ហេតុអ្វី​សាសនាហិណ្ឌូ​មិន​បរិភោគ​សាច់​សត្វ​​ជា​អាហារ? តើ​នេះ​ជា​តំណម​ឬ​​យ៉ាង​ណា?​



តាម​ពិត​ទៅ​សម្រាប់​គម្ពីរ​របស់​សាសនាហិណ្ឌូ គេ​មិន​បាន​បែងចែក​​ថា​ បុគ្គល​ដែល​កាន់​សាសនា​នេះ​ត្រូវ​​តែ​តំណម​សាច់​សត្វ​​ជា​កំហិត​នោះ​ទេ​។ ប៉ុន្តែ​​សាសនា​នេះ​គ្រាន់​តែ​បង្ហាញ​អ្នក​ដើរ​តាម​របស់​ពួក​​គេ​ថា ហាម​សម្លាប់​សត្វ​គ្រប់​ប្រភេទ​គ្រប់​រូបភាព​ទាំង​អស់​បើ​ហ៊ាន​ល្មើស​ វា​គឺ​ជា​អំពើ​បាប​។

អ្នក​​កាន់​សាសនា ហិណ្ឌូ​​សឹង​តែ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​អ្នក​​ពិសា​តែ​បន្លែ​ មាន​ន័យ​ថា​សឹង​តែ​គ្រប់​ពេល​ពួក​គេ​​ហូប​ម្ហូប​បួស​ប៉ុណ្ណោះ​ពោល​គឺ​គ្មាន​សាច់។ ភាគ​ច្រើន​អ្នក​កាន់​សាសនា​ហិណ្ឌូ​នេះ​ផ្ទាល់​គឺ មិន​ពិសា​ស៊ុត ត្រី ឬ​សាច់​ទេ ដោយ​សារ​គម្ពីរ​បាន​ចារ​ថា​ ហាម​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ សត្វ ផ្សេង​ៗ ជាពិសេស​គឺ​ធម្មជាតិ​លើ​លោក​ទាំង​អស់​នេះ​​។

នៅ​ប្រទេស​ឥណ្ឌា​នេះ​ឯង​គឺ​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​អ្នក​ពិសា​ម្ហូប​បួស​​ច្រើន​ជាង​គេ​​បំផុត។ នេះ​ក៏​ដោយ​សារ​តែ​កត្តា​សាសនា​​ផង​ដែរ ដោយ​ក្នុង​ប្រទេស​នេះ​មាន​អ្នក​កាន់​​សាសនា​ហិណ្ឌូ​ ៨០ ភាគរយ​បាត់​ទៅ​ហើយទូទាំង​ប្រទេស​របស់​ពួក​គេ​៕ ​​​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណិ្ណកា

ប្រភព៖ censusindia.gov.in.com

X
5s