​អាជីវកម្ម​តិច​តួចបំផុត​​ជោគជ័យ ខណៈអាជីវកម្មភាគច្រើន​បរាជ័យ កើត​ឡើង​ក្រោមហេតុ​ផល​ទាំង ៥ នេះ​​



អាថ៌កំបាំង​ដែល​សហគ្រិន​នីមួយៗ​តែង​តែ​ឆ្ងល់​នោះ​គឺ ហេតុអ្វី​អាជីវកម្ម​ពួក​គេ​បរាជ័យ​លឿន​ម៉្លេះ​​? មាន​សហគ្រិន​​មិន​ច្រើន​ទេ​ដែល​រកស៊ី​​បាន​ជោគជ័យ​ដូច​បំណង​នោះ ​ ខណៈ​​ដែល​សហគ្រិន​​ជា​ច្រើន​បាន​បរាជ័យ​​សឹង​តែ​គ្រប់​ពេល​​ទៅ​ហើយ​។

តើ​ការ​បរាជ័យ​នោះ​បណ្ដាល​​មក​ពី​អ្វី​ដែរ​? ស្រាយ​ចម្ងល់​លើ​បញ្ហ​ានេះ អាច​ការ​រៀបរាប់ខាង​ក្រោម​៖

១) គ្មាន​ផែន​ការ​អាជីវកម្ម​​

អាជីវកម្ម បរាជ័យ​ដោយ​​សារ​អ្នក​​គ្មាន​ផែនការ​អាជីវកម្ម​ទាំង​រយៈខ្លី​និង​វែង​។ តាម​ពិត​ទៅ​អ្នក​ត្រូវ​មាន​ផែនការ​សម្រាប់​ត្រៀម​​ ៣​ខែ​ទៀត ឬ​ក៏​ ១​ឆ្នាំ​ទៀត​ដែរ​ក្នុង​​ការ​​រកស៊ី​។ រួម​ទាំង​មាន​​ គោលដៅ និង​លទ្ធផល​រំពឹង​ទុក​​ទៀត​រឹត​តែ​ល្អ​។ បើ​អ្នក​​បរាជ័យ​ក្នុង​ការ​​រៀបចំ​ផែនការ​ហើយ​ អ្នក​ដូច​ជា​​កំពុង​បំផ្លាញ​អាជីវកម្ម​នេះ​ហើយ​។ ផែនការអាជីវកម្មប្រៀបដូចជាផែនទីបង្ហាញផ្លូវអាជីវកម្មរបស់អ្នកអ៊ីចឹង ដូចនេះអ្នកត្រូវរៀបចំផែនការអាជីវកម្មរបស់អ្នកឲ្យបានល្អ។

២) កំហុស​នៃ​ភាព​ជា​អ្នក​ដឹកនាំ​

អាជីវកម្ម​បរាជ័យ​ដោយ​សារ​ភាព​ជា​អ្នក​ដឹកនាំ​ខ្សោយ​ពេក​។ ភាព​ជា​អ្នក​ដឹកនាំ​គឺ​ត្រូវ​តែ​រៀន​សម្រេច​ចិត្ត​ឲ្យ​ត្រឹម​ត្រូវ​គ្រប់​​ពេល​។ កាល​ណា​អ្នក​សម្រេច​ចិត្ត​ទៅ​ខុស​ហើយ​នោះ អ្នក​ដូច​ជា​​កំពុង​អូស​មុខរបរឬអាជីវកម្ម​របស់​អ្នក​ទម្លាក់​​ទឹក​អីចឹង​។ បើមេទ័ពមិនខ្លាំង នោះអ្នកនឹងអាចបរាជ័យក្នុងសមរភូមមិនខាន។​

៣) មិន​ចាប់អារម្មណ៍​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន

រាល់​អាជីវកម្ម​ទាំង​អស់​ ត្រូវ​​ចាត់​ទុក​ អតិថិជន ស្ថិត​នៅ​ លេខ​ ១​ជា​និច្ច​។​ អាជីវកម្ម​ដែល​​បរាជ័យ​ គឺ​មក​ពី​ពួក​គេ​ មិន​ខ្វល់ និង​មិន​ចាត់​ទុក​ភ្ញៀវឬអតិថិជន​ជា​​ស្ដេច​។ អតិថិជនគឺជាអ្នកធ្វើឲ្យអាជីវកម្មរបស់អ្នកអាចបន្តដំណើរទៅមុខទៀត ប៉ុន្តែប្រសិនបើគ្មានអតិថិជនទេ ច្បាស់ណាស់ថាអ្នកមិនអាចបន្តដំណើរអាជីវកម្មទៅមុខទៀតនោះទេ។ ដូចនេះត្រូវបម្រើអតិថិជនរបស់អ្នកឲ្យល្អ ឲ្យដូចស្ដេច។

៤) ខ្វះខាត​ដើម​ទុន

ការ​ខ្វះខាត​ដើម​ទុន​ គឺ​​ជា​សញ្ញា​មួយ​គ្រោះថ្នាក់​ដែរ​។ វា​បង្ហាញ​ថា​អ្នក​កំពុង​ខ្វះ​ថវិកា​ក្នុង​ការ​​ចំណាយ​លើ​បំណុល និង​ចំណាយ​ចាយ​វាយ​នានា​ទៀត​។ វា​ក៏​អាច​នាំ​ឲ្យ​មាន​ការ​បរាជ័យ​អាជីវកម្ម​លឿន​ផង​ដែរ​។

៥) ទីតាំង​មិន​អំណោយផល​

ទីតាំង​មិន​ល្អ​គឺ​ជា​គុណវិបត្តិ​ដែល​នាំ​ឲ្យ​អ្នក​រក​ប្រាក់​ចំណូល​បាន​តិច​តួច​។ ដោយ​​សារ​ទីតាំង​ឆ្ងាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ វា​នឹង​ធ្វើ​ឲ្យ​អតិថិជន​អ្នក​ ចាប់​ផ្ដើម​ខ្ជិល​ច្រអូស​ ក្នុង​ការ​មក​សាកល្បង​ ផលិតផល​របស់​ខ្លួន​ជា​ មិន​ខាន​ ។ ដូចនេះការជ្រើសរើសទីតាំងគឺជាចំណុចស្លាប់រស់របស់អាជីវកម្មរបស់អ្នកផងដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ successharbor.com

X
5s