មាន​ដឹង​អត់​! រឿង​៨​យ៉ាង​នេះ​ហើយ​​ដែល​ចេះ​តែ​ធ្វើ​​ឲ្យ​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​



មនុស្ស​គ្រប់​គ្នា​តែងតែ​ចង់​សប្បាយ​​ ដែល​វា​អាច​​ជំរុញ​អោយ​យើង​​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​​ឆាប់​បាន​ជោគជ័យ​។ តែ​បច្ចុប្បន្ន​អ្វី​ៗ​ហាក់​ដូច​ជា​ផ្លាស់​ប្ដូរ​​ដោយ​មនុស្ស​​មួយ​ចំនួន​​ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​ស្វែងរក​លុយ​ទៅ​វិញ​ ដែល​ជា​ហេតុ​​នាំ​អោយ​គេ​បង្កើន​នូវ​​ទម្លាប់​​​ជា​​ច្រើន​ធ្វើ​អោយ​​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​មិន​ល្អ​ដែល​តែង​ធ្វើ​អោយ​អ្នក​មិន​សប្បាយ​ចិត្ត៖

១) មាន​​គំនិត​អវិជ្ជមាន​​លើ​ខ្លួន​ឯង៖ ការ​ប្រណាំង​ប្រជែង​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត ​ហើយ​អ្នក​មិន​អាច​គេច​ផុត​ពី​វា​បាន​នោះ​ទេ​ទោះ​បី​ចង់​ឬ​មិន​ចង់​​ក៏​ដោយ​។​ មនុស្ស​​មួយ​ចំនួន​​ចូលចិត្ត​​គិត​ថា​វា​ជា​ឱកាស​​បរាជ័យ​សម្រាប់​ខ្លួន​​ឯង​ ហើយ​ក៏​ចាប់​ផ្ដើម​គិត​ថា​ខ្លួន​ឯង​មិន​សាក​សម​នឹង​ធ្វើ​កិច្ច​​ការងារ​ទាំង​នោះ​។ ពេល​នោះ​ហើយ​កម្លាំង​ចិត្ត​អ្នក​ចាប់​ផ្ដើម​បាត់បង់​ រួច​សេចក្ដី​ទុក្ខ​ក៏​កើត​មាន​ឡើង​អត់ ល្ហែ។​

២) គិត​ថា​អ្វី​ៗ​គឺ​ឈរ​​ខាង​អ្នក​រហូត​៖ មនុស្ស​ដែល​​គិត​ថា​ខ្លួន​ឯង​ល្អ និង​ត្រូវ​​គ្រប់​ពេល​អាច​នឹង​ទទួល​រង​វិបត្តិ​ផ្លូវ​ ​​ ​ចិត្ត​ខ្លាំង​នៅ​ពេល​លទ្ធផល​មិន​បាន​​ដូច​បំណង។ អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​គឺ​ថា​អ្នក​គួរ​ព្យាយាម​ធ្វើ​​អ្វី​មួយ​អោយ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​សិន​ មិន​ថា​លទ្ធផល​យ៉ាង​ណា​ទេ អ្នក​បាន​បង្ហាញ​សមត្ថភាព​អស់​ពី​ខ្លួន​រួច​ហើយ​។

៣) ផ្ទុក​​គំនុំ​គុំកួន៖ បើ​សិន​​នរណា​ម្នាក់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ​​តើ​អ្នក​ចង់​​គុំ​កួន​​វា​រហូត​ឬ​យ៉ាង​ណា​ដែរ​? មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ទទួល​រង​នូវ​ការ​ឈឺចាប់​មិន​មែន​មនុស្ស​ដែល​អ្នក​ស្អប់​នោះ​មក​ឈឺចាប់​ជា​មួយ​អ្នក​ឡើយ។ ​

៤) ភ្លេច​ការ​លេង​សើច៖ អ្នក​គួរ​មាន​ពេល​វេលា​សប្បាយ​ៗ​ខ្លះ​សម្រាប់​ខ្លួន​ឯង។ ដែល​វា​អាច​បន្ថែម​ភាព​សប្បាយ​រីក​រាយ​​ខ្លះ​ទៅ​ក្នុង​ជីវិត​របស់​អ្នក។

៥) ​ខ្វល់​ពី​អ្នក​ដទៃ​ច្រើន​ពេក៖ មនុស្ស​មួយ​ចំនួន​តែង​គិត​ពី​អ្នក​ដទៃ​ច្រើន​ជាង​គិត​ពី​ខ្លួន​ឯង។ រឿង​ខ្លះ​គួរ​តែ​ជា​អ្នក​ខ្លួន​ឯង​ទេ​​ ដែល​ត្រូវ​​កំណត់​ថា​​ធ្វើ​អ្វី​នៅ​ថ្ងៃ​មុខ​។ ដូច​នេះ​គឺ​មិន​ចាំ​បាច់​​ទទួល​យក​ការ​​បញ្ចេញ​មតិ​ពី​អ្នក​ដទៃ​ឡើយ​។​​

៦) មិន​ហ៊ាន​ប្រថុយ៖ អ្វី​ដែល​គួរ​អោយ​ភ័យ​ខ្លាច​នោះ​គឺ​ថា​អ្នក​មិន​ហ៊ាន​ទទួល​យក​អ្វី​ដែល​ថ្មី។ ប្រសិន​បើ​អ្នក​នៅ​​តែ​មាន​អារម្មណ៍​ថា​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ ​អ្នក​នឹង​​មិន​អាច​ទទួល​បាន​​ជោគជ័យ​ឬ​​សប្បាយ​ចិត្ត​ទៅ​នឹង​លទ្ធផល​ទាំង​នោះ​ទេ។ ​

៧) ​​ស្ដី​បន្ទោស​អ្នក​ដទៃ​៖ មនុស្ស​ដែល​ស្អប់​ភាព​រីករាយ​តែង​តែ​​​គិត​ថា​កំហុស​ជា​ច្រើន​​គឺ​ជា​របស់​អ្នក​ដទៃ​ ។​ ពួក​គេ​​តែង​តែ​បន្ទោស​អ្នក​ជុំវិញ​ខ្លួន​អំពី​បញ្ហា​នេះ​បញ្ហា​នោះ​​ជា​រឿយៗ​។

៨) ​គិត​ម៉ត់​ចត់​ពេក៖ ភាគច្រើន​អ្នក​​ដែល​ធ្វើ​អ្វី​ម៉ត់ចត់​ពេក​គឺ​មិន​សូវ​ជា​សប្បាយ​ចិត្ត​ទេ។ ពេល​ខ្លះ​អ្នក​អាច​កើត​ទុក្ខ​ជា​មួយ​បញ្ហា​តូច​ៗ​​​​ក៏​មាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s