ហេតុ​អ្វី​ជីវិត​គេមានភាពរីករាយ​ជាង​ជីវិតរបស់អ្នក​? វា​អាច​មក​ពី​ហេតុផលទាំង ៥នេះ​



លើ​លោក​នេះ​គឺ​មាន​មនុស្ស​២ ប្រភេទ មាន​អ្នក​ជ្រើសរើស​​ចង់​សប្បាយ​ និង​​អ្នក​ជ្រើសរើស​ចង់​​​កើត​ទុក្ខ។​ ជា​ការ​ពិត​ណាស់​ ភាព​សប្បាយ​រីករាយ​មិន​មែន​មក​ពី កិត្តិយស  លុយ​កាក់​ ឬ​ស្នេហា​អី​នោះ​ទេ តែ​វា​កើត​ចេញ​ពី​ផ្ទៃ​ខាង​ក្នុង​របស់​អ្នក​នេះ​ឯង​។

អ្នក​ខ្លះ​​តែង​តែ​ងឿងឆ្ងល់​ដោយ​សារ​តែ​ឃើញ​គេ​​សប្បាយ​រីករាយ​គ្មាន​ទុក្ខ​ទាល់​តែ​សោះ តែ​ងាក​មក​ខ្លួន​ឯង​វិញ សឹង​តែ​ពិបាក​ចិត្ត​រាល់​ថ្ងៃ​ទៅ​ហើយ​។ ចំណុច​ខាង​ក្រោម​នេះ​ហើយ​ដែល​អ្នក​គួរ​អាន​​ហើយ​យក​មក​វិភាគ​៖

១) គេ​​មិន​ចង់​គំនុំ

មនុស្ស​ដែល​សប្បាយ​ចិត្ត​ តែង​តែ​ចេះបំភ្លេច និង​លើក​លែង​ទោស​ឲ្យ​មនុស្ស​គ្រប់​គ្នា​។ ហេតុ​អ្វី​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​ខុស​ មក​ដាក់​ទុក្ខ​លើ​អ្នក​ថែម​ទៀត​នោះ? កាល​ណា​អ្នក​លែង​គំនុំ​ចេញ​ពី​ខ្លួន​ឲ្យ​អស់​នោះ អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ល្អ​ កាន់តែ​រីករាយ​ជាមួយ​ជីវិត​បន្ត​។

២) គេ​​តែង​មាន​ក្ដី​ស្រមៃ​ធំ

មនុស្ស​ដែល​មាន​ក្ដី​ស្រមៃ​ធំ តែង​តែ​ទទួល​បាន​ជោគជ័យ​ជាង​អ្នក​ដែល​គ្មាន​ក្ដី​ស្រមៃ​។ ពេល​អ្នក​ហ៊ាន​ស្រមៃ​ធំ​ហើយ​នោះ អ្នក​នឹង​ហ៊ាន​សម្រេច​អ្វីៗ​គ្រប់​យ៉ាង ដោយ​មិន​បាច់​អង្គុយ​តែ​គិត​ចាក់​ស្មុគ​ដូច​គេ​ឯង​ទេ​។

៣) គេ​មិន​ទ្រ​អ្នក​ដទៃ

មនុស្ស​ដែល​សប្បាយ​ចិត្ត​គឺ​មិន​ដែល​ខ្វល់​ពី​គំនិត​អ្នកដទៃ មក​លើ​ខ្លួន​ទេ​។ ពួក​គេ​ដើរ​តាម​បេះ​ដូង​របស់​ខ្លួន ហើយ​មិន​ឲ្យ​អ្នកណាម្នាក់​មក​បាក់ទឹកចិត្ត​គេ​ឡើយ​។

៤) គេ​និយាយ​ការ​ពិត​

មនុស្ស​ពូកែ​កុហក​តែង​តែ​មាន​អារម្មណ៍​មួម៉ៅ​តប់ប្រមល់ ហើយ​មាន​គេ​មិន​ចូលចិត្ត​ច្រើន​ទៀត។ សេចក្ដី​ពិត​ទៀងត្រង់ នឹង​​​ធ្វើ​ឲ្យ​អ្នក​មិន​ខ្វាយ​ខ្វល់​ពី​អ្វី​ឡើយ ហើយ​គេ​ឯង​កាន់តែ​​ជឿជាក់​ទុក​ចិត្ត​អ្នក​ថែម​ទៀត​។

៥) គេ​បង្កើត​ការ​រស់​នៅ​ដោយ​ខ្លួន​ឯង​

មនុស្ស​ដែល​​សប្បាយ​ចិត្ត​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​ផ្លូវ​ដើរ​ក្នុង​ជីវិត។​ ពួក​គេ​មិន​ឲ្យ​អ្នកណាម្នាក់​មក​ប្រាប់​ថា​ តើ​គេ​ត្រូវ​​រស់​នៅ​បែប​ណា​ឡើយ​។ កាល​ដែល​ចេះ​គ្រប់គ្រង​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង​ គឺ​ធ្វើ​ឲ្យ​អារម្មណ៍​វិជ្ជមាន​ និង​ខ្លួន​មាន​តម្លៃ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ iangotts.com

X
5s