វិធីទាំង ៥យ៉ាងដើម្បីបញ្ឈប់ភាពខ្ជិលច្រអូសរបស់អ្នក
ជាការពិតណាស់បើនិយាយអំពីប្រធានបទខ្ជិលមានមនុស្សជាច្រើនដែលតែងតែជួបប្រទះ មិនថាម្នាក់នោះជានរណានោះទេ។ អ្នកមិនទាន់ដឹងទេថាភាពខ្ចិលច្រអូសរបស់អ្នកធ្វើឲ្យអ្នកជាមនុស្សមានលេសច្រើន ហើយគឺជាបីសាចពន្យាភាពជោគជ័យរបស់អ្នកថែមទៀតផង។ ហេតុនេះហើយអត្ថបទខាងក្រោមនេះនិងបង្ហាញអំពីវិធីទាំង៥យ៉ាងដើម្បីបញ្ឈប់ភាពខ្ជិល៖
១)ស្វែងរកឃើញមូលហេតុដើមដែលធ្វើឲ្យអ្នកខ្ជិល៖ ប្រសិនបើអ្នកដឹងថាខ្លួនឯងហាក់បីមានភាពខ្ជិលចូរអ្នករកឲ្យឃើញ នៅមូលហេតុអ្វីបានជាធ្វើឲ្យអ្នកខ្ជិល។ ស្វែងរកមូលហេតុនៃភាពខ្ជិលរបស់អ្នកអាចជួយអ្នកធ្វើការផ្លាស់ប្តូរទៅតាមអ្វីដែលអ្នកត្រូវការដើម្បីក្លាយជាមនុស្សដែលមានប្រសិទ្ធភាពនិងមានថាមពលក្នុងការធ្វើការងារផ្សែងៗ។ ម្យ៉ាងទៀតជំនួសឱ្យការគិតអំពីមូលហេតុដែលអ្នកមិនចង់ធ្វើកិច្ចការ ចូរអ្នកគិតអំពីអត្ថប្រយោជន៍របស់កិច្ចការងារទាំងនោះ ហើយអ្នកនិងរកឃើញទស្សនៈវិស័យរបស់អ្នកផ្ទាល់អំពីភារកិច្ចទាំងនេះនឹងកាន់តែមានភាពវិជ្ជមានប្រសើរផងដែរ។
២) រកការងារដែលត្រូវនិងចំណង់ចំណូលចិត្តរបស់អ្នក៖ ពិតណាស់នៅពេលដែលអ្នកបានចាប់ផ្តើមធ្វើអ្វីមួយនោះអ្នកក៏បានគិតផងដែរអំពីហេតុផលមួយដែលវាបណ្តាលឲ្យអ្នកធ្វើវា ពេលដូចជាដោយសារតែវាជាអ្វីដែលអ្នកចូលចិត្ត។ ប៉ុន្តែជួនកាលនៅពេលខ្លះសូម្បីតែភារកិច្ចដែលយើងស្រលាញ់បំផុតក៏អាចក្លាយទៅជាភាពរអាក់រអួលនិងសាមញ្ញផងដែរដោយសារតែភាពខ្ជិល។ ហេតុនេះហើយនៅពេលដែលរឿងនេះកើតឡើងសូមរំលឹកខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្តើមធ្វើវានៅកន្លែងដំបូង និងរំលឹកខ្លួនអ្នកអំពីចំណុចល្អៗនៃការងារនោះអ្នកនិងមានការគិតសារឡើងវិញ។
៣)រៀនគ្រប់គ្រងពេលវេលារបស់អ្នក៖ មនុស្សធ្វើការប្រកបដោយប្រសិទ្ធភាពនៅពេលដែលពួកគេមានពេលវេលាសម្រាកគ្រប់គ្រាន់ បន្ទាប់ពីការបំពេញការងារយ៉ាងច្រើន។ ម្យ៉ាងវិញទៀតកុំធ្វើការងាររហូតមិនមានពេលវេលាសម្រាកទាល់សោះ ព្រោះថ្ងៃណាមួយវានិងបណ្តាលឲ្យអ្នកមានអារម្មណ៍ថាហត់នឿយនិងគ្មានអារម្មណ៍ហើយខ្ជិលក្នុងការធ្វើការងារទៀត។ ហេតុនេះហើយត្រូវចេះរៀបចំពេលវេលាឲ្យបានច្បាស់លាស់ដើម្បីជាការដាស់តឿនរំលឹកដល់ខ្លួនអ្នកកុំឪ្យបណ្តែតបណ្តោយពេលវេលាកន្លងទៅដោយឥតប្រយោជន៍។
៤)ស្វែងរកមើលវិធីដែលធ្វើឲ្យអ្នកអាចធ្វើកិច្ចការបានកាន់តែមានប្រសិទ្ធភាព៖ នៅពេលអាចធ្វើការងារឆ្លាតវៃជំនួសឱ្យការលំបាក។បន្ទាប់ពីអ្នកបានដឹងអំពីមូលហេតុនៃការខិតខំប្រឹងប្រែងធ្វើការមិនដំណើរការ។ ប្រសិនបើអ្នកអាចរកឃើញវិធីល្អប្រសើរជាងមុនដើម្បីធ្វើកិច្ចការអ្នកនឹងឲ្យកាន់តែសប្បាយចិត្ត ព្រោះថាអ្នកមិនគ្រាន់តែអនុវត្តភារកិច្ចរបស់អ្នកដោយប្រើតិចនិកប៉ុណ្ណោះទេប៉ុន្តែលើសពីនេះទៅទៀតអ្នកអាចប្រើគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់អ្នក(នៅត្រង់ចំណុចនេះអ្នកអាចប្រើវិធីផ្ទាល់ខ្លួនរបស់អ្នកខុសៗគ្នា)បន្ថែមទៀតដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីកម្ចាត់នៅភាពខ្ជិល។
៥)ការសុំជំនួយឬការគាំទ្រ៖ ពេលខ្លះអ្នកប្រហែលជាមើលរំលងនៅការសុំជំនួយពីអ្នកដទៃ។ វាមិនមានអ្វីខុសឆ្គងនោះទេព្រោះថាយើងគ្រាន់តែត្រូវការការស្នើសុំជំនួយពីអ្នករួមការងារដែលមានការជំរុញចិត្ត, មិត្តភក្តិឬសមាជិកគ្រួសាររបស់អ្នកផ្ទាល់ដើម្បីជាការផ្តល់នៅយោបល់ផ្សែងៗ ព្រោះថាវាក៏ជាវិធីមួយដែលមានប្រយោជន៍ក្នុងការនាំអ្នកផ្លាស់ប្តូរពីព្រោះពួកគេនឹងជំរុញឱ្យអ្នកឲ្យធ្វើកិច្ចការ៕
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង