ហេតុផលទាំង ១០ យ៉ាងដែលអ្នកគួរនិយាយថា “ទេ”
រស់នៅជាមនុស្សមានសិទ្ធិកំណត់លើវាសនារបស់ខ្លួន សេចក្តីសុខរបស់យើង យើងជាអ្នកស្វែងរក ដោយខ្លួនឯងគ្មាននរណាយកវាមកឲ្យយើងទេ។ ដូច្នេះដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងអ្នកគួររៀននិយាយបដិសេធខ្លះ នូវអ្វីដែលអ្នកមិនចង់ធ្វើ។ ខាងក្រោមនេះជាហេតុផលចំនួន ១០ ដែលអ្នកគួរនិយាយថា «ទេ»÷
១) គោរព ពេលដែលអ្នកចាប់ផ្តើមនិយាយថា ”ទេ” វាធ្វើឲ្យអ្នកដទៃចេះគោរពអ្នក ព្រោះគេនឹងដឹងថាអ្នកមិនមែនជាមនុស្សដែលចាំតែតាមគេ ឬធ្វើតាមសំណើរគេរហូតនោះទេ។ ពេលខ្លះវាក៏អាចបង្ហាញថាអ្នកជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ផងដែរ។
២) អ្នកក៏មានជីវិតមួយនឹងគេដែរ អ្នកមិនអាចផ្ញើរជីវិតលើនរណាម្នាក់បានទេ អ្នកត្រូវធ្វើអ្វីដើម្បីខ្លួនអ្នក រៀនរស់ជាខ្លួនឯង សម្រេចក្តីស្រមៃដោយខ្លួនឯង ព្រោះជីវិតជារបស់អ្នកផ្ទាល់ខ្លួន។
៣) នរណាដែលត្រូវការភាពតានតឹងក្នុងជីវិតនោះ? ពេលអ្នកនិយាយថាយល់ព្រមចំពោះអ្វីដែលអ្នកមិនចង់បាន ឬអ្វីដែលអ្នកមិនចង់ធ្វើនោះ អ្នកនឹងកាន់តែរកបន្ទុកមកបន្ថែមក្នុងជីវិតរបស់អ្នកហើយ។
៤) បង្កើតពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រាកនិងលំហែ ខ្លួនប្រាណអ្នក ខួរក្បាលអ្នកមិនខុសពីទូរស័ព្ទដែលត្រូវសាកថ្មទេ បើប្រើថាពលអស់អ្នកត្រូវសម្រាកខ្លះដើម្បីទទួលបានថាមពលមកវិញ។ បើអ្នកគិតអ្វីមិនចេញគួរមានពេលលំហែខ្លះដើម្បីឲ្យគំនិតល្អរត់មកប្រមូលផ្តុំក្នុងខួរក្បាលវិញ។ ដូច្នេះត្រូវបដិសេធខ្លះនៅសំណើរណាដែលប៉ះពាល់ដល់ពេលសម្រាករបស់អ្នក។
៥) បដិសេធដើម្បីពាក្យយល់ព្រមដ៏ប្រសើរសម្រាប់ខ្លួន
៦) និយាយថាលាហើយចំពោះពេលវេលាបីសាច មានមនុស្សមួយចំនួនតែងសម្លឹងមកអ្នក មកជួបអ្នក មករកអ្នកតែពេលណាដែលគេចង់បានផលប្រយោជន៍ពីអ្នកប៉ុណ្ណោះ ដូច្នេះការដែលនិយាយពាក្យបដិសេធជាមួយមនុស្សបែបនេះគឺថាហាក់ដូចជាបានចេញពីចង្កូមបីសាចដូចគ្នា។
៧) បង្រៀនមនុស្សមួយចំនួននូវមេរៀនដ៏មានតម្លៃ ពេលខ្លះការបដិសេធរបស់អ្នកជាការផ្តល់មេរៀនដ៏ល្អបំផុតដល់មនុស្សម្នាក់ឲ្យចេះប្រឈមនឹងឧបសគ្គដោយខ្លួនឯង ហើយគេនឹងក្លាយជាមនុស្សរឹងមាំម្នាក់។
៨) មានពេលវាលាគ្រប់គ្រាន់នៅជាមួយគ្រួសារនិងមិត្តភក្តិ ការបដិសេធជួយអ្នកឲ្យមានពេលវេលាជាមួយក្រុមគ្រួសារ មិតភក្ដិ និងមនុស្សជាទីស្រលាញ់របស់អ្នក។
៩) ដើម្បីបើកផ្លូវដល់អ្នកដែលរង់ចាំនិយាយពាក្យ “យល់ព្រម” អាចនៅមានអ្នកផ្សេងក្រៅពីអ្នកដែលចាំនិយាយពាក្យយល់ព្រមទទួលសំណើរមួយនេះ ដូច្នេះ ទុកឱកាសឲ្យគេជាអ្នកសម្រេចទៅ។
១០) វាបង្ហាញនិងអះអាងយ៉ាងច្បាស់នូវលក្ខណៈដ៏អស្ចារ្យមួយដែលអ្នកគួរតែមាន និយាយពាក្យថាទេ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ អ្នកអាចគ្រប់គ្រងជីវិតអ្នកមានដោយខ្លួនឯង ហើយវាមានន័យខ្លាំងណាស់៕
ដោយ៖ យ៉ាយ៉ា
ប្រភព Craig Cincotta