ជំហាន​សំខាន់ៗ ៤យ៉ាងដើម្បី​ស្វែង​រក​គោល​ដៅក្នុង​ជីវិត​របស់​អ្នក​


ប្រភព​រូបពី​ Pexels

ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​​តែ​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​គោល​ដៅ​ក្នុង​ជីវិត​​របស់​ពួក​គេ​ ដោយ​ពួក​គេ​មិន​ដឹង​និង​មិន​យល់​ថា​តើ​អ្វី​ទៅ​ជា​គោល​បំណង​ក្នុង​ជីវិត​របស់​ពួកគេ​នោះឡើយ​ ព្រោះ​ថា​​​ការ​រស់​នៅ​ដ៏​មាន​តម្លៃ​ប្រកប​ទៅ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​និង​សម​ជា​មនុស្ស​​ មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​រស់​នៅ​ភ្ជាប់​ជា​មួយ​និង​គោល​បំណង​នៃ​ជីវិត​។

ហេតុ​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​នេះ​និង​ធ្វើ​ការ​ជួយ​បង្ហាញ​ផ្លូវ​ដល់​អ្នក​នៅ ​៤ជំហាន​សំខាន់ៗ ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ង​គោល​បំណង​ជីវិត​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល៖​​​​

ជំហាន​ទី១"ស្វែង​រក​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជំរុញ​ចិត្ត​ដល់​អ្នក"​

ពិត​ណាស់​មនុស្ស​ម្នាក់ៗ​កើត​មក​​តែង​តែ​ជួប​ប្រទះ​នូវ​បទ​ពិសោធន៍​ជីវិត​ខុសៗ​គ្នា​។​តើ​​​​អ្នក​ធ្លាប់​រង​ការ​​ឈឺ​ចាប់​ អយុត្តិធម៌​ឬ​មិន​សប្បាយ​ចិត្ត​​ដោយ​សារ​អ្វី​មួយ​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ទទួល​ការ​ប៉ះទង្គិច​​នឹង​រឿង​អស់​នោះ​​ខ្លាំង​រហូត​ដល់​​​​វា​​ជា​កត្តា​ដែល​​ជំរុញ​អ្នក​ដែរ​ឬ​ទេ​? ជា​រឿយៗ​គោល​បំណង​ដ៏​មាន​ឥទ្ធិពល​មួយ​អាច​មក​ពី​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង។ឧទាហរណ៍៖ អ្នក​​កើត​មក​ក្នុង​គ្រួសារ​ក្រី​ក្រ​លំបាក​មួយ​ដែល​ស្ថាន​ភាព​គ្រួសារ​របស់​​អ្នក​មាន​ភាព​លំបាក​ខ្វះ​ខាត​ច្រើន​។ ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​មើល​ងាយ​គ្រួសារ​របស់​អ្នក​ដោយ​សារ​តែ​គ្រួសារ​របស់​អ្នក​ក្រីក្រ​។ ពាក្យ​សម្ដី​គ្រប់​ម៉ាត់​របស់​ពួក​គេ​បាន​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​មក​នូវ​ការ​ឈឺ​ចាប់​ និង​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​អ្នក​។ ប៉ុន្តែ​ទាំង​អស់​នេះ​ហើយ​ដែល​​ជា​គ្រឿងជំរុញ​ឲ្យ​​អ្នក​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ រៀន​សូត្រ​ដើម្បី​ទទួល​បាន​ការងារ​ល្អ​និង​ជៀស​ឲ្យ​ផុត​ពី​ភាព​ក្រី​ក្រ​និង​ការ​មើល​​ងាយ​ពី​អ្នក​ដទៃ។

​​​​ជំហាន​ទី​២"ស្វែង​យល់​ពី​អ្វី​ដែល​ជួយ​អ្នក​"

ពិត​ណាស់​បន្ទាប់​ពី​អ្នក​ស្វែង​រក​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជំរុញ​ចិត្ត​ដល់​អ្នក​ហើយ​ជំហាន​បន្ទាប់​ទៀត​គឺ​អ្នក​ស្វែង​យល់​ពី​អ្វី​ដែល​​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​សម្រេច​គោល​ដៅ​។​ អ្នក​ត្រូវ​រៀន​សង្កេត​មើល​ខ្លួន​ឯង​ថា​តើ​អ្នក​​មាន​មាន​និស្ស័យ​ចូល​ចិត្ត​ចូល​ចិត្ត​ធ្វើ​អ្វី​ ឬ​មាន​ភាព​ប៉ិនប្រសព្វ​ទៅ​លើ​អ្វី​ឬ​មាន​សមត្ថភាព​ជំនាញ​​​ខាង​អ្វី។​ កត្តា​ទាំង​អស់​នេះ​ដែល​អាច​ជួយ​អ្នក​បាន​ពី​ការ​ស្វែង​រក​គោល​បំណង​ក្នុង​ជីវិត​របស់​អ្នក។​​

ជំហាន​ទី៣"ស្វែង​រក​អ្នក​ដែល​អ្នក​ចង់​ធ្វើ​ការ​លះ​បង់​និង​ជួយ​"

ដើម្បី​ស្វែង​រក​គោល​បំណង​ជីវិត​របស់​អ្នក​សូម​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ចង់​ជួយ​អ្នក​ណា​?​ មាន​វិធី​ជា​ច្រើន​​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​ហើយ​វា​អាស្រ័យ​លើ​អ្នក​ដើម្បី​រក​ឱ្យ​ឃើញ​ថា​​អ្នក​ណា​​ដែល​អ្នក​ចង់​ជួយ និង​ការ​ខិត​ខំ​ប្រឹង​ទាំង​ឡាយ​ដើម្បី​។ ពិត​ណាស់​ប្រសិន​បើ​អ្នក​រក​មើល​ឃើញ​មនុស្ស​មនុស្ស​ដែល​អ្នក​ចង់​ជួយ ហើយ​វា​ហាក់​បី​ជា​​អ្នក​អាច​រក​ឃើញ​គោល​បំណង​​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​។

ជំហាន​ទី៤"ស្វែង​យល់​ពី​របៀប​ដែល​អ្នក​ចង់​ជួយ"

សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​? ​ហើយ​តើ​អ្នក​អនុវត្ត​ចំណង់​ចំណូល​ចិត្ត​នេះ​យ៉ាង​ដូច​ម្តេច​ទៅ​នឹង​គោល​បំណង​របស់​អ្នក​? ដើម្បី​ស្វែង​រក​គោល​បំណង​របស់​អ្នក​អ្នក​ត្រូវ​រក​វិធី​ដែល​អ្នក​អាច​ប្រើ​ចំណង់​ចំណូល​ចិត្ត​និង​ជំនាញ​របស់​អ្នក​​ឲ្យ​​បាន​ល្អ​បំផុត​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​តែ​មួយ​គត់​របស់​អ្នក​និង​ដោះ​ស្រាយ​បញ្ហា​តែ​មួយ​គត់​របស់​អ្នក​​បាន​យ៉ាង​ពេញ​ចិត្ត៕

ប្រែសម្រួល​ដោយ៖ អ៊ុន ស្រីនាង

X
5s