វិធី​ទាំង ៥ដើម្បី​​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​អ្នក​



ជា​ការ​ពិត​ណាស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ មិន​ដឹង​អ្វី​ទៅ​ដែល​ជា​ចំណង់​ចំណូល​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ទេ​ ព្រោះ​ថា​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ចាត់​ទុក​ថា​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។​ ដែល​វា​​ជាហេតុ​​​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​វង្វេងវង្វាន់​​ ពិបាក​ក្នុង​ការ​ដឹង​នូវចម្លើយ​ពិតប្រាកដ។

​ប៉ុន្តែ​អត្ថបទ​ខាង​ក្រោម​នឹង​ធ្វើ​ការ​បង្ហាញ​នៅ​វិធី​ចំនួន៥ដើម្បី​​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​អ្នក៖​​​​​

)ធ្វើ​ការ​សាក​សួរ​​សំនួរ​សាមញ្ញ​៣​ទៅ​កាន់​ខ្លួន​អ្នក៖​ ការ​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​ជាង​អ្នក​គិត​ ប្រសិន​បើ​អ្នក​ធ្វើ​ការ​សាក​​ឆ្លើយ​នៅ​សំនួរ​ទាំង​នេះ​ដោយ​ស្មោះ​ត្រង់​អ្នក​អាច​ដោះ​ស្រាយ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​មួយ​នឹង​ជីវិត​របស់​អ្នក​បាន៖​

-តើ​អ្នក​អាច​អាន​សៀវភៅ​បាន​៥០០​ក្បាល​ដោយ​​មិន​មាន​ភាព​ធុញ​​ដោយ​របៀប​ណា​?

-តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​​ប្រាំ​ឆ្នាំ​ ទៅ​មុខ​ទៀត​ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​?

-តើ​អ្នក​នឹង​ចំណាយ​ពេល​ធ្វើ​អ្វី​ប្រសិន​បើ​ខ្ញុំ​មាន​លុយ​ច្រើន​ដើម្បី​ធ្វើ​អ្វី​?

២)ស្វែង​រក​អ្វី​ដែល​អ្នក​មិនសូវ​មាន​ភាព​ពូកែ៖​ ស្វែង​រក​ឲ្យ​ឃើញ​នៅ​អ្វី​ដែល​អ្នក​មិន​សូវ​មាន​ភាព​​ពូកែ​ទៅ​លើ​ បន្ទាប់​មក​ទៀត​ត្រូវ​គិត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​បើ​ប្រៀប​ទៅ​អ្វី​ដែល​​អ្នក​មិន​សូវ​មាន​ភាព​​ពូកែ។​​​

៣)ធ្វើ​អ្វី​ដែល​អ្នក​ស្អប់​៖ រាយ​បញ្ជី​ការងារ​ឬ​ភារកិច្ច​ដែល​អ្នក​ពិត​ជា​ស្អប់​ បន្ទាប់​មក​អ្នក​​និង​ធ្វើ​ការលុប​បំបាត់​ជម្រើស​ទាំង​នេះ​​ចេញ​ពី​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​ពិត​របស់​អ្នក​ ហើយ​វា​ប្រហែល​ជា​​​​មាន​ការ​លិច​ឡើង​នៅ​អ្វី​ដែល​ជា​ចំណង់ចំណូល​ពិត​របស់​អ្នក​។

៤)សាក​ធ្វើ​ការ​រំលឹក​ពី​អ្វី​ដែល​អ្នក​តែង​តែ​ធ្វើ​កាល​ពី​នៅ​កុមារ៖ តើ​អ្នក​ចូល​ចិត្ត​គូររូប​ឬ​សរសេរ​រឿង​នៅ​ពេល​អ្នក នៅ​ក្មេង​ដែរ​ឬ​ទេ?​ សូម​ព្យាយាម​ចង​ចាំ​ពី​សកម្មភាព​ដែល​អ្នក​ពេញ​ចិត្ត​ក្នុង​អំឡុង​ពេល​កុមារ​ភាព​របស់​អ្នក​មុន​ពេល​​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​សិក្សា​ដើម្បី​​ទទួល​បាន​ភាព​ត្រឹមត្រូវ​ឬ​ទទួល​បាន​ការងារ​ល្អ​។

៥)បង្កើត​អ្វី​ដែល​ថ្មី៖ ការ​សម្ងាត់​ក្នុង​ការ​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​គឺ​ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី​។

ប្រែសម្រួល​ដោយ​៖ អ៊ុន ស្រីនាង

X
5s