តើ​ហេតុ​អ្វី​នារី​ៗចូលចិត្ត​ធ្វើ​ការ​នៅ​ធនាគារ ជាង​បុរស​ៗ ?​



តើ​អ្នក​មាន​ដែល​សង្កេត​ឃើញ​ឬ​អត់​ថា ធនាគារ​ណា​​ក៏​ដូច​ធនាគារ​មួយ​ណា​ដែរ។ ហេតុអ្វី​សម្បូរ​នារី​ៗ ​ធ្វើ​​ការ​នៅ​ធនាគារ​​​ជាង​បុរស​ៗ​បែប​នេះ​? តើ​មក​ពី​មូលហេតុ​អ្វី​​? មិន​ថា​កន្លែង​ធ្វើ​ការ​នោះ​ទេ សូម្បី​សាកលវិទ្យាល័យ​ជា​ច្រើន​ ក៏​មិន​សូវ​​សម្បូរ​មនុស្ស​ប្រុស​មក​រៀន​ផ្នែក​ធនាគារ​នេះ​ដែរ​។ ខាង​ក្រោម​នេះ​​អាច​ជា​មូលហេតុ​៖

១) ការ​ជំរុញ​ពី​គ្រួសារ​៖ ជា​ការ​ពិត​ណាស់ វា​អាច​​មក​ពី​ការ​ជំរុញ​របស់​ក្រុម​គ្រួសារ​ផង​ដែរ​។ បុគ្គល​ខ្លះ​មិន​ចង់​ធ្វើ​ការ​នោះ​ទេ តែ​ដោយ​សារ​បទពិសោធន៍​កន្លង​មក​ដែល​សមាជិក​គ្រួសារ​​ធ្លាប់​ឆ្លង​កាត់​ រួច​ក៏​ចង់​​ឲ្យ​កូន​ចៅ​រៀន​មុខ​ជំនាញ​នេះ​។ ដោយ​ពួក​គេ​គិត​ថា​ការងារ​មួយ​នេះ គឺ​ជា​ការងារ​សម្បូរ​ក្នុង​ទីផ្សារ​​​ការងារ​ខ្លាំង ហើយ​មិន​បាច់​ភ័យ​ខ្លាច​រៀន​ហើយ​ អត់​ការងារ​ធ្វើ​។

២) តថភាព​សង្គម៖ ដោយ​មើល​ឃើញ​ពី​ធាតុ​ពិត​ នៃ​សង្គម។ នារី​ៗ ភាគ​ច្រើន​គឺ​ធ្វើ​ការ​ក្នុង​ធនាគារ​នេះ​ឯង​ ទើប​ធ្វើ​ឲ្យ​អ្នក​បន្ត​បន្ទាប់​ទៀត​ ចាប់​អារម្មណ៍​ចង់​ធ្វើ​ដែរ​។

៣) តម្រូវ​ការ​ក្រុមហ៊ុន៖ ពេល​ខ្លះ​វា​មក​ពី​តម្រូវ​ការ​របស់​ធនាគារ​នេះ​ឯង​។ ពួក​គេ​​ត្រូវ​​ការ​បុគ្គលិក​នារី​ៗ ច្រើន​ជាង​បុរស​ៗ ជាពិសេស​នោះ​គឺ​ផ្នែក​បម្រើ​សេវាកម្ម អតិថិជន​នេះ​ឯង​​។ បើ​សិន​នារី​ៗ ​នោះ​មាន​ជំនាញ​ ហើយ​មាន​សម្រស់​ស្រស់ ស្អាត​ទៀត​ នោះ​គេ​នឹង​កាន់​តែ​ឆាប់​បាន​ការងារ​ធ្វើ។

៤) នារី​ៗ​គួរ​តែ​កាន់​លុយ​៖ ដោយ​សារ​ផ្នត់​គំនិត​នេះ​ឯង​ ទើប​ធ្វើ​ឲ្យ​នារី​ៗ​ចូលចិត្ត​កាន់​​តែ​លុយ​។ បុរស​ៗ គួរ​ប្រឹង​ធ្វើ​ការ​ណា​ដែល​ប្រើ​ខួរ​ក្បាល​ ហើយ​ទុក​ឲ្យ​នារី​ៗ​ចាត់​ចែង​ផ្នែក​ហិរញ្ញវត្ថុ​វិញ​ចុះ​។

៥) នារី​ៗ​មាន​ភាព​វ័យ​ឆ្លាត​ផ្នែក​នេះ​ជាង​បុរស​៖ សម្រាប់​ការ​គុណ​គូ​លេខ នារីៗ គឺ​ត្រូវ​​បាន​គេ​ដឹង​ថា​មាន​ភាព​ប៉ិនប្រសប់​ជាង​បុរស​។ បូក​រួម​ទាំង​ភាព​វ័យ​ឆ្លាត​ រហ័សរហួន និង​ការ​ចងចាំ​បាន​ល្អ​ទៀត​ ទើប​ធ្វើ​ឲ្យ​ការងារ​​ធនាគារ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​​នារីៗ ៕

ប្រែ​សម្រួល៖​ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ archive.unu.edu

X
5s