គន្លឹះចំនួន ៧ ចំណុចជួយអ្នកកសាងទំនាក់ទំនងល្អជាមួយ Freelancer របស់អ្នក​



ក្នុង​នាម​អ្នក​ជា​ម្ចាស់​អាជីវកម្មតូច​មួយ​ មាន​អត្ថ​ប្រយោជន៍​ច្រើន​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការងារ​ជា​មួយ​ ​ freelancers។​ អ្ន​ក​នឹង​ទទួល​បាន​មកវិញនូវ​អ្នក​ជំនាញ ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​ខ្ពស់​សម្រាប់​កុង​ត្រាជួល​ក្នុង​ការ​ងារ​ពេញម៉ោង​របស់​គាត់។ អ្នកក៏​អា​ចធ្វើ​ការ​ងាជាមួយ​មនុស្ស​ស្ទើរ​ជុំ​វិញ​ពិភព​លោក​ ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​យ៉ាង​ច្រើន​ព្រោះ​គេ​មាន​ជំនាញ​សំខាន់​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​ដំ​ណើរ​ការ​បាន​ល្អ​ និងទាក់ទាញអតិថិ​ជន។

ទោះ​ជាយ៉ាង​ណាក៏​ដោយ​វា​មិន​ងាយ​ស្រួល​ពេក​ទេ អ្នក​ត្រូវ​ជ្រើសរើស​​​ freelancers ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ការ​ជាមួយ​អ្នក​។ ជំហាន​ទាំង ៧ ខាង​ក្រោម​នេះនឹង​ជួយ​អ្នក​ពី​វិធី​កសាងទំនាក់​ទំនង​ជាមួយ​ freelancers បាន​ល្អ៖ ​​

១) ធ្វើ​ការ​គោ​រពគ្នាទៅ​វិញ​ទៅ​មក​

ដំបូង​បំ​ផុត​ បើ​អ្នក​ជួល​ ​ freelancers ឲ្យ​ជួយ​ក្នុង​អាជីវកម្ម​ខ្នាត​តូច​របស់​អ្ន​ក អ្វី​ដែល​អ្នក​ត្រូវ​ផ្តល់​ឲ្យ​គេ​គឺត្រូវធ្វើ​ការ​គោរព​និង​ឲ្យ​តម្លៃ​ដល់​គេ ​ព្រោះ​អ្នក​ទិញ​សេវាកម្ម​ពី​ freelancers ហើយ​ freelancers ជាអ្នក​ផ្តល់​ជំនាញ និង​ធ្វើ​ការ​ងារ​ដើម្បី​ឲ្យ​អាជីវកម្ម​អ្នក​ដំណើរ​ការដូចគ្នា​។ បង្កើន​ភាព​ស្និទ្ធស្នាល​ប្រៀប​ដូច​ជា​ដៃគូ​ដែលកំពុង​កសាង​​អាជីវកម្មរួម​គ្នា​មួយ បើ​អ្នក​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​អ្នក​នឹង freelancers បាន​រឹង​ម៉ាំ ភាព​ជោគ​ជ័យ​សម្រាប់​អាជីវកម្ម​នឹង​កើត​មាន​ចំពោះ​អ្នក​។​​

២) ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ freelancers

Freelancers ចូល​ចិត្ត​កា​រភ្ជាប់​ទំនាក់​ទំនង​ដោយ​ផ្ទាល់​និង​ច្បាស់លាស់​មួយ​ជាមួយ​ម្ចាស់​អាជីវកម្ម​ ព្រោះ​វា​ជួយឲ្យ​ការ​ងាររបស់​ពួក​គេ​មាន​ភាព​ងាយ​ស្រួល​និង​ត្រឹម​ត្រូវ​ល្អ សម្រេច​បាន​ផល​វិជ្ជា​មាន​ និង​ទាន់​ពេល​វេលា។ សាកគិត​មើល​ថា​បើ​នៅ​សុខ​ៗអ្ន​ក​ផ្លាស់​ប្តូរ​ចិត្ត​ក្នុង​ការងារ​ណាមួយ​ដោយ​មិន​បាន​ទាក់​ទង​ឬ​ផ្តល់​ដំណឹង​ដល់ freelancers ទាន់​ពេលទេ តើ​ឲ្យ​គាត់ធ្វើ​យ៉ាងណាទើប​អាច​បត់​បែន​ការងារ​ទាន់​តម្រូវ​ការ​របស់​អ្ន​ក? មួយ​វិញ​ទៀត​គាត់អាច​ជា​អ្នក​ធ្វើ​ឲ្យ​កិត្តិនាម​របស់​អ្នក​ល្អ​ប្រសើរ ក៏​អាច​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​អ្នក​អាក្រក់​ដូចគ្នា​ ព្រោះ​បើ​អ្នក​ច្បាស់​លាស់ជាមួយ​គាត់​ គាត់អាច​ជា​អ្នក​ផ្សព្វផ្សាយ​ប្រយោល​មួយ​ដល់​អតិថិជន​ តែ​បើ​មិន​ដូច្នោះ​ទេគាត់​ក៏​ជាអ្នក​ដែលហាម​ឃាត់​មិន​ឲ្យ​មាន​អតិថិជន​គាំទ្រអាជីវកម្ម​អ្នក​ដែរ។​

៣) កាល​វិភាគ​ការងារ​ច្បាស់​លាស់​មួយ

ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនងរវាង​អ្ន​កនិង ​ freelancers បាន​ល្អ​គឺ ការ​រៀប​ចំកាល​វិភាគ​ការងារ​បាន​ត្រឹម​ត្រូវ ដោយ​សារ​ freelancers អាច​នឹង​ធ្វើ​ការ​ងារ​ជា​មួយ​អ្ន​កបីទៅ​បួន​ម៉ោង​ ឬលើស​ពី​នេះ​។ គេ​ត្រូវ​ធ្វើ​ការ​ងារ​ឲ្យ​អ្នក​ តែកុំ​ភ្លេច​ថា គេក៏​មាន​ពេល​វេលា​សម្រាប់​ការ​ងារ​ផ្ទាល់​ខ្លួន​គេ​ដែរ។

៤) ប្រ​ព័ន្ធ​ការងារ​ល្អ​

ត្រូវ​ប្រាកដ​ថា​កា​ងារ​របស់​អ្ន​កត្រូវមាន​រៀប​ចំ​ប្រព័ន្ធ​គ្រប់​គ្រង ឬ​ប្រព័ន្ធ​អាជីវកម្ម​ល្អ​ដើម្បី​ឲ្យ​ ​ freelancers ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ព្រោះ​ពួក​គេ​មិន​បាននៅ​ក្បែរ​អ្នក​ដូច​បុគ្គលិក​ពេញ​ម៉ោង​ទេ។ បើគាត់ធ្វើ​ការ​ពី​ចម្ងាយ ត្រូវ​ធានាគាត់​អាចផ្ញើរអាច​ឯក​សារ​ដែល​គាត់​ធ្វើ​រួច​រាល់​មក​ឲ្យ​អ្នក​ទាន់​ពេល​វេលា​​។

៥) លើក​ទឹក​ចិត្ត​និង​ផ្តល់​មតិត្រលប់

ដោយសារ freelancers មិនបាន​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ងារ​ជាមួយ​អ្នក​គ្រប់​ពេល ដូច្នេះគាត់​ត្រូវ​ការ​ដឹង​ពីការងារ​​ដែលគាត់បានធ្វើ ថាតើ​ត្រូវ​បានប៉ុណ្ណា ហើយ​មាន​កំហុស​ប៉ុណ្ណា។ ត្រូវ​ប្រាកដថា​ អ្នក​បាន​ផ្តល់ជា​មតិ​ត្រលប់​ទៅ​ឲ្យ​គាត់​ដឹង​ពី​កំហុស​ ភាព​ខ្វះ​ចន្លោះ​ ចំនុច​ដែល​អ្នក​ត្រូវ​ការ​បន្ថែម​ពី​ការងារ​របស់​គាត់​។ គាត់​ត្រូវការ​ការលើក​ទឹក​ចិត្ត​ពី​អ្នក​ដែលជា​ម្ចាស់​អាជីវកម្ម​ព្រោះ​អាច​បង្ហាញ​ថា​អ្នក​កំពុង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួកគាត់​មិន​មែន​ជួល​ដាច់​ថ្លៃ​ទេ។​​

៦) ទទួល​យក​ការ​រិះ​គន់

ពេល​ខ្លះ​អ្នក​អាច​ធ្វើ​ការ​រិះ​គន់​លើ​ចំនុច​មួយ​ចំនួន​ដល់ freelancers ដោយ​ហេតុ​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ងារ​អ្នក​ តែ​ក៏​ត្រូវ​ចាំ​ថាគាត់​ជា​អ្ន​កជំនាញ​ដែល​អ្នក​ជួល​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​ដំណើរ​ការ​បានល្អ។ មាន​ចំនុច​មួយ​ចំនួន​គាត់​អាច​នឹង​ដឹង​ជាង​អ្នក​ក្នុង​ការ​ធ្វើ​ឲ្យ​ការងារ​មួយ​នេះ​បានល្អ​ដូច​នេះអ្នកគួរ​ទទួល​យក​ការ​រិះ​គន់​ និងមតិ​កែ​លម្អ​ខ្លះ​ពី​គាត់​ដូចគ្នា​។

៧) អ្នក​ត្រូវ​ស្គាល់​មនុស្ស​ឲ្យ​បានច្បាស់

ត្រូវ​ចាំ​ថា freelancers ម្នាក់​ៗមាន​ជំនាញ​តាម​ផ្នែក​ផ្សេងៗ​របស់​គេ បើ​អ្នក​អាច​ស្វែង​រក freelancers ល្អនិង​ត្រឹម​ត្រូវ​តាម​ជំនាញ​អ្នក​នឹង​មិនខាត​ប្រាក់​ច្រើន​ដើម្បីជួល​មនុស្សសម្រាប់​អាជីវកម្ម​របស់​អ្នក​ឡើយ។ ដូច​នេះ​អ្នក​គួរ​កសាង​ទំនាក់​ទំនង​ជា​មួយ​ freelancers ឲ្យ​បាន​រឹង​ម៉ាំដើម្បីទទួល​បាន​អ្វី​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ផ្តល់​ត្រលប់​មក​ឲ្យ​អ្នក៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Business Blog

X
5s