បើអ្នកចង់បង្កើតឡូហ្គោដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុននោះ គួរសួរខ្លួនឯង៧សំនួរនេះសិន
ឡូហ្គោដែលល្អបំផុតគឺជាស្លាកសញ្ញាដែលលេចធ្លោក្នុងពេលមួយប៉ប្រិចភ្នែក ហើយគួរតែធ្វើឲ្យមានចំណាប់អារម្មណ៍ក្នុងរយៈពេលយូរ។ តែឡូហ្គោល្អមួយ គឺពិបាកក្នុងការរចនាណាស់ព្រោះ យើងមិនអាចប្រាប់ពីអត្ថន័យរបស់វា ឬក៏រឿងរ៉ាវក្នុងស្លាកសញ្ញានោះអស់ទេដោយសារតែស្លាកសញ្ញាមិនមានទំហំធំគ្រប់គ្រាន់ដើម្បីរៀបរាប់នោះទេ។ ខាងក្រោមនេះគឺជាសំនួរសំខាន់ៗទាំង១០ដែលអ្នកគួរតែសាកសួរមុនពេលធ្វើការរចនាឡូហ្គោរបស់ក្រុមហ៊ុនអ្នក៖
១) តើឡូហ្គោមានប៉ុន្មានប្រភេទ? ស្លាកសញ្ញាមាន៤បែបគឺ៖ បែបជាពាក្យ៖ eBay, IBM, Google, CNN, Kleenex and Saks Fifth Avenue បែបផ្គុំអក្សរចូលគ្នា៖ Honda, Uber, Unilever, Beats and McDonald’s បែបដាក់ជារូបភាព៖ Starbucks, Twitter and Playboy បែបជាទម្រង់រាង៖ Nike
២) តើឡូហ្គោប្រភេទណាដែលសាកសមនឹងក្រុមហ៊ុនអ្នកជាងគេ? ចម្លើយគឺផ្អែកទៅលើឈ្មោះក្រុមហ៊ុន និង អ្វីដែលក្រុមហ៊ុនអ្នកធ្វើ។ ប្រសិនបើឈ្មោះក្រុមហ៊ុនរបស់អ្នកខ្លី អ្នកអាចប្រើឡូហ្គោបែបជាពាក្យ ព្រោះថាវាសាកសមជាងគេ។
៣) តើអ្វីទៅជាចំណុចសំខាន់ដែលទាក់ទងរវាងក្រុមហ៊ុននិងសញ្ញារបស់អ្នក? តាំងពីពណ៌ និង ទ្រង់ទ្រាយស្លាកសញ្ញារបស់អ្នកគួរដែលបញ្ជាក់បានថានៅពេលដែលគេមើលឃើញស្លាកសញ្ញាហើយ គេអាចដឹងបានថាក្រុមហ៊ុនអ្នកធ្វើពីអ្វី។
៤) តើពណ៌ណាមួយដែលសក្ដិសមបំផុត? ការជ្រើសរើសពណ៌គឺពិតជាសំខាន់ណាស់ ហើយអ្នកក៏គួរតែជ្រើសពណ៌ណាដែលខុសពីក្រុមហ៊ុនប្រកួតប្រជែងរបស់អ្នកដែរទើបជាការល្អ។
៥) តើទម្រង់អក្សរបែបណាដែលអ្នកគួរជ្រើសរើស? ទម្រង់អក្សរក៏មានភាពសំខាន់មិនចាញ់ការជ្រើសរើសពណ៌ប៉ុន្មានទេ ហើយទម្រង់អក្សរក៏ផ្ដោតទៅតាមអាជីវកម្មរបស់អ្នកដែរ។
៦) តើអ្នកគួរបង្ហាញឡូហ្គោរបស់អ្នកនៅកន្លែងណា? អ្នកគួរតែផ្សព្វផ្សាយវានៅតាមប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook, Instagram, Twitter, និងPinterest ជាដើម ឬក៏អាចនៅលើអាវ និងនៅលើផលិតផលរបស់អ្នកជាដើម។
៧) តើគួរតែគិតពីប្រជាប្រិយភាពនៃឡូហ្គោរបស់ក្រុមហ៊ុនអ្នកក្នុងរយៈពេល១០ឆ្នាំទៀតដែរឬទេ? ពិតណាស់អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ព្រោះថាក្រុមហ៊ុននិមួយៗមិនងាយផ្លាស់ប្ដូរស្លាកសញ្ញា របស់ក្រុមហ៊ុនខ្លួននោះទេ។ វាជាអារម្មណ៍ដែលធ្វើឲ្យអតិថិជនដិតដាមជាមួយផលិតផលរបស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com