តើ​អ្នក​ដឹង​ទេ? តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​ល្អ​ដាច់​គេ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បែប​Backpacker​



តំបន់​អាស៊ីអាគ្នេយ៍​ ត្រូវ​បាន​ក្លាយ​ជា​ ​តំបន់​ដ៏​មាន​ប្រជាប្រិយភាព​លើស​គេ សម្រាប់​អ្នក​ដំណើរ​បែប​ចាយ​វាយ​តិចតួច ឬ​គេ​ហៅ​ថា Backpacker ។ ពួក​គេ​មិន​ចាំ​បាច់​ចាយ​វាយ​ អី​ច្រើន​ពេក​នោះ​ទេ​ក្នុង​ដំណើរ​កម្សាន្ត​ ពោល​គឺ​​ចាយ​តិចតួច ប៉ុន្តែ​ទទួល​បាន​មក​វិញ​​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។

តើ​អ្នក​ដឹង​ទេថា លើស​ពី​ការ​ចាយ​វាយ​តិចតួច​នេះ តើ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​​អ្វី​ប្លែក​ទៀត​ ទើប​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បែប Backpacker ទៅ​ទស្សនា មិន​ចេះ​ដាច់​?

១) អាហារ​ឆ្ងាញ់​ៗ

ជា​ការ​ពិត​ណាស់ អាហារ​ប្រចាំ​​ទ្វីប​អាស៊ី​នេះ​​គឺ​ជាប់​​​លេខ​ ១ ទៅ​ហើយ​សម្រាប់​ អ្នក​​រស់​នៅ​លោក​ខាង​កើត​​។ បើអ្នក​មិន​ជឿ​ អ្នក​ក៏​អាច​សាក​ល្បង​ បាន​ជាមួយ​នឹង​ អាហារ​តាម​ផ្លូវ​នា​ទីក្រុង​បាងកក​, អាហារ​ប្រភេទ​ការី​បែប​ម៉ាឡេស៊ី និង អាហារ​ឆ្ងាញ់​ៗ ប្លែក​ៗ ច្រើន​មុខ​ទៀត​ទៅ​តាម​តំបន់​ខុស​ៗ​គ្នា ដែល​គេ​និយម​។

២) ចំណាយ​តិច​បំផុត

សម្រាប់ អ្នក​Backpacker ពួក​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​កាន់​តែ​តិច​គឺ​កាន់​តែ​ល្អ​។ មាន​ទីកន្លែង​ទាក់ទាញ​​​ច្រើន​នៅ​ទ្វីប​អាស៊ី​នេះ​ ដែល​ជួយ​បំបាត់​ភាព​តប់ប្រមល់​របស់​អ្នក​បាន​ ក្នុង​នោះ​មាន​​ប្រទេស​វៀតណាម​ និង​ឡាវ ​ដែល​អ្នក​​ត្រូវ​ការ​ចំណាយ​តែ ១៥ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​​បូក​រួម​ទាំង​អាហារ​និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​។ សម្រាប់​អ្នក​Backpacker កាល​ណា​​អ្វីៗ មាន​តម្លៃ​កាន់​តែ​ថោក​​ វា​នឹង​ជំរុញ​ឲ្យ​ពួក​គេ​កាន់​​​នៅ​ទី​នោះ​​បាន​យូរ​។

៣) មធ្យោបាយ​ធ្វើ​ដំណើរ​ធូរ​ថ្លៃ​

ការ​ធ្វើ​ដំណើរ​នៅ​ តំបន់​អឺរ៉ុប និង​អូស្ត្រាលី គឺ​មាន​ការ​​ចំណាយ​ខ្ពស់​ណាស់​។ តែ​បើ​ធៀប​នឹង​តំបន់​អាស៊ី​អាគ្នេយ៍ នេះ​គឺ​​ងាយ​ស្រួល​ធ្វើ​ដំណើរ​ណាស់ ជាពិសេស​គឺ​តម្លៃ​សមរម្យ​ទទួល​យក​បាន​។ មិន​ថា​ ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ រថយន្ត តាក់ស៊ី, រថភ្លើង, ឡានក្រុង ឬ​ក៏​យន្តហោះ​នោះ​ទេ​។

៤) ឆ្នេរ​សមុទ្រ​ស្រស់ ស្អាត​

ឆ្នេរ​ជា​ច្រើន​ក្នុង​ចំណោម​ឆ្នេរ​ស្រស់​ស្អាត​លើ​លោក​ គឺ​មាន​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​នេះ​ឯង​។ អ្នក​អាច​កម្សាន្ត​សប្បាយ​​ជាមួយ​​ធម្មជាតិ​ ស្ងប់ស្ងាត់​ក៏​បាន​ , ឬ​ក៏​ចង់​កម្សាន្ត​សប្បាយ​​បែប​អ៊ូអរ ឬ​មាន​ ឧបករណ៍​កម្សាន្ត​ផ្សេងៗ​ទៀត​ក៏​​បាន​។

៥) ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​គួរ​ឲ្យ​ចាប់អារម្មណ៍

លោក​អ្នក​អាច​នឹង​នឹក​ស្មាន​មិន​ដល់​ពី​កាលប្រវត្តិ​ដ៏​យូរ​លង់​ណាស់​មក​ហើយក្នុងតំបន់មួយនេះ​។ ដែល​ក្នុង​នោះ​ ​បុព្វបុរស​សម័យ​ដើម​បាន​ចារ​ទុក ឲ្យ​កូនចៅ រៀន​សូត្រ​បន្ត ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​ស្រាប់​។ ​យើង​មើល​ឃើញ​ថា ជនបរទេស​តែង​ធ្វើ​ដំណើរ​មក​ទស្សនា គ្មាន​ស្រាកស្រាន្ត ពី​ប្រវត្តិ​ប្រាង្គ ប្រាសាទ​សិលា​របស់​ខ្មែរ នៅ​ខេត្ត​សៀមរាប​ រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ពី​វែបសាយ​ Trip advisor ថា​ជា​តំបន់​ដែល​មាន​ភ្ញៀវ​ចាប់អារម្មណ៍​ជាង​គេ​លើ​លោក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ bootsnall

X
5s