ប្រើវិធីទាំង៨យ៉ាងនេះដើម្បីចេះសន្សំលុយ និង ជៀសវាងការចំណាយខ្ជះខ្ជាយទិញអីវ៉ាន់ផ្សេងៗ
មនុស្សជាច្រើនតែងស្វែងរកវិធីផ្សេងៗគ្នា ដើម្បីរៀនចេះសន្សំលុយសម្រាប់ទិញវត្ថុប្រើប្រាស់ផ្សេងៗ។ ហើយនេះគឺជាវិធីទាំង៨យ៉ាងដើម្បីរៀនធ្វើអោយខ្លួនឯងចេះសន្សំលុយ៖
១) កាត់បន្ថយការទិញរបស់ថ្មីៗ
ជាការចាប់ផ្ដើមអ្នកមិនត្រូវគិតតែពីទិញរបស់ប្រើប្រាស់ថ្មីៗតាមតែចិត្តអ្នកនឹកឃើញនោះទេ។ ប្រសិនបើរបស់ទាំងនោះមិនសូវជាផ្ដល់អត្ថប្រយោជន៍អ្វីដល់អ្នកទេគប្បីកុំទិញវាអី។
២) សន្សំលុយដោយការជាវរបស់លក់ដុំ
នេះគឺជាវិធីដ៏ឆ្លាតវៃមួយក្នុងការសន្សំសំចៃប្រាក់របស់អ្នក ដោយងាកពីការជាវរបស់លក់រាយមកជារបស់លក់ដុំវិញ។ អ្នកមិនត្រឹមតែចំណេញលុយមួយចំនួនប៉ុណ្ណោះទេតែអ្នកអាចទទួលបានសេវាកម្មដឹកជញ្ជូនដោយមិនគិតថ្លៃក៏មាន។
៣) ដាក់កំហិតខ្លួនឯងទៅលើការទិញវត្ថុនានា
អ្នកគួរបង្កើតជាបញ្ជីដ៏ច្បាស់លាស់មួយនៅពេលអ្នកមានគម្រោងថាទៅផ្សារ។ ធ្វើដូចនេះវា នឹងជួយដាស់តឿនអ្នកមិនអោយចេះតែរវើរវាយទិញរបស់របរគ្មានប្រយោជន៍ទៀតនោះទេ។
៤) ចេះតថ្លៃ
អ្នកនឹងបាត់បង់ឱកាសសម្រាប់ សន្សំលុយនៅពេលអ្នកទិញអ្វីមួយដោយមិនដែលតថ្លៃជាមួយអ្នកលក់។ គេអាចបោកប្រាស់តម្លៃអ្នករហូតដល់អ្នកនឹកស្មានមិនដល់ ក៏មាន។
៥) មិនត្រូវចង់បានរបស់ផ្សេងៗរហូតទេ
នៅពេលអ្នកវីវក់ជាមួយរបស់របរថ្មីៗទំនើបៗលុយនៅក្នុងកាបូបអ្នកគឺប្រាកដជាមិនសល់នោះទេ។ អ្នកអាចនឹងចាយវាយលុយដូចរន្ទះនៅពេលអ្នកពេញចិត្តចង់បានអ្វីមួយ។
៦) បង្កើនទម្លាប់ចែករំលែកជៀសជាងការទិញរបស់ថ្មី
ប្រសិនបើអ្នកចង់បានកម្រាលពូកថ្មីអ្នកគួរសួរទៅកាន់បងប្អូនអ្នកសាកមើលថាពូកគេមានដែរឬទេ? វាប្រសើរជាងការទិញថ្មីទាំងដឹងថាវាមិនចាំបាច់ទាល់តែសោះសម្រាប់អ្នក។
៧) ពិចារណាថាអ្នកអាចធ្វើវាដោយខ្លួនឯងបានឬអត់
អ្នកអាចចំណេញប្រាក់បានមួយផ្នែកដែរនៅពេលអ្នកអាចធ្វើអ្វីមួយបានដោយខ្លួនឯងហើយមិនបាច់ហត់ទៅជួលអ្នកដទៃ។
៨) ចេះប្រៀបធៀប
ចំណេះដឹងគឺជាកម្លាំង។ ហើយអ្នកនឹងអាចយកលុយទាំងនោះទៅទិញកម្លាំងនៅពេលអ្នកសិក្សាស្រាវជ្រាវពីវាកាន់តែដិតដល់។ មិនត្រូវដាច់ចិត្តទិញអ្វីមួយដោយគ្រាន់តែឃើញវាតែម្ដងនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.dailyfinance.com