តើធ្វើដូចម្ដេច ហ្វឹកហាត់ខួរក្បាលអ្នកឲ្យឈប់ «ដេកគិតរឿងអត់ប្រយោជន៍តទៀត»?
ការគិត និងបារម្ភ គឺជារោគសញ្ញាមួយមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តអ្នកនោះឡើយ។ អ្នកខ្លះគិតថា នោះគឺជាទម្លាប់មួយដ៏អាក្រក់ ដែលវានឹងមិននាំផលល្អអ្វីសោះមកខ្លួនយើង។ ហេតុដូចនេះ បើសិនវានាំផលអាក្រក់បែបនេះ តើអ្នក គួរតែធ្វើយ៉ាងណាដើម្បីលុបបំបាត់ទម្លាប់នេះចេញ?
១) ធ្វើការហាត់ប្រាណ៖ កាលណារាងកាយរបស់អ្នក ពោរពេញដោយសារជាតិពុល វានឹងនាំឲ្យអារម្មណ៍លោកអ្នកតប់ប្រមល់ តានតឹង ចេះតែពិបាកចិត្តនិងគិតច្រើន។ ហើយបើអ្នកចេះតែទុកវាចោល រៀងរាល់ថ្ងៃបែបនេះ វានឹងនាំឲ្យកាន់តែធ្ងន់ធ្ងរទៅៗ ។ ដូចនេះជំហានដំបូងគេ ដើម្បីលុបបំបាត់រោគសញ្ញានេះចោល គឺត្រូវឧស្សាហ៍ហាត់ប្រាណ។ កាលណាអ្នកហាត់ប្រាណ អ្នកបានបញ្ចេញជាតិពុល និងជាតិអំបិលចេញពីខ្លួនប្រាណ ពេលនោះហើយ កោសិកាក្នុងសរីរាង្គក៏កើតឡើងថ្មី។ អារម្មណ៍របស់អ្នកអាចនឹងធូរស្រាល ស្រលះជាងមុន ហើយលែងគិតរឿងអត់ប្រយោជន៍តទៅទៀត។
២) សរសេររឿងពិបាកចិត្តទុក៖ រឿងដែលអ្នកគួរធ្វើបន្ទាប់នោះគេសរសេរ វាចុះឲ្យអស់មក។ ដោយគ្រាន់តែសរសេរវាមកលើសៀវភៅតូចរបស់អ្នក ខួរក្បាលរបស់អ្នកក៏អាចធូរស្រាលមួយកម្រិតដែរ។
៣) តាំងសមាធិ៖ រាល់ពេលអ្នក កំពុងតែគិតច្រើន ឬព្រួយនឹងរឿងអ្វីមួយនោះ វិធីលំហែទាំផ្លូវចិត្តមួយដែលគេពេញនិយមគឺការតាំងសមាធិ។ ការតាំងសមាធិនេះមិនត្រឹមតែជួយសម្រួលសរសៃឈាមអ្នក ឡើយ តែវាក៏អាចជួយលាងជម្រះខួរក្បាលអ្នក ដែលផ្ទុកតែរឿងសៅម៉ងចេញខ្លះក៏ថាបានដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ power of positivy .com