តើក្រុមហ៊ុនអ្នកមានបុគ្គលិកមិនសូវមាត់ករកគេទេ? វិធី ៣យ៉ាងនេះអាចគ្រប់គ្រងគេឲ្យល្អជាងមុន
ជាមួយនឹងអត្តចរិតផ្សេងៗគ្នាជាច្រើន , បុគ្គលិកទាំងអស់តែងតែបង្ហាញជំនាញពិសេសៗរៀងខ្លួន និងការយល់ឃើញផ្សេងៗគ្នា។ ប៉ុន្តែបុគ្គលិកគឺត្រូវការ ការគាំទ្រពីអ្នកជុំវិញខ្លួនច្រើនជាងគេបំផុត។ ហេតុនេះវាត្រឹមត្រូវណាស់ ដែលអ្នកទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា មិនថាទាំងខ្លាំងទាំងខ្សោយនោះទេ អ្នកត្រូវធ្វើយ៉ាងណាឲ្យទាំងអស់គ្នាមានអារម្មណ៍មានសុវត្តិភាពពេលធ្វើការជាមួយគ្នា។
ដែលនេះវាដូចជាបុគ្គលិកមួយចំនួនដែលអៀនច្រើន ហើយមិនសូវមាត់ករកអ្នកឯទៀត។ ដូច្នេះដើម្បីឲ្យពួកគេមានអារម្មណ៍ល្អក្នុងការធ្វើការជាមួយគ្នា តើអ្នកគួរមានវិធីអ្វីខ្លះ?
១) កុំយកការស្ងាត់ស្ងៀមរបស់ពួកគេមកគិតផ្ដេសផ្ដាស
បុគ្គលិកដែលអៀនច្រើន ពួកគេតែងតែធ្វើការម្នាក់ឯងក្នុងការិយាល័យ មិនចង់និយាយអ្វីច្រើនជាមួយអ្នកឯទៀត។ តែវាគឺជាផ្នែកមួយនៃអត្តចរិតរបស់ពួកគេប៉ុណ្ណោះ ហេតុនេះកុំទៅគិតអាក្រក់ ឬមានផ្លូវអវិជ្ជមានលើពួកគេអី។ គ្រាន់តែពួកគេមិននិយាយច្រើន មិនមែនបានន័យថាពួកគេមិនសប្បាយចិត្តឬ ស្អប់នរណានោះទេ។ ពេលខ្លះវាមានន័យថា ពួកគេកំពុងតែគិតអ្វីមួយ ហើយផ្ដោតក្នុងការធ្វើវាក៏ថាបាន។ ដូចនេះក្នុងនាមជាថ្នាក់ដឹកនាំ អ្នកគួររៀនយល់ពីការស្ងាត់ស្ងៀមរបស់បុគ្គលិកឲ្យបានត្រឹមត្រូវ ជៀសវាងការគិតអវិជ្ជមាននាំតែមានរឿង។
២) បើកសិទ្ធិឲ្យពួកគេ តែក៏បង្ហាញការគាំទ្រផងដែរ
បើសិនអ្នក ចង់គ្រប់គ្រងបុគ្គលិកប្រភេទនេះឲ្យបានល្អ។ អ្នកត្រូវតែផ្ដល់គម្លាតនិងសិទ្ធិឲ្យគេធ្វើតែម្នាក់ឯងសិន។ តែក៏មិនត្រូវបោះចោលការគាំទ្រអ្នកបានដែរ។
៣) សួរយោបល់ពួកគេនៅថ្ងៃបន្ទាប់
កុំរង់ចាំគេមកប្រាប់អ្នក តែអ្នកទេដែលត្រូវយោគយល់ពីបុគ្គលិកដែលមានចរិតស្ងាត់ស្ងៀមបែបនេះ។ អ្នកគួរឆ្លៀតពេលសួរពួកគេថា តើស្អែកមានគម្រោងការលើអ្វីខ្លះ ដើម្បីក្រុមហ៊ុន? ហើយតើអាចមានអ្នកណាជួយបានដែរឬអត់? នេះគឺជាការគ្រប់គ្រងបុគ្គលិកស្ងប់ស្ងាត់ ដ៏ល្អបំផុត ដែលអ្នកគ្រប់គ្រងគួរតែដើរតាម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ officevibe