តើគួរបង្ក្រាបអារម្មណ៍អវិជ្ជមានចេញពីខួរក្បាលឲ្យងាយៗតាមវិធីណាខ្លះ?
កាលណាអារម្មណ៍អវិជ្ជមាន បានចូលទៅវាយលុយខួរក្បាលអ្នកហើយនោះ គឺវាពិបាកណាស់ក្នុងការលាងជម្រះវាចេញ។ មនុស្សគ្រប់រូបតែងមាន គំនិតអវិជ្ជមានប្រហែលជា ៨០ភាគរយនៅក្នុងខួរក្បាលបាត់ទៅហើយបើយកមកធៀបនឹងរឿងផ្សេងៗទៀត។ តែទោះជាយ៉ាងណាក៏នៅមានវិធីសាស្ត្រច្រើនណាស់ដេរ ដែលអាចនាំអ្នកចេញពី គំនិតទាំងអស់នោះបាន។ ក្នុងនោះមាន៖
១) សរសេរវាមកឲ្យអស់៖ ការសរសេរវាចុះមកគឺសំខាន់ណាស់ ព្រោះ វាអាចឲ្យអ្នកចងចាំថាវា ជាបញ្ហាអ្វី កើតឡើងពេលណា ហើយកើតឡើងដោយរបៀបណាខ្លះ ហើយអ្នកគួរតែដោះស្រាយវាចេញដោយវិធីណា?
២) រំលឹកខ្លួនឯងថាគិតគឺនៅតែប៉ុណ្ណឹង៖ អ្នកត្រូវតែប្រាប់ខ្លួនឯង ម្ដងហើយម្ដងទៀត ទៅថា ការគិតគឺវានៅតែជាការគិតរហូត។ វានឹងមិនទៅណា ហើយក៏នឹងមិនក្លាយជាផ្លែផ្កាអ្វីមួយសម្រាប់អ្នកដែរ។
៣) បង្កើតអារម្មណស្រឡាញ់ឲ្យច្រើន៖ កាលណាអ្នកពោរពេញទៅដោយអារម្មណ៍ស្រឡាញ់ អ្នកនឹងលេងចង់គិតពីគំនិតអវិជ្ជមានអត់ប្រយោជន៍ទៀតហើយ ព្រោះអ្នកមានអ្វីដែលចង់បានរួចទៅហើយ។
៤) ទាក់ទងអ្នកខាងក្រៅដើម្បីសុំជំនួយ៖ ពេលខ្លះអ្នកក៏ត្រូវការជំនួយពីអ្នកខាងក្រៅផងដែរ ដែលក្នុងនោះជំនួយវាអាចជាជំនួយស្មារតី, ជំនួយកម្លាំងចិត្ត, ជំនួយអារម្មណ៍ ដែលវាជាថ្នាំសម្រាប់ស្មារតីផ្លូវចិត្តរបស់មនុស្សម្នាក់ៗ នេះឯង៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow