គ្រឿងទាំង ៥នេះដែលអ្នកមិនគួរប្រើប្រាស់លើផ្ទៃមុខទាល់តែសោះ
រៀងរាល់ថ្ងៃនេះតើមានផលិតផលថែរក្សាសម្រស់ប៉ុន្មានទៅដែលអ្នកបានយកវាមកលាបលើមុខនោះ? អ្នកប្រហែលជាលាបលើមុខមិនក្រោម ៥ផលិតផលនោះឡើយក្នុង១ថ្ងៃ។ តែតាមពិតទៅ មុននឹងចាប់ផ្ដើមលាបអ្វីមួយ អ្នកត្រូវតែដឹងជាមុនសិនថាតើស្បែកមុខរបស់អ្នកគួរតែត្រូវលាបនឹងអ្វី និងអ្វីខ្លះដែលមិនគួរយកវាមកលាប។ ជាំ មុន និងអាចម៍រុយវាកើតមានឡើង គឺដោយសារតែផលិតផលដែលអ្នកបានប្រើខុស។ ដូចនេះសូមមកមើលជាមុនសិនថាតើ មានគ្រឿងអ្វីខ្លះទៅដែលមិនគួរយកមកលាបលើផ្ទៃមុខនោះ?
១) សាប៊ូដុំធម្មតា៖ មនុស្សមួយចំនួនតែងគិតថាឲ្យតែសាប៊ូ គឺសុទ្ធតែអាចយកមកដុសផ្ទៃមុខបានទាំងអស់។ ប៉ុន្តែសម្រាប់សាប៊ូដុំដុសខ្លួន អ្នកមិនអាចយកមកដុសផ្ទៃមុខបានជាដាច់ខាត។ ដោយសារវាសម្បូរទៅដោយបាសដែលមានជាតិកាត់ខ្លាំង ម្យ៉ាងទៀតគួបផ្សំ នឹង ស្បែកមុខស្ដើងទៀត អ្នកនឹងងាយឡើងក្រហម រោល លឿនតែម្ដង។
២) ទឹកអប់បុរស៖ ពេលខ្លះអ្នកយកទឹកអប់មកបាញ់ខ្លួនទេ តែវាបានជ្រុលប៉ះនឹងស្បែកមុខរបស់អ្នក។ បើអ្នកមិនចាប់អារម្មណ៍ទេនោះ ពីមួយថ្ងៃទៅមួយថ្ងៃ វានឹងចូលទៅបំបែកស្បែកមុខរបស់អ្នកឲ្យស្ងួត និងឆាប់របកតែម្ដង។
៣) ស្រ្កាប់លាងមុខ៖ វាគ្មានរឿងអីដែលអ្នកត្រូវយកស្រ្កាប់មកដុសមុខរបស់អ្នកឡើយ។ ភាគច្រើនអ្នកដែលយកស្រ្កាប់មកដុសមុខគឺសុទ្ធតែជាអ្នកដែលកើតមុន តែបើធ្វើបែបនេះគឺមានតែខូចស្បែកមុខ មិនមែនឆាប់អស់មុនឡើយ។
៤) ការចាក់ម្ជុល៖ សម័យនេះគឺគេនិយមចាក់ម្ជុលវិជ្ជាសាស្ត្រណាស់ ដែលគេស្គាល់ថាជា ប៊ូតុក។ វាគឺជាសារជាតិគីមីមួយដែលអ្នកមិនគួរទទួលចូលក្នុងស្បែកមុខអ្នកនោះឡើយ។
៥) សាប៊ូកក់សក់៖ សាប៊ូកក់សក់ប្រើត្រឹមតែលើក្បាលប៉ុណ្ណោះ។ តែមនុស្សមួយចំនួន ដោយសារតែប្រញាប់ពេក ពួកគេក៏យកវាមកលាងមុខផងដែរ។ តែអ្នកត្រូវគិតថា សាប៊ូកក់សក់គឺផលិតផលឡើងដើម្បីសម្អាតសក់ មិនមែនស្បែកមុខនោះឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com