ហ្វីលីពីនត្រៀម​ចាត់វិធានការយ៉ាងតឹងរឹង​ចំពោះសាច់ជ្រូក​​ពីវៀតណាម​និង​ប្រទេស​ដទៃ​



ជម្ងឺផ្ដាសាយជ្រូកកំពុងរីករាលដាលទៅប្រទេសមួយចំនួនដូចជា ប្រទេសចិន ជប៉ុន វៀតណាម និង ប្រទេសដទៃទៀតនៅក្នុងអាស៊ី។ ដោយសារតែមានការរីករាលដាលកាន់តែច្រើនពីប្រទេសមួយទៅប្រទេសមួយ ប្រទេសភ្វីលីនកំពុងចាត់វិធានការទប់ស្កាត់ការនាំចូលផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងសាច់ជ្រូក និង សាច់ជ្រូកទាំងអស់ពីប្រទេសវៀតណាម និងប្រទេសដទៃទៀតយ៉ាងតឹងរឹង ​។​

ការ​ចាត់វិធានការបែបនេះដោយសារមន្រ្ដីពិសោធន៍ទៅលើចំនីអាហារ បានរកឃើញនូវសាច់ជ្រូកដែលមានផ្ទុកជម្ងឺផ្ដាសាយជ្រូកដែល​ត្រូវ​បាន​នាំ​ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសភ្វីលីពីន។ ជាមួយគ្នានេះដែរ គ្រប់បណ្ដារប្រទេសទាំងអស់ដែលនាំសាច់ជ្រូកចូលភ្វីលីពីន ត្រូវតែត្រួតពិនិត្យឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ។

ការទប់ស្កាត់នេះបានកើតឡើងនូវពេលដែលរដ្ឋមន្រ្ដីរបស់ប្រទេសតៃវ៉ាន់ បាន​ធ្វើដំណើរត្រលប់ពីប្រទេសវៀតណាមវិញ ហើយបានរកឃើញមេរោគផ្ដាសាយជ្រូកនៅក្នុងសាច់ជ្រូកដែលមានលក់នៅទីផ្សារវៀតណាម។ដូច្នេះហើយបានជាប្រទេសភ្វីលីពីនសម្រេចចិត្តក្នុងការទប់ស្ដាត់ ឬ បំបាត់ចោលនូវការនាំចូលសាច់ជ្រូកពីប្រទេសវៀតណាម និង ប្រទេសដទៃទៀត។ គួរបញ្ជាក់ផងដែរថា មន្រ្ដីនៃប្រទេសតៃវ៉ាន់បានធ្វើការពិសោធន៍សាច់ជ្រូកជាច្រើនប្រទេសតាំងពីឆ្នាំមុន គឺនៅពេលដែលជម្ងឺផ្ដាសាយជ្រូកត្រូវបានរកឃើញ។

បើគិតជាចំនួនផលិតផលសាច់ជ្រូកដែលមានមកពិសោធន៍គឺមានចំនួន ១១៥៨ sample  ក្នុងនោះផងដែរផលិតផលចំនួន ៩២៨ ត្រូវបានរកឃើញដោយមិនមានផ្ទុកមេរោគផ្ដាសាយជ្រូកក្នុងនោះទេ ។ ប៉ុន្ដែ​បានរកឃើញមេរោគផ្ដាសាជ្រូកក្នុងការពិសោធន៍ចំនួន ២០ sampleផ្សេងទៀត ដែលសាច់ជ្រូកទាំងនោះគឺមកពីប្រទេសចិន។ ចំណែកប្រទេសវៀតណាមវិញគឺត្រូវបានគេរកឃើញថាសាច់ជ្រូករបស់ប្រទេសមួយនេះ មានផ្ទុកមេរោគផ្ដាសាយជ្រូកកាលពីប៉ុន្មានថ្ងៃមុននេះ។ រដ្ឋមន្រ្ដីរបស់ប្រទេសភ្វីលីពីនបានថ្លែងថា ពួកយើងមិននាំចូលសាច់ជ្រូកពីប្រទេសវៀតណាមច្រើនដូចកាលពីមុនទៀតទេ ។ប៉ុន្ដែយើងនូវមានការព្រួយបារម្ភពី ភ្ញៀវទេសចរអាចយកជម្ងឺនេះចូលមកប្រទេសភ្វីលីពីនបាន៕

ដោយ ច័ន្ទលាភ ប្រភព Philstar    

X
5s