មូលហេតុអ្វីបានជាព្រះបាទជ័យវរ្ម័នទី៧ ជាស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេក្នុងលោក?
ព្រះរាជាមួយព្រះអង្គព្រះនាម ព្រះបាទជ័យវរ្ម័នទី៧គឺជាក្សត្រខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើស្នាដៃសំណង់ប្រាសាទក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើសឹកសង្រ្គាម។
ព្រះអង្គត្រូវបានគេរកឃើញថាជាស្ថាបនិកនៃប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកតាមរយៈការធ្វើកំណាយ និងសិលាចារិកមួយចំនួនក្នុងសម័យអង្គរ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Peter Sharrock ក្នុងកម្មវិធីទូរទស្សន៍ BBC កាលពីឆ្នាំ២០១៨ កន្លងទៅ។
នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ទូរទស្សន៍ចក្រភពអង់គ្លេសមួយនេះ លោកបណ្ឌិត Peter Sharrock អ្នកប្រវត្តិសិល្បះមកពីសាកលវិទ្យាល័យទីក្រុងឡុង បានពន្យល់ថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានកសាងនូវមន្ទីពេទ្យយ៉ាងច្រើនសម្បើមចំនួន១០២មន្ទីពេទ្យ ដែលក្នុងនោះមាន បុគ្គលិកមន្ទីពេទ្យ សម្ភារៈគាំទ្រ សម្ភារៈចម្អិន គ្រូពេទ្យព្យាបាលដោយលំហាត់ប្រាណ។
លោកបន្តថា តាមរយៈកំណាយបង្ហាញថាមន្ទីពេទ្យត្រូវបានសាងសង់នៅខាងក្រៅដោយស្ថិតនៅឆ្ងាយពីសម្លេងអ៊ូអររបស់ទីក្រុង ព្រមទាំងមានការថែទាំដោយអ្នកជំនាញ។ មន្ទីពេទ្យទាំងនោះទទួលការផ្គត់ផ្គង់ឱសថជារៀងរាល់៣ខែម្ដង ហើយបើតាមសិលាចារិកមួយក្នុងចំណោមសិលាចារិកច្រើនទៀតនៅអង្គរ បានបង្ហាញយ៉ាងច្បាស់ពីចំនួនផលិតផលឱសថផងដែរ។ លោកបានបន្តជាឧទាហរណ៍ថា ពួកគេបានប្រើប្រាស់មាស និងគ្រឿងប្រណិតប្រគល់ជូនមន្ទីពេទ្យនីមួយៗរៀងរាល់ត្រីមាស ហើយផលិតផលឱសថថ្លៃៗបំផុតគឺបានមកពីឃ្លាំងឱសថផ្ទាល់របស់ព្រះអង្គ ដូច្នេះចក្រភពនេះបានបង្ហាញពីមនុស្សធម៌ តាមរយៈសិលាចារិកដែលបានបង្ហាញពីពាក្យស្លោករបស់ព្រះអង្គថា "អាចរាល់គ្នាអាចចូលក្នុងមន្ទីពេទ្យបាន"៕
ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា