ទម្លាប់​ល្អៗទាំង​ ៤​ដែល​សហគ្រិន​ត្រូវសង្វាតធ្វើដើម្បីទទួលភាព​ជោគជ័យ​​


ប្រភព​រូបពី​ Pexels

ចង់​ដឹង​ទេ​ថា តើ​សហគ្រិន​ជោគជ័យ​មានទម្លាប់​ល្អៗ និង​ទម្លាប់​ប្លែក​ៗ ដែល​អ្នក​​មិន​ដែល​ជួប​ដូច​ម្ដេច​ខ្លះ​ទើប​ ពួក​គេ​អាច​ឈាន​មក​រក​ភាព​ជោគជ័យ​​? សហគ្រិន​​ជោគជ័យ​បំផុត​គឺ​ពួក​គេ​មិន​មានទម្លាប់​លេង​សើច​នោះ​ឡើយ ទម្លាប់​ដែល​ពួក​គេ​​មាន​គឺ​សុទ្ធ​តែ​ជា​ជំហាន​នាំ​មក​រក​ភាព​​ជោគជ័យ​ទាំង​អស់។ តោះ​សាក​ទៅ​មើល​ ថា​តើ​មាន​ទម្លាប់​ដែល​ស្រដៀង​នឹង​អ្នកខ្លះ​ឬ​អត់​?

១) ងើប​លឿន​៖

សហគ្រិន​ដ៏​ជោគជ័យ​គឺ​ងើប​ឡើង​ មុន​គេ​មុន​ឯង ទាំង​មាន​ទំនុក​ចិត្ត​និង​ការ​ជឿជាក់ក្នុងខ្លួន​។ ដោយ​សារ​ពួក​គេ​មាន​ផ្នត់​គំនិត​ថា បក្សី​ដែល​ងើប​លឿន​ជាង​គេ​ប្រាកដជាអាច​ចាប់បានជន្លេន​មុនគេជាមិន​ខាន។​ សហគ្រិនជោគជ័យ​ទៅ​ដល់​ការិយាល័យ​​មុន​គេ ដើម្បី​កុំ​ឲ្យ​មាន​ការងារ​មក​រាំងស្ទះ​ពួក​គេ​​មុន​បាន​។ កាល​ដែល​ងើប​មុន​គេ​គឺ​ជួយ​ឲ្យ​​ធ្វើ​អ្វី​ដែល​គេ​តាំង​ចិត្ត​បាន​មុន ដើម្បី​ឆាប់​លុប​បំបាត់​ភាព​តានតឹង​ក្នុង​ខ្លួន​។

២) រៀបចំ​កាលវិភាគ

សហគ្រិន​ជោគជ័យ​តែង​តែ​ផ្ដោត​ការងារ​សំខាន់​មុន រួច​បន្ត​ការងារ​សំខាន់​បន្ទាប់​តាម​ក្រោយ​។ នេះ​គឺ​ជា​ទម្លាប់​ក្នុង​ការ​រៀប​ចំ​ជីវិត​ កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ តាម​រយៈ​ទម្លាប់​នៃ​ការ​រៀប​កាលវិភាគ​នេះ​ឯង​។​

៣) រៀន​ធ្វើ​អ្វី​ធម្មតា​ៗ

ការ​រៀន​ធ្វើ​អ្វី​ៗ​ឲ្យ​សាមញ្ញ​ៗ គឺជា​អាវុធ​សម្ងាត់​របស់​សហគ្រិន​ជោគជ័យ​។ ការ​ធ្វើ​អ្វី​មួយ​ដោយ​​សាមញ្ញ​ៗ គឺ​ជា​វិធី​មួយដែល​បង្ហាញ​​ពួក​គេ​ឲ្យ​ហ៊ាន​ធ្វើ​ការងារ​ទាំង​អស់ ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច មិន​ចុះចាញ់ និង​មិន​គិត​ថា​ពិបាក​។

៤) ទម្លាប់​សរសេរ

នេះ​គឺ​ជា​ទម្លាប់​មួយ​ដ៏​ងាយ​ស្រួល ក្នុង​ការ​ក្លាយ​ជា​សហគ្រិន​ជោគជ័យ គឺ​គ្រាន់​​ទេ​ជា​ការ​សរសេរ​ ប៉ុណ្ណោះ។ បើ​អ្នក​មិន​សូវ​ជា​ចូលចិត្ត​ការ​សរសេរ​ឬ​កត់​ត្រា​ណា​មួយ​ទេ​នោះ អ្នក​​អាច​នឹង​ខ្វះ​ទម្លាប់​ទៅ​រក​ភាព​ជោគជ័យ​ ដូចនេះ​ត្រូវ​​កែ​ទម្លាប់​ដែល​អ្នក​កំពុង​ធ្វើ​រាល់​ថ្ងៃ​ឲ្យ​ដូច​ជា​ទម្លាប់​ខាង​លើ។ ទោះ​បី​មិន​បាន​ទាំង​អស់ ក៏​សូម​ឲ្យ​បាន​ប្រហាក់ប្រហែល​តិចតួច​ក៏​បាន​៕​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ entrepreneur

X
5s