ចំណុចអាក្រក់ទាំង៤នេះហើយ ដែលកំពុងតែបំផ្លាញភាពជាអ្នកដឹកនាំរបស់អ្នកដោយមិនដឹងខ្លួន
អ្នកត្រូវប្រាកដចិត្តថាអ្នកមិនបំផ្លាញជំនាញខ្លួនឯងដោយខិតខំធ្វើការហួសហេតុពេកនោះទេ។ នៅពេលដែលអ្នកចូលធ្វើការងារ អ្នកប្រហែលជាគិតថាវាជារឿងមួយល្អ តែពេលខ្លះសម្ពាធពីការងារអាចធ្វើឲ្យភាពជាអ្នកដឹកនាំរបស់អ្នកមានភាពទន់ខ្សោយជាងមុន។
ខាងក្រោមនេះជាចំនួនអាក្រក់មួយចំនួន ដែលបំផ្លាញភាពដឹកនាំរបស់អ្នកដោយអ្នកមិនបានដឹងខ្លួន៖
១) ការឡើងដំណែងដែលមិនសមសមត្ថភាព
ពេលខ្លះការឡើងដំណែងមិនប្រាកដថាដោយសារសមត្ថភាពតែម្យ៉ាងនោះទេ ហើយការដែលធ្វើបែបនេះធ្វើឲ្យបុគ្គលិកមួយចំនួនយល់ថាខ្លួនឯងឡើងដល់កម្រិតកំពូលទៅហើយ។ ការឡើងដំណែងដែលមិនបាន បញ្ចេញស្នាដៃជាដុំកំភួនបែបនេះ វាមិនបានផ្ដល់ផលល្អអ្វីនោះទេ។
២) គ្មានការអភិវឌ្ឍន៍
នៅពេលដែលអង្គភាពទាំងមូល នៅទ្រឹងដដែល ឬ ធ្វើទៅតាមតែទម្លាប់ចាស់ៗនោះមានន័យថា អ្នកក៏មិនអាចជួបអ្វីដែលថ្មី និង មានប្រយោជន៍សម្រាប់ភាពជាអ្នកដឹកនាំរបស់ខ្លួនបានដែរ។
៣) មេដឹកនាំគ្មានចិត្តទូលាយ
ពេលខ្លះ នៅពេលដែលបុគ្គលិកមួយចំនួនត្រូវបានឡើងតំណែងជាមេដឹកនាំ អ្នកទាំងនោះភាគច្រើនតែងតែមានគំនិតមិនចង់ឲ្យអ្នកជំនាន់ក្រោយមកដឹកនាំខ្លួនទេ។ ប្រការនេះ គឺជារឿងមិនល្អនោះទេ។
៤) មិនមានការលើកទឹកចិត្តពីថ្នាក់លើ
នៅពេលដែលអ្នកមិនបានទទួលការយកចិត្តពីថ្នាក់លើ ធ្វើឲ្យបុគ្គលិកមិនមានការមោះមុតក្នុងការបំពេញការងារឡើយដែលនាំឲ្យមានគុណវិបត្តិដល់ក្រុមហ៊ុន និងបុគ្គលិកផ្ទាល់ផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ ziglarvault.com