អាជីវកម្ម Tech Startups ក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងមានសន្ទុះកើនឡើងខ្លាំង​



ឥណ្ឌូ​នេស៊ី​ជា​ប្រទេស​ដែល​មា​នសេដ្ឋកិច្ច​រី​ក​ចម្រើន ​ដែល​មាន​ឈាន​ចូល​ទៅ​ដល់​ការ​រី​ក​ដុះ​ដាល​នៃ​សេដ្ឋកិច្ច​បច្ចេក​វិទ្យា។ ទសវត្សរ៍កន្លងមកឥណ្ឌូ​នេស៊ីមាន​សេដ្ឋកិច្ចរីក​ចម្រើន​ជា​លំដាប់ជាមួយ​នឹង​អត្រា​ប្រចាំ​ឆ្នាំយ៉ាង​តិច ៥% ដែលអាច​ព្យាករណ៍​បានថានឹង​ក្លាយ​ជា​ប្រទេស​ដែល​មានសេដ្ឋកិច្ចធំបំផុត​លំដាប់​ទី​ ៤ ក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០៥០ ប្រសិន​បើ​កំណើន​នៅ​តែ​បន្ត​បែប​នេះ។​​​

ការ​រីក​ចម្រើន​នេះ​ក៏​ព្រោះ​មាន​ការ​រីកចម្រើន​នៃ​បច្ចេក​វិទ្យាបានឈាន​ដល់​ថ្នាក់​កណ្តាលហើយ។ ការ​រីក​ចម្រើន​ដល់​កម្រិត​កណ្តា​ល​ហើយ​នេះ គឺ​វាថ្មីនិង​កៀក​ទៅ​រក​និន្នា​ការ​ចុង​ក្រោយ​បំផុតនៃបច្ចេក​វិទ្យា​ ដូចជា​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីន​ធឺណេតក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ការសិក្សា​មួយ​ពី Hootsuite បាន​បង្ហាញថា​ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​មានមនុសុ្សប្រមាណ​ ៨៨លាន​នាក់បាន​​អន​ឡាញ​ ដែល​ក្នុង​នោះ​មាន​មនុសុ្ស​ ៧៩លាននាក់ ជាអ្នក​ប្រើប្រាស់​បណ្តាញសង្គម។ នៅក្នុង​របាយ​ការណ៍​មួយ​រៀប​ចំ​ដោយ McKinsey & Company បាន​ដាក់​ចំណង​ជើង​ថា "ឱកាស​នៃ​ការ​បើក​សោរ​បច្ចេក​វិទ្យា​របស់​ប្រទេស​ឥណ្ឌូ​នេស៊ី” វាបានបង្ហាញ​ថាឥណ្ឌូ​នេស៊ីមានឱកាសគ្រប់​គ្រាន់​ក្នុង​ការឱប​យក​បច្ចក​វិទ្យា​ឌីជី​ថល ដែល​អាច​ជួយ​ឲ្យ​មាន​កំណើននៃការ​រំពឹង​ទុកប្រមាណ​ ២៥០ ពាន់​លាន​ដុល្លារ ក្នុ​ង​កំណើន​សេដ្ឋ​កិច្ច​​ឆ្នាំ ២០២៥។

ខណៈ​ដែល​កំណើន​ស្ថិត​នៅ​ក្នុងសុខ​ភាពមួយ​ដ៏​ល្អ​ប្រសើរ​បែប​នេះ សេដ្ឋ​កិច្ច​បច្ចេក​វិទ្យា​ឌីជី​ថលរបស់​ឥ​ណ្ឌូ​នេស៊ី​នៅ​មិ​ន​ទាន់​ដល់​កម្រិត​សក្តានុពល​ពេញ​លេញ​នៅ​ឡើយ​ទេ។ មាន​ឧស្សា​ហកម្ម​ពិសេស​មួយក្នុង​សេដ្ឋ​កិច្ច​​ដែល​បាន​លេចខ្ពស់​ត្រដែតនោះគឺ ( Tech Startups) គឺ​ជា​ប្រភេទ​អាជីវកម្ម​ចាប់​ផ្តើម​ដំបូង​ហើយ​មាន​ជំនួយ​ដោយបច្ចេ​ក​វិទ្យា​ច្រើន ដោយមនុស្ស​រស់​ក្នុង​បច្ចេក​វិទ្យាតែ​ម្តង ហើយ​វាកំពុងទទួលបាន​ការ​ចាប់​អារម្មណ៍ច្រើន​ក្នុង​ក្រ​សែភ្នែក​ប្រជា​ជន​ឥណ្ឌូ​នេស៊ីសព្វ​ថ្ងៃ។ ខុស​ពីប្រទេស​សិង្ហ​បុរី សព្វ​ថ្ងៃចំពោះឥណ្ឌូ​នេស៊ី​ Startup កំពុង​តែ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ហើយ​ក៏​កំពុង​ទទួល​បាន​ជោគ​ជ័យ​ដូច​គ្នា​ចំពោះ​​ហេដ្ឋា​រចនា​សម័្ពន្ធ និង​បរិយា​កាស​សេដ្ឋ​កិច្ច​ដើម្បី​ក្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​ទៀត។

គេ​បាន​សំលឹងឃើញ​ថា​ startup នៅ​ក្នុង​ប្រទេស​ឥណ្ឌូន​នេស៊ី​បាន​រីក​ស្គុស​ស្គាយ បង្កើន​ទុន​អន្តរជាតិ និង​ទទួល​បាន​​ការ​ទទួល​ស្គាល់​នូវ​ធ្វី​ដែល​ពួក​គេ​បាន​ធ្វើ។  ឧទាហរណ៍​ដ៏​ល្អ​មួយ​ដើម្ប​បង្ហាញពីភាព​ជោគជ័យ​​នៃ tech startup ជាក់​ស្តែង​គឺ Go-Jek។ Go-Jek គឺ​ជា​ជំនួញ​មួយ​ក្នុងចំណោម startup ដែល​ទទួល​ជោគ​ជ័យ​ក្នុង​តំបន់​ដែល​បា​ន​រំពឹង​តម្លៃ ៤.៥ពាន់​លាន​​ដុល្លារ តែ​បច្ចុ​ប្បន្ន​គាត់​អាច​មា​នគ្រឹះ​ដើម​ទុន​រឹង​ម៉ាំ​ដែ​លមានតម្លៃប្រមាណ ៣៥លានដុល្លារពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាឡឺ​ម៉ង់់ Allianz។  Tokopedia គឺជា tech startup បន្ទាប់​មួយ​ផ្សេង​ទៀត​ដែល​ទទួល​បានភាព​ជោគ​ជ័យ​។

Tokopedia បង្កើត​ឡើ​ងដំបូងក្នុង​ឆ្នាំ ២០០៩ ដែល​នេះគឺជាទី​ផ្សារ​អន​ឡាញ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​អាចទិញ​និង​លក់​ទំនិញលើ platform របស់គេ។ កាល​ពីឆ្នាំ​មុន ក្រុម​ហ៊ុន​ Alibaba បាន​វិនិយោគ​លើ​ក្រុម​ហ៊ុន​នេះប្រមាណ ១.១ពាន់​លាន​ដុល្លារអា​មេរិច។​ ក្នុង​ឆ្នាំ ២០១៧ ការ​វិនិយោគ​ស្តាត​អាប់​ដែល​ប្រើ​បច្ចេក​វិទ្យា (tech startup) ​បាន​ឈាន​ដល់ ៣ពាន់​លាន​ដុល្លារ​ ច្រើនជាង​ពីរ​ដង​ធៀប​នឹង​ឆ្នាំ ២០១៦។ តួ​លេខ​អាច​នឹ​មានកា​រកើន​ឡើង​នៅ​ឆ្នាំ​នេះ​បើ​មើល​ទៅ​លើ​ការ​រីក​ដូច​ផ្សិត​នូវ​ចំនួន​ស្តាតអាប់ (tech startup) ក្នុង​ប្រទេស។ ជាង​នេះ​ទៅ​ទៀត ​tech startup របស់​ឥណ្ឌូ​នេស៊ី​ក៏​កំពុង​ទាក់​ទាញ​ចំណាប់អារម្មណ៍​ពីធនាគារអន្តរជាតិ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ធនាគារ Goldman Sachs។

ខាង​ធនាគារ​ក៏​បាន​បន្ថែម​ទៀត​ថា កន្លែង​បណ្តុះ​បច្ចេក​វិទ្យា​ធំ​បន្ទាប់សម្រាប់​ក្រុម​ហ៊ុន​​នឹង​បានទៅ​លើ​ប្រទេសឥណ្ឌូ​នេស៊ី​បើ​យោង​ទៅ​តាម​ចំនួន​ប្រជា​ជន​ដ៏​ច្រើន​ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ ​និង​សក្តានុ​ពល​ទីផ្សារ​ជាច្រើន​ទៀត​នោះ។ ទោះ​ជា​មាន​ការ​រី​ក​ចម្រើន​យ៉ាង​ខ្លាំង​បែប​នេះ​ក៏​ពិត​មែន ឥណ្ឌូ​នេស៊ី​នៅ​តែ​មិនទាន់​អាច​វ៉ារដាច់ ឬ​ប្រៀប​ជាមួយ​សឹង្ហបុរីបានទេក្នុង​ការ​ផ្តល់ការ​គាំទ្រ​សំខាន់​ៗ​ដល់ startups ដើម្បី បាន​រីក​លូត​លាស់។ ក្នុង​ខែ​កញ្ញាឆ្នាំ​មុន លោក​ប្រធានាធិប​តី​ ចូ​កូ​ វី​ដូដូ Joko Widodo ​បាន​សន្យា​និរាករណ៍ច្បាប់​មួយ​ចំនួន​របស់​ startup ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ការ​បង្កើត​ startup ជាលក្ខណៈ​ឯកជន។ ​វា​នៅមិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ចាការតា (Jakarta) ត្រូវ​មើល​គំរូប្រទេសសិង្ហ​បុរី​បើ​សិន​ជា​ចង់​ឲ្យ​ខ្លួន​មានសក្តានុពល​ខ្លាំង​ជាង​នេះ។ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេស៊ី​ចាំបាច់​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​ពីគោល​នយោបាយ​ដែល​អាច​ផ្តល់​ជីវិត​ថ្មីដល់​ tech startup ក្នុង​ប្រទេស​និង​ទទួល​បាន​កំនើនកាន់​តែ​ខ្ពស់៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ The ASEAN Post

X
5s