំងឡាយមកធ្វើជាប្រធានបទហើយតែងអូសទាញអ្នកដទៃអោយខិតចូលប្រធានបទទាំងនោះ។
៧) ពួកគេចូលចិត្តត្អូញត្អែរ៖ មនុស្សប្រភេទនេះចូលចិត្តរអ៊ូត្អូញត្អែរច្រើនហើយតែងគិតថាអ្វីគ្រប់យ៉ាងគឺប្រឆាំងនឹងគាត់ទាំងអស់។
៨) មិនហ៊ានចាកចេញទៅតំបន់ដែលពិបាកៗ៖ ពូកគេស្អប់ការទទួលយកនូវការលំបាក ការភ័យខ្លាច ឬការបរាជ័យបន្ថែមទៀតនោះទេ។
៩) ចូលចិត្តនិយាយពាក្យ«ប៉ុន្តែ»៖ ពួកគេតែងប្រើប្រាស់ពាក្យថា«ប៉ុន្តែ»ដែលបញ្ជាក់ថាគេជំទាស់នឹងប្រធានបទអ្នកដទៃជាដាច់ខាត។
១០) បន្ថែមចំណុចអាក្រក់ទៅលើព័ត៌មានល្អ៖ អ្នកប្រហែលជាមិនចង់ចែករំលែកព័ត៌មានល្អនានាទៅកាន់មនុស្សអវិជ្ជមាននិយមទេមែនទេ? ព្រោះមិនថារឿងទាំងនោះល្អយ៉ាងណាក៏ដោយពួកគេនឹងបម្លែងអ្វីដែលល្អអោយទៅជាអាក្រក់ទាំងអស់។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org