រឿង​ទាំង​៤​​យ៉ាង​ដែល​នៅ​ពី​ក្រោយ​ «ការ​មិន​​ទាន់​រៀប​ការ​របស់​នារី​​ៗ »​



អ្នក​ណា​ៗ​ក៏​ចង់​បាន​គូស្រករ​ជីវិត​ដែរ ព្រោះ​ការ​នៅ​ម្នាក់​ឯង​ មិន​យូរ​ឡើយ​អ្នក នឹង​ទទួល​រង​សម្ពាធ​​ពី​មនុស្ស​ជុំវិញ​ខ្លួន​។ ហើយ​បើ​យើង​និយាយ​ពី​ការ​រៀប​ការ​វិញ មនុស្ស​​ម្នាក់​ៗ តែង​តែ​មាន​ការ​រំពឹង​ផ្សេងៗ និង​ប្លែក​ៗ គ្នា​។ អ្នក​ខ្លះ​ក៏​មិនទាន់​គិត​គូ​ចង់​មាន​ស្នេហា អ្នក​ខ្លះ​ក៏​មាន​គូ​រួច​ទៅ​ហើយ។ តែ​អ្នក​ខ្លះ​ទៀត​កំពុង​តែ​ស្រលាញ់​គ្នា​ល្អូកល្អិន តែ​មិន​ទាន់​រៀប​ការ​។ ភាគ​ច្រើន​សម្រាប់​​នារី​ៗ ដែល​​មិនទាន់​គិតគូរ​រៀប​ការ​ ប្រហែល​​ជា​មាន​​រឿងរ៉ាវ​នៅ​ពី​ក្រោយ​វា​ហើយ​។ តើ​ក្នុង​នោះ​មាន​អ្វី​ខ្លះ​?

១) ដោយ​សារ​ឥទ្ធិពល​អ្នក​ជុំវិញ​ខ្លួន​៖

មាន​មនុស្ស​ជា​ច្រើន​លើក​ឡើង​ថា ពួក​គេ​មិន​ចង់​បាន​គូស្រករ​ឡើយ​ដោយ​សារ​តែ​ធ្លាប់​​មាន​មិត្តភ័ក្ដិ​ និង​អ្នក​ជិតខាង​ដែល​ទើប​តែ​រៀប​ការ​ហើយ​នោះ តែង​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្មាន​ជាប្រចាំ​។ ហើយ​មាន​ដៃ​គូ​ដែល​មិន​យល់​ចិត្ត​ ព្រម​ទាំង​លប លួច​ក្បត់​ថែម​ទៀត​។ ដូចនេះ​ពួក​គេ​គិត​ថា​ ការ​រៀបការ​គឺ​មិន​នាំ​សុភមង្គល​មក​ដល់​រូប​គេ​ឡើយ។ ហើយ​មាន​តែ​ការ​នៅ​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​មិន​ឈឺចាប់​។​​

២) ធ្លាប់​មាន​ការ​បែកបាក់​គ្នា​៖

សម្រាប់​នារី​ខ្លះ​ដែល​គាត់​មិនទាន់​ចង់​មាន​សង្សារ​ គឺ​មក​ពី​ពួក​គេ​ធ្លាប់​ទទួល​បាន​ការ​ឈឺចាប់​ពី​ការ​បែក​បាក់​ស្នេហា​នោះ។ អ្នក​ខ្លះ​មិន​មែន​​បែក​បាក់​ម្ដង​ជា​ពីរ​ដង​ទេ តែ​សឹង​រាប់​មិន​អស់​ឯ​ណោះ។ ដូចនេះ​ពួក​គេ​បង្ហាញ​ថា​៖ «ការ​ឈឺចាប់​ពី​ស្នេហា​គឺ​គ្រប់​គ្រាន់​ហើយ​ ម្យ៉ាង​ពួក​គេ​ក៏​លែង​ចង់​ជឿ​នរណា​​ទៀត​ដែរ​។»

៣) ចង់​មាន​សេរីភាព​ធ្វើ​អ្វី​គ្រប់​យ៉ាង​៖

សម្រាប់​នារី​ខ្លះ​ដែល​ពួក​គាត់​ចង់​មាន​សេរីភាព​នឹង មិន​ចង់​រស់​នៅ​ក្រោម​ការ​កៀបសង្កត់​ពី​នរណា​នោះ ពួក​គាត់​នឹង​ជ្រើសរើស​ការ​នៅ​ម្នាក់​ឯង​ជាង​​ការ​មាន​គូស្រករ។ អ្នក​ខ្លះ​ចង់​ដើរ​លេង​ឲ្យ​បាន​គ្រប់​ប្រទេស ហើយ​អ្នកខ្លះ​ចង់​ក្លាយ​ជា​នារី​ដែល​គ្មាន​បន្ទុក​គ្រួសារ​ ឬ​បន្ទុក​អ្នកដទៃ យក​មក​ដាក់​ខ្លួន​។

៤) រវល់​នឹង​ការងារ​ពេក​៖

សម្រាប់​​នារី​ខ្លះ​ដែល​មាន​ឋានៈ​ធំ​ ពួក​គេ​​កម្រ​នឹង​មាន​ពេលវេលា​ក្នុង​ការ​ដើរ​ស្វែងរក​គូស្រករ​ណាស់​។ នេះ​ដោយ​សារ​តែ​ការ​ចំណាយ​ពេល​ច្រើន​នៅ​កន្លែង​ធ្វើ​ការ​ជ្រុល​ពេក​ ទាល់​តែ​គ្មាន​​ពេល​ស្វែងរក​សង្សារ​ឬ​ណាត់​ជួប​អ្នកដទៃ ដើម្បី​បង្កើត​ស្នេហា​។​ ម្យ៉ាង​ទៀត​ បើ​កាល​ណា​អ្នក​រវល់​នឹង​​ការងារ​ខ្លាំង​ពេក​ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​សុំ​ស្នេហ៍​ នឹង​នាង​ដែរ ព្រោះ​ខ្លាច​នាង​គ្មាន​ពេល​ផ្ដល់​ឲ្យ​គេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ bustle

X
5s