ជាសំណាងធំនៅក្នុងអាជីពការងារ បើបានជួបចៅហ្វាយមានគុណសម្បត្តិ ២០ចំណុចនេះ
ឆ្លងតាមបទពិសោធន៍ការងាររបស់អ្នក នៅក្រុមហ៊ុនខ្លះអ្នកប្រហែលជាបានជួបចៅហ្វាយល្អទៅ ហើយនៅ ក្រុមហ៊ុនខ្លះអ្នកប្រហែលជាបានជួបចៅហ្វាយមិនល្អទៅ។ បុគ្គលទាំងពីរប្រភេទនេះមានឥទ្ធិពលខ្លាំងណាស់ដល់ភាពជោគជ័យ ឬបរាជ័យក្នុងអាជីពការងាររបស់អ្នក។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Keas Inc បានឲ្យដឹងថា បុគ្គលិក ៧៧% នៅក្នុងស្ថាប័ននានានិយាយថា ពួកគេធ្វើការដោយមានអារម្មណ៍តឹងតែង (Stress) ជាមួយចៅហ្វាយនាយមិនល្អ។ ទន្ទឹមនឹងនេះបុគ្គលិកភាគច្រើនបានលើកឡើងពីគុណសម្បត្តិ ២០ ចំណុចដែលបង្ហាញថា ចៅហ្វាយល្អមានគុណសម្បត្តិបែបណា។
១.ចេះការពារបុគ្គលិក
២.មិនប្រើគោលការណ៍ផ្ដាច់ការមកគ្រប់គ្រងបុគ្គលិក
៣.គោរព និងឲ្យតម្លៃលើជំនាញការងាររបស់បុគ្គលិកនីមួយៗ
៤.ទទួលយកការរិះគន់គ្រប់មជ្ឈដ្ឋានពីបុគ្គលិក
៥.មានភាពរួសរាយរាក់ទាក់ជាមួយបុគ្គលិក
៦.ពូកែទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់
៧.មានទំនួលខុសត្រូវខ្ពស់
៨.ផ្ដោត និងយកចិត្តទុកដាក់លើភាពជោគជ័យតូចៗរបស់បុគ្គលិក
៩.ជាមនុស្សពូកែស្តាប់យ៉ាងសកម្មបំផុត
១០.ដាក់ខ្លួន និងរៀនសូត្រជាប្រចាំ
១១.អាចធ្វើការងារលំបាកៗ និងដោះស្រាយបញ្ហាស្មុគស្មាញបានយ៉ាងមានប្រសិទ្ធភាព
១២.ជាគ្រូ ជាអ្នកបណ្តុះបណ្តាល បង្ហាត់បង្រៀន និងផ្តល់ភាពជាគំរូដល់បុគ្គលិក
១៣.ផ្តល់មតិរិះគន់កែលំអភ្លាមៗនៅពេលបុគ្គលិកមានកំហុស
១៤.រៀបចំ ជំរុញ និងលើកទឹកចិត្តឲ្យមានការងារជាក្រុម
១៥.មានភាពបត់បែនបានគ្រប់កាលៈទេសៈ
១៦.គាំទ្រ និងផ្តល់ឱកាសដល់គំនិតផ្ដួចផ្ដើមរបស់បុគ្គលិក
១៧.មានចិត្តទូលាយ មេត្តា និងមានគុណធម៌ខ្ពស់
១៨.មានភាពយុត្តិធម៌ផ្តល់ឲ្យបុគ្គលិកគ្រប់រូប
១៩.មិននិយាយដើមបុគ្គលិកក្រោមបង្គាប់
២០.មានភាពអត់ធ្មត់ខ្ពស់ និងចិត្តនឹងនរនៅពេលជួបស្ថានការណ៍តឹងតែង៕
ប្រភព៖ Lifehack